ព័ត៌មាន
កម្ពុជា-កូរ៉េ ចុះអនុស្សរណៈយោគយល់គ្នា ពង្រឹងអភិវឌ្ឍវិស័យធានារ៉ាប់រងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើន
ភ្នំពេញ ៖ និយ័តករធានារ៉ាប់រងកម្ពុជា និងវិទ្យាស្ថានអភិវឌ្ឍន៍ធានារ៉ាប់រងកូរ៉េ ចុះអនុស្សរណៈនៃការយោគយល់គ្នា ពង្រឹងកិច្ចសហប្រតិបត្តិ- ការ តាមរយៈការចែករំលែកបទពិសោធន៍ និងជំនាញបច្ចេកទេស ដើម្បីបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រង និងការអភិវឌ្ឍវិស័យធានា រ៉ាប់រងប្រទេសទាំងពីរ។
ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា (IRC) និងលោក Chang-Eon Heo ប្រធាន និងជានាយក ប្រតិបត្តិនៃវិទ្យាស្ថានអភិវឌ្ឍន៍ធានារ៉ាប់រងកូរ៉េ (KIDI) នៅល្ងាចថ្ងៃទី ៤ ខែ មីនា ឆ្នាំ២០២៥ នេះ បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា នៅទីស្តីការអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ក្រោមអធិបតីភាព ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានក្រុមប្រឹក្សានៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ នៃព្រះរាជាណាចក្រកម្ពុជា និងលោក So-Young Kim អនុប្រធាននៃគណៈកម្មការសេវាហិរញ្ញវត្ថុ នៃសាធារណរដ្ឋកូរ៉េ។
អនុស្សរណៈនៃការយោគយល់គ្នានេះ រៀបចំឡើងក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ តាមរយៈការចែករំលែកបទ ពិសោធន៍ និងជំនាញបច្ចេកទេស ដើម្បីបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រង និងអភិវឌ្ឍវិស័យធានារ៉ាប់រងទាំងក្នុងប្រទេសកូរ៉េ និង ព្រះរាជាណាចក្រកម្ពុជាក្នុងក្របខណ្ឌរួមមាន៖ ការបំពេញទស្សនកិច្ចសិក្សារវាងប្រទេសទាំងពីរ, ការរៀបចំកម្មវិធីផ្សេងៗដូចជា សិក្ខាសាលា វេទិកា និងកម្មវិធីបណ្តុះបណ្តាលក្នុងវិស័យ, ការចែករំលែកព័ត៌មានពាក់ព័ន្ធនឹងវិស័យធានារ៉ាប់រង ជាពិសេសលើការគ្រប់ គ្រងស្ថិតិធានារ៉ាប់រង និងការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាធានារ៉ាប់រង, និងការបំពេញកិច្ចការផ្សេងទៀត តាមការព្រមព្រៀងរបស់ភាគីទាំង សងខាង។
ឯកឧត្តម ប៊ូ ច័ន្ទភីរូ ថ្លែងឱ្យដឹងថា ជុំវិញវិស័យធានារ៉ាប់រងនេះ បច្ចុប្បន្នកម្ពុជាមានក្រុមហ៊ុនធានារ៉ាប់រងចំនួន ៤០ បានកំពុង ប្រតិបត្តិការរួមមាន៖ ក្រុមហ៊ុនធានារ៉ាប់រងទូទៅ មានចំនួន ១៨, ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ចំនួន ១៤, ក្រុមហ៊ុនធានារ៉ាប់រង ខ្នាតតូចចំនួន ៧, និងក្រុមហ៊ុនធានារ៉ាប់រងបន្តចំនួន ១ ដោយក្រុមហ៊ុនទាំងនោះបានកំពុងប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា។ នៅឆ្នាំ២០២៤, ទីផ្សារធានារ៉ាប់រងកម្ពុជាបានកើនឡើង ៨ ភាគរយ ឈានដល់ប្រហែល ៣៧០ លានដុល្លារ នៃបុព្វលាភធានារ៉ាប់រង សរុប ដែលមានទ្រព្យសម្បត្តិសរុបជាង ១,២ ពាន់លានដុល្លារអាមេរិក។
ឯកឧត្តម បន្តថា ជុំវិញកំណើននេះ វិស័យធានារ៉ាប់រងនៅកម្ពុជាបានរួមចំណែកដល់សេដ្ឋកិច្ចក្នុងអត្រា ១,១៧ ភាគរយ និង មានដង់ស៊ីតេ ២០,៧២ ដុល្លារអាមេរិក សម្រាប់មនុស្សម្នាក់ក្នុងឆ្នាំ២០២៤ ។ សូចនាករទាំងនេះបង្ហាញថា ទីផ្សារធានារ៉ាប់រងរបស់ កម្ពុជានៅមានសក្តានុពលធំធេង បើធៀបនឹងប្រទេសដទៃទៀតនៅក្នុងតំបន់។ បញ្ហានេះ IRC មានចក្ខុវិស័យច្បាស់លាស់ ក្នុងការ បង្កើតមូលធនកម្មសក្តានុពល តាមរយៈការកែលម្អជាបន្តបន្ទាប់នូវសមត្ថភាពគ្រប់គ្រង ដើម្បីជំរុញកំណើនទីផ្សារប្រកបដោយ និរន្តរភាព៕
អត្ថបទ៖ សុន រ៉ាឌី











-
ព័ត៌មាន5 days agoកងពលតូចដឹកជញ្ជូនលេខ៩៩បន្តបើកវគ្គហ្វឹកហ្វឺនបើករថយន្តធុនធ្ងន់លើជំនាញផ្លូវឆ្ងាយ និងតំបន់ព្រៃភ្នំដល់នាយទាហានជំនាន់ទី១០
-
ព័ត៌មាន5 days agoសមាគមគីមីកម្ពុជា ត្រៀមបង្កើតក្លឹបគីមីនៅតាមវិទ្យាល័យនានា ដើម្បីជួយបង្រៀនសិស្សបន្ថែម
-
ព័ត៌មាន1 week agoថ្នាក់ដឹកនាំនិងមន្រ្តីរាជការនៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចូលទស្សនាស្វែងយល់ពីសមុច្ច័យក្នុងសារមន្ទីរខេត្តកំពង់ឆ្នាំង
-
ព័ត៌មាន1 week ago សម្ដេចតេជោ ហ៊ុន សែន រម្លឹក បកស្រាយប្រវត្តិ និងអ្នកនិពន្ធពិត នៃចម្រៀង “ឱ! ភ្នំពេញអើយ”
-
ព័ត៌មាន1 week agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ «ការលើកស្ទួយធុរកិច្ចស្រ្តីនឹងជំរុញឱ្យសេដ្ឋកិច្ចជាតិកើនឡើង»
-
ព័ត៌មាន1 week agoរដ្ឋបាលខេត្តកំពង់ឆ្នាំង ស្នើអង្គភាពនានាចូលរួមទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ
-
ព័ត៌មាន5 days agoរដ្ឋមន្ត្រីអប់រំ៖ ការងារអភិវឌ្ឍយុវជន ជាពិសេសការងារស្ម័គ្រចិត្ត គឺជាការកាត់បន្ថយគម្លាតសង្គម
-
ព័ត៌មាន4 days agoតម្លៃសេវាអ៊ីនធឺណិតនឹងទាបជាងមុន បន្ទាប់ពីកម្ពុជាតបណ្តាញប្រព័ន្ធអ៊ីនធឺណិតពីហុងកុង