ព័ត៌មាន
ឥណ្ឌា គ្រោងរៀបចំទិវាស្តង់ម្ហូបអាហារលើផ្លូវថ្មើរជើងមាត់ទន្លេរាជធានីភ្នំពេញ
ភ្នំពេញ ៖ ឥណ្ឌា និងប្រទេសមួយចំនួនជាប់កម្ពុជា គ្រោងរៀបចំទិវាស្តង់ម្ហូបអាហារលើផ្លូវថ្មើរជើងមាត់ទន្លេ នៅរាជធានីភ្នំពេញ។
ឯកឧត្តម វ៉ាន់ឡុលវ៉ាណា បាវីតលុង (H.E Vanlalvawna Bawitlung) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា បានស្នើសុំឲ្យអាជ្ញាធររាជធានីភ្នំពេញ អនុញ្ញាតក្នុងការរៀបចំទិវាស្តង់ម្ហូបអាហារមួយកន្លែងនៅរាជធានីភ្នំពេញ។ ទិវានេះនឹងមានការសហការចូលរួមពីបណ្ដាប្រទេសជាច្រើន មានទាំងប្រទេសថៃ ឡាវ កម្ពុជា វៀតណាម និងមីយ៉ាម៉ា ដោយគ្រោងនឹងធ្វើឡើងនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥។
ការស្នើរបស់ឯកឧត្តម វ៉ាន់ឡុលវ៉ាណា បាវីតលុង បានធ្វើឡើងនារសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥ ខណៈឯកឧត្តម ចូលជួបសម្តែងការគួរសមជាមួយឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។
ឯកឧត្តម វ៉ាន់ឡុលវ៉ាណា បាវីតលុង បានមានប្រសាសន៍ថា ឥណ្ឌានិងកម្ពុជា មានទំនាក់ទំនងការទូតជាមួយគ្នារាប់ពាន់ឆ្នាំមកហើយ។ តាមរយៈទំនាក់ទំនងល្អជាមួយគ្នានេះ ឥណ្ឌាបានជួយកម្ពុជាយ៉ាងច្រើនផងដែរ រាប់ទាំងការជួយលើវិស័យអប់រំ ការបណ្ដុះបណ្ដាលធនធានមនុស្ស ផ្ដល់នូវអាហារូបករណ៍ដល់និស្សិតបានទៅសិក្សារៀនសូត្រនៅប្រទេសឥណ្ឌាជាដើម។ បន្ថែមពីនេះឥណ្ឌាក៏បានជួយកម្ពុជាផងដែរ ក្នុងការជួសជុលប្រាសាទបុរាណមួយចំនួននៅកម្ពុជា ពិសេសការជួសជុលប្រាសាទតាព្រហ្ម និងប្រាសាទព្រះវិហារ។
ឯកឧត្តម វ៉ាន់ឡុលវ៉ាណា បាវីតលុង បានបន្តថា តាមរយៈទំនាក់ទំនងការទូតល្អប្រសើរ រវាងកម្ពុជានិងឥណ្ឌានេះក៏បានបង្កើតឱ្យមានជើងហោះហើរត្រង់ពីឥណ្ឌាមកកាន់ភ្នំពេញ ហើយនឹងបន្តជើងហោះហើរត្រង់ពីឥណ្ឌាមកកាន់ខេត្តសៀមរាបបន្ថែមទៀត។
ឯកឧត្តម វ៉ាន់ឡុលវ៉ាណា បាវីតលុង បានបញ្ជាក់ផងដែរថា ប្រជាពលរដ្ឋជនជាតិឥណ្ឌា បានមករស់នៅធ្វើការ និងប្រកបរបរនៅក្នុងប្រទេសកម្ពុជាមានប្រមាណជាង ៥០០០នាក់ ហើយភាគច្រើនរស់នៅរាជធានីភ្នំពេញ។ឯកឧត្ដម ពិតជាថ្លែងនូវការអរគុណចំពោះអាជ្ញាធររាជធានីភ្នំពេញ ដែលបានរក្សាសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋឥណ្ឌា ក៏ដូចជាការថែរក្សាសន្តិសុខសុវត្ថិភាពជូនស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជាបានល្អប្រសើរ។
ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញក្នុងឱកាសនោះ បានលើកឡើងពីការកកើតរាជធានីភ្នំពេញ និងលើកឡើងពីភាពវេទនា ដែលធ្វើឱ្យប្រទេសធ្លាក់ដល់ចំណុចសូន្យក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។ តែក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានធ្វើឲ្យប្រទេសជាតិមានភាពរីកចម្រើនរហូតមកដល់សព្វថ្ងៃនេះ និងបានធ្វើឲ្យកំណើនប្រជាពលរដ្ឋ មានការកើនឡើងជាលំដាប់។ដោយគិតមកដល់ពេលនេះ បូកសរុបទាំងប្រជាពលរដ្ឋដែលរស់នៅរាជធានីភ្នំពេញ និងប្រជាពលរដ្ឋដែលមកស្នាក់នៅប្រកបរបរនៅភ្នំពេញ មានប្រមាណជាង ៣លាននាក់។ ធ្វើឲ្យរាជធានីភ្នំពេញប្រឈមនឹងការស្ទះចរាចរណ៍ ដែលអាជ្ញាធររាជធានីបាននិងកំពុងដោះស្រាយ។
ជុំវិញការស្នើសុំរបស់ឯកឧត្តម វ៉ាន់ឡុលវ៉ាណា បាវីតលុង អំពីការធ្វើទិវាម្ហូបអាហារនៅរាជធានីភ្នំពេញ ឯកឧត្ដម ឃួង ស្រេង បានឯកភាព ជាមួយនិងការអនុញ្ញាតឲ្យមានការរៀបចំពិធីនេះ នៅមុខវត្តឧណ្ណាលោម ស្របពេលដែលអាជ្ញាធររាជធានីភ្នំពេញបាននឹងកំពុងបង្កើតឱ្យមានផ្លូវថ្មើរជើង Walk Street នៅទីតាំងខាងលើនេះដែរ ដែលបង្កលក្ខណៈងាយស្រួលទៅដល់ការរៀបចំពិធីម្ហូបអាហារដំណើរការទៅបានងាយស្រួល។
ឯកឧត្ដមបញ្ជាក់ផងដែរថា រដ្ឋបាលរាជធានីភ្នំពេញក្រោយពីបង្កើតឲ្យមានផ្លូវថ្មើរជើង Walk Street បានធ្វើឲ្យកំណើនប្រជាពលរដ្ឋ ក៏ដូចភ្ញៀវទេសចរណ៍កើនឡើងពីមួយសប្តាហ៍ទៅមួយសប្តាហ៍ ដោយអាចទទួលបានភ្ញៀវជាតិ អន្តរជាតិ ប្រមាណ៤ទៅ៥ម៉ឺននាក់ក្នុងមួយថ្ងៃ។ ឯកឧត្ដមសង្ឃឹមថា នៅពេលស្ថានទូតឥណ្ឌារៀបចំឲ្យមានការទិវាម្ហូបអាហារនៅទីតាំងនេះ វានឹងធ្វើឲ្យកំណើនភ្ញៀវទេសចរណ៍កើនឡើងថែមទៀត៕
អត្ថបទ ៖ ប្រាក់ វ៉ាន់ដា







-
PR NEWS5 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា4 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoសម្ដេចតេជោ-ធិបតី តែងតែក្រើនរម្លឹកដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឱ្យបង្ក្រាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាដោយវិធានការយ៉ាងតឹងរ៉ឹង និងម៉ឺងម៉ាត់បំផុត
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន3 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន ជម្រុញដល់មន្ត្រីខេត្តកណ្តាលខិតខំបំពេញការងារបម្រើប្រជាជនដោយស្មោះត្រង់ និងមានទំនាក់ទំនងល្អជាមួយប្រជាជន
-
ព័ត៌មាន1 week agoអ្នកនាំពាក្យ៖កម្លាំងមហាសាមគ្គីជាតិខ្មែរបានគាំទ្ររាជរដ្ឋាភិបាលក្នុងប្រើប្រាស់យន្តការផ្សះផ្សារដោយបង្ខំជាមួយថៃដើម្បីដោះស្រាយវិវាទទាមទារដែនសមុទ្រត្រួតស៊ីគ្នា
-
ព័ត៌មាន1 week agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា