ព័ត៌មាន
ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ ប្តេជ្ញាសហការជាមួយក្រសួងសន្តិសុខចិន ក្នុងបង្រ្កាបករណីការឆបោកតាមអនឡាញ និងបទល្មេីសផ្សេងៗ
ឯកឧត្តម LIU Zhongyi ឧបការីរដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយជាមួយថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ ដឹកនាំដោយឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត នៅសាលប្រជុំ “ខ” សាលាខេត្តបន្ទាយមានជ័យ នាថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥។
ក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តម LIU Zhongyi ឧបការីរដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណចិន ក៏បានលើកឡើងអំពីបញ្ហាចំបងដែលកំពុងតែកេីតមានឡេីង ពាក់ព័ន្ធករណីការឆបោកតាមអនឡាញ ដែលជាប្រធានបទរសើប កំពុងរីកសាយភាយទៅតាមបណ្តារប្រទេសជាច្រេីន។ ក្នុងនោះឯកឧត្តម ក៏បានស្នើកិច្ចសហប្រតិបការពីរដ្ឋាភិបាលកម្ពុជា ក៏ដូចជាខេត្តបន្ទាយមានជ័យ ក្នុងការស្រាវជ្រាវបង្ក្រាបករណីការឆបោកតាមអនឡាញ ដែលវាជះឥទ្ធិពលដល់សន្តិសុខក្នុងសង្គម បើមិនមានកិច្ចសហប្រតិបត្តិការរវាងភាគីកម្ពុជា និងចិននោះទេ ករណីឆបោកតាមអនឡាញ និងបង្កភាពស្មុគស្មាញដល់សន្តិសុខសង្គម ធ្វើឱ្យជនឧក្រិដ្ឋកម្ម មានឱកាសក្នុងការបង្កើតនូវសកម្មភាពឆបោកតាមអនឡាញកាន់តែខ្លាំង។
ជាមួយគ្នានោះ ឯកឧត្តម LIU Zhongyi ក៏ស្នេីដល់រដ្ឋបាលខេត្ត ៖ ១.ការពង្រឹង និង បង្កើនការគ្រប់គ្រងជនអន្តោប្រវេសន៍ ជាជនជាតិចិន ស្នាក់នៅក្នុងខេត្តបន្ទាយមានជ័យ ក្នុងករណីមានការបង្ក្រាបជនល្មើសជាជនជាតិចិន ក្នុងករណីចាប់ខ្លួនជនជាតិចិនដែលល្មើសច្បាប់នៅក្នុងប្រទេសកម្ពុជា សុំឱ្យមានកិច្ចសហប្រតិបត្តិការផ្តល់ព័ត៌មានឱ្យគ្នាទៅវិញទៅមក, ២.ស្នើសុំកិច្ចសហការជាក្នុងការទប់ស្កាត់នៃការឆបោកតាមអនឡាញ ជាពិសេសនៅក្នុងក្រុងប៉ោយប៉ែត ដែលជាកន្លែងលាក់ខ្លួន របស់ឧក្រិដ្ឋជន, ៣.ស្នើសុំកិច្ចសហការប្រយុទ្ធប្រឆាំងការបង្ក្រាប ការឆបោកតាមអនឡាញ ដោយសហការស្រាវជ្រាវវែករកមុខសញ្ញា ករណីឆបោកតាមអនឡាញ ក៏ដូចជាបទល្មេីសផ្សេងៗ យកមកអនុវត្តតាមនីតិវិធី។
តាមរយៈនៃកិច្ចសហប្រតិបត្តិការនេះផងដែរក្នុងនាមរដ្ឋបាលខេត្ដឯកឧត្តម អ៊ុំ រាត្រី ក៏ស្វាគមន៍ និងគាំទ្រនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងការទប់ស្កាត់ បង្ក្រាបករណីការឆបោកតាមអនឡាញ ក្នុងប្រទេកម្ពុជា ក៏ដូចជាខេត្តបន្ទាយមានជ័យ បើសិនជាមានករណីឆបោកតាមអនឡាញលួចសំងំខ្លួននៅក្នុងខេត្តបន្ទាយមានជ័យ ក៏ដូចជាក្រុងប៉ោយប៉ែត ដែលជាតំបន់សេដ្ឋកិច្ចពិសេសដែលមានជនជាតិជាច្រើន ក្នុងនោះក៏មានជនជាតិចិនរស់នៅប្រកបរបរអាជីវកម្មនៅទីនោះ។
ឯកឧត្ដមអភិបាលខេត្ត ក៏បានបញ្ជាក់ជូនភាគីចិនថា ពាក់ព័ន្ធករណីឆបោកតាមអនឡាញនេះ ប្រមុខរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា នាពេលបច្ចុប្បន្ននេះ នឹងបង្កើតគណៈកម្មការចំពោះកិច្ចក្នុងការប្រយុទ្ធប្រឆាំងទៅឆបោកតាមអនឡាញ ដើម្បីបង្ក្រាបនូវករណីឆបោកតាមអនឡាញនៅក្នុងប្រទេសកម្ពុជា ៕







-
ព័ត៌មាន5 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន4 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន5 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS7 days agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន3 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន6 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
-
ព័ត៌មាន3 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា