ព័ត៌មាន
«អត់ធ្មត់ អត់ធ្មត់ និងអត់ធ្មត់» នេះមេរៀនរបស់សម្ដេចតេជោក្នុងវ័យ៣៧ឆ្នាំចេញចរចាស្វែងរកសន្ដិភាព ដើម្បីសេចក្តីសុខរបស់ជាតិ
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៅល្ងាចថ្ងៃទី៣ ខែមីនា ឆ្នាំ ២០២៥នេះ ស្របពេលដែលថ្មីៗនេះមានជម្លោះពាក្យសំដីរវាងប្រធានាធិបតីអាមេរិក និងប្រធាធិបតីអ៊ុយក្រែនសម្ដេចបានជូនរូបថតពេលសម្ដេចចរចាឆ្នាំ១៩៨៩ ដែលហៅថា វេចបាយស៊ីដើម្បីចរចារកសន្តិភាព ដោយពេលនេះ សម្ដេចបានយកបទពិសោធន៍ គឺការ «អត់ធ្មត់ អត់ធ្មត់ និងអត់ធ្មត់» នេះជាមេរៀន ក្នុងវ័យ៣៧ឆ្នាំចេញចរចាស្វែងរកសន្ដិភាព ដើម្បីសេចក្តីសុខរបស់ជាតិ។
សម្ដេចប្រមុខរដ្ឋស្ដីទីបានមានប្រសាសន៍ថា ម្សិលមិញសម្ដេចបានធ្វើតេស្តរហ័សពិនិត្យឃើញ អវិជ្ជមានកូវីដ-១៩ ហើយ តែសម្ដេចនៅតែមិនទាន់ហ៊ានប្រថុយដើម្បីចូលរួមដង្ហែព្រះមហាក្សត្រ និងហ្លួងម៉ែជាទីគោរពសក្ការៈយាងទៅប៉េកាំងព្រឹកមិញនេះទេ ព្រោះសម្ដេចនៅហៀរសំបោរនៅឡើយ។ ការបារម្មណ៍ខ្លាចឆ្លងទៅព្រះអង្គ និងថ្នាក់ដឹកនាំផ្សេងទៀត។
សម្ដេចតេជោបានបញ្ជាក់ថា មុននេះ ២ ម៉ោងបានធ្វើតេស្តម្តងទៀតលទ្ធផលអវិជ្ជមានដដែល។ ដូចនេះទាំងគ្រូពេទ្យទាំងសម្ដេចកំណត់ថា សម្ដេចពុំមានជម្ងឺកូវីដ-១៩ ទៀតទេ។
សម្ដេចថ្លែងថា៖«ខ្ញុំចាប់ផ្តើមការងារធម្មតាដោយរាប់ទាំង ទទួលភ្ញៀវជាតិ និងអន្តរជាតិផងដែរ។ លាហើយកូវីដ-១៩ ជាលើកទី២ និងខិតខំមិនឲ្យមានការលាជាលើកទី៣»។
ស្របពេលនេះសម្ដេចតេជោបានមានប្រសាសន៍ថា ដោយសារថ្មីៗនេះ មានជម្លោះពាក្យសំដីរវាងប្រធានាធិបតីអាមេរិក និងប្រធាធិបតីអ៊ុយក្រែនសម្ដេចជូនរូបថតពេលសម្ដេចចរចាឆ្នាំ១៩៨៩ ដែលសម្ដេចហៅថា «វេចបាយស៊ីដើម្បីចរចារកសន្តិភាព»។
សម្ដេចតេជោបញ្ជាក់ថា៖«ពេលនោះ ខ្ញុំទើបមានអាយុ ៣៧ ឆ្នាំតែពូកែអត់ធ្មត់ ដើម្បីសេចក្តីសុខរបស់ជាតិ។ អត់ធ្មត់ អត់ធ្មត់ និងអត់ធ្មត់ នេះមេរៀនរបស់ខ្ញុំ»៕


-
PR NEWS1 week agoមហាព្រឹត្តិការណ៍ GANZBERG នឹងធ្វើឲ្យកក្រើកស្រុកស្ទោង ខេត្តកំពង់ធំចុងសប្តាហ៍នេះ ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
ព័ត៌មាន1 week agoអភិបាលខេត្តកណ្ដាលណែនាំគ្រប់សាលារៀន ទាំងរដ្ឋ និងឯកជនទូទាំងខេត្តមិនត្រូវលុបឈ្មោះសិស្សជាដាច់ខាត
-
ព័ត៌មាន1 week agoតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាមជួបសំណេះសំណាល និងជូនអំណោយដល់ពលរដ្ឋមានជីវភាពខ្វះខាត នៅឃុំសំពងជ័យ ស្រុកជើងព្រៃ
-
ព័ត៌មាន1 week agoមន្រ្ដីជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដឹកនាំគណៈប្រតិភូ ចូលរួមប្រជុំគណៈកម្មាធិការសិក្សា ស្តីពីការកែទម្រង់ AIPACODD នៅប្រទេសឥណ្ឌូណេស៊ី
-
ព័ត៌មាន1 week agoមន្រ្ដីជលផល និងពលរដ្ឋជួយត្រីបាឡែន១ក្បាលនៅខាងមុខឆ្នេរតាបារាំងក្នុងស្រុកស្ទឹងហាវចូលទៅទឹកជ្រៅវិញ
-
ព័ត៌មាន5 days agoសម្ដេចតេជោ ហ៊ុន សែន ចង់ឃើញការបង្កើតស្ថានទូតកម្ពុជាជាផ្លូវការនៅសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន
-
ព័ត៌មាន17 hours agoគម្រោងព្រែកជីកហ្វូណនតេជោនឹងចាប់ផ្តើមដំណើរការជីកក្នុងពេលឆាប់ៗខាងមុខនេះ
-
ព័ត៌មាន1 week agoកម្ពុជា និងព្រុយណេ ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមលើកិច្ចសហប្រតិបត្តិការទេសចរណ៍