ព័ត៌មាន
អធិការកិច្ចអាកាសចរស៊ីវិល គ្រោងបញ្ចប់ផែនការវាយតម្លៃផ្តល់វិញ្ញាបនបត្រអាកាសយានដ្ឋាននាខែឧសភាខាងមុខ
កណ្ដាល ៖ មន្រ្តីជាន់ខ្ពស់នៃលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល មានប្រសាសន៍ឲ្យដឹងថា អធិការកិច្ចអាកាសចរស៊ីវិល គ្រោងនឹងបញ្ចប់ផែនការវាយតម្លៃផ្តល់វិញ្ញាបនបត្រអាកាសយានដ្ឋាន នៅក្នុងខែឧសភាខាងមុខ ខណៈគ្រោងដាក់ឲ្យដំណើរការជាផ្លូវការនាខែកក្កដា ឆ្នាំ២០២៥នេះ។
មានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយចប់កិច្ចប្រជុំបូកសរុបវឌ្ឍនភាពគម្រោងការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F កាលពីព្រឹកថ្ងៃទី២៨ ខែកុម្ភៈនេះ ឯកឧត្តម សយ សុខាន់ រដ្ឋលេខាធិការនៃលេខាធិការដ្ឋានអាកាសចរស៊ីវិលនិងជាប្រធានគណៈកម្មការសម្របសម្រួលដឹកនាំសាងសង់ និងប្រតិបត្តិការណ៍អាកាសយានដ្ឋានអន្តរជាតិតេជោ បានលើកឡើងថា ក្រុមការងារបានចុះពិនិត្យលើគម្រោងការសាងសង់ និងពិនិត្យលើការរៀបចំការបំពាក់ឧបករណ៍ បរិក្ខារ និងការភ្ជាប់បណ្តាញប្រព័ន្ធសម្រាប់ប្រតិបត្តិការជាដើម។ ឯកឧត្តម បានបន្តថា គិតរហូតមកដល់ពេលនេះវឌ្ឍនភាពនៃការសាងសង់សម្រេចបានជាង ៩៤%ហើយ ចំណែកប្រព័ន្ធនានា (system) ក៏បានភ្ជាប់រួចរាល់ទាំងអស់ហើយផងដែរ សម្រាប់ត្រៀមក្នុងការបើកដំណើរនាពេលខាងមុខដ៏ឆាប់នេះដែរ។
ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងបន្តថា សម្រាប់ជំហានទី២បន្ទាប់ទៅទៀតនោះ នឹងមានការចុះពិនិត្យវាយតម្លៃ ដើម្បីផ្តល់វិញ្ញាបនបត្រអាកាសយានដ្ឋាន ដែលជាតំណាក់កាលសំខាន់ផងដែរ។ អញ្ចឹង ផ្អែកលើការបូកសរុបវឌ្ឍនភាពនៅថ្ងៃនេះបានពិនិត្យឃើញថា ដំណើរការនៃការចុះពិនិត្យ វាយតម្លៃនៃការផ្តល់វិញ្ញាបនបត្រអាកាសយានដ្ឋាននេះ តាមផែនការយើងនឹងធ្វើនៅក្នុងខែ៣។
ឯកឧត្តម សយ សុខាន់ បានបញ្ជាក់ឲ្យដឹងទៀតថា ដើម្បីឱ្យការងារនេះសម្រេចតាមផែនការ គណៈកម្មការត្រូវបំពេញកិច្ចការសំខាន់ចំនួន៣ រួមមាន៖ ការរៀបចំរចនាសម្ព័ន្ធគ្រប់គ្រង ខណៈការសាងសង់ និងការភ្ជាប់បណ្តាញគឺស្ទើរតែរួចរាល់ហើយ។ ចំពោះកិច្ចការទី២គឺ ការរៀបចំធនធានមនុស្សសម្រាប់ប្រតិបត្តិការ ចំណែកការងារទី៣ គឺការរៀបចំឯកសារប្រតិបត្តិការ។
សូមជំរាបជូនថា អាកាសយានដ្ឋានអន្តរជាតិតេជោ មានទីតាំងស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ព្រលានថ្មីនេះ សាងសង់ឡើងលើផ្ទៃដីជាង ២ ៦០០ហិចតា លំដាប់ F4 ដែលអាចធ្វើឲ្យយន្តខ្នាតធំចុះចតបានដូចជា ប្រភេទ Airbus A380 និងប្រភេទ Boeing 747 និងអាចទទួលអ្នកដំណើរបានរហូតដល់ ១៣លាននាក់ ក្នុង១ឆ្នាំ ក្នុងដំណាក់កាលទី១៕
អត្ថបទ៖ ឈិត បូរ៉ាវី







-
ព័ត៌មាន5 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន4 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន5 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS7 days agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន3 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន6 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
-
ព័ត៌មាន3 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា