ព័ត៌មាន
រូបចម្លាក់រចនាបែបខ្មែរជាង១០០ នឹងត្រូវដាក់តាំងបង្ហាញនៅព្រលានយន្តហោះអន្តរជាតិតេជោ ក្រុងតាខ្មៅ
លោកឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រងនៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) បានបញ្ជាក់ឲ្យដឹងថា រូបចម្លាក់រចនាបទបែបខ្មែរចំនួនប្រមាណជាង១០០រូប នឹងដាក់តាំងនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលរូបចម្លាក់ភាគច្រើននាំមកពីខេត្តសៀមរាប។
លោកឧកញ៉ា ឆារស៍ វ៉ាន់ បានថ្លែងបញ្ជាក់ថា នៅឱកាសផ្ដល់កិច្ចសម្ភាសន៍ជាមួយក្រុមអ្នកសារព័ត៌មាន ក្នុងកំឡុងដឹកនាំគណៈប្រតិភូទាំងនោះមកពីស្ថានទូតអូស្រ្តាលី ក្រុមហ៊ុនឯកជនអូស្រ្តាលី រួមនឹងភ្ញៀវមកពីសភាពាណិជ្ជកម្មអាម៉េរិក សភាពាណិជ្ជកម្មបារាំង អឺរ៉ុប ជាង ១០០ នាក់ ធ្វើទស្សនកិច្ចព្រលានយន្តហោះថ្មីរបស់កម្ពុជាកម្រិត 4F នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥នេះ។
លោកឧកញ៉ាបន្តថា សម្រាប់ការងាររូបចម្លាក់ទាំងនេះ គឺបានត្រៀមរួចរាល់អស់ហើយក្នុងការដាក់តាំងរាប់រយរូបនៅក្នុងព្រលានយន្តហោះ ខណៈបានកុម្ម៉ង់តាំងពីឆ្នាំមុនហើយក៏បានបញ្ជូនមកក្នុងព្រលានជាបណ្តើរៗផងដែរ។ លោកឧញ៉ាបន្តថា ទន្ទឹមនឹងនោះ ក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក ក៏គ្រោងនិមន្តសម្តេចសង្ឃ ដើម្បីជួយពិនិត្យ និងសម្រេចក្នុងការដាក់តម្កល់រូបចម្លាក់ទាំងនេះផងដែរ។
លោកឧញ៉ា បានបញ្ជាក់បន្ថែមថា លោកអ្នកឧញ៉ាពុង ឃាវសែ អគ្គនាយកក្រុមហ៊ុន OCIC និងជាទីប្រឹក្សាជាន់ខ្ពស់សមាគមឧកញ៉ាកម្ពុជា ក៏ជាអ្នកឡាញ់វប្បធម៌ ប្រពៃណីខ្មែរ ជាហេតុដែលលោកអ្នកឧញ៉ាបានផ្តួចផ្តើមឱ្យមានការរៀបចំឱ្យមានភូមិវប្បធម៌មួយ ដូចនឹងភូមិវប្បធម៌នៅខេត្តសៀមរាបនៅក្នុងព្រលានយន្តហោះនេះមួយដែរ។
សូមជម្រាបថា គិតរហូតមកដល់បច្ចុប្បន្ននេះ អាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ សម្រេចការសាងសង់ ប្រមាណជាង ៩៥% នឹងគ្រោងដាក់ឲ្យដំណើរការជាផ្លូវការនៅខែកក្កដា ឆ្នាំ២០២៥ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ព្រលានយន្តហោះថ្មីនេះ សាងសង់ឡើងលើផ្ទៃដីជាង ២ ៦០០ហិចតា ជាព្រលានយន្តហោះលំដាប់ 4F ដែលអាចធ្វើអោយយន្តខ្នាតធំចុះចតបានដូចជា ប្រភេទ Airbus A380 និងប្រភេទ Boeing 747 និងអាចទទួលអ្នកដំណើរបានរហូតដល់ ១៣លាននាក់ ក្នុង១ឆ្នាំ ក្នុងដំណាក់កាលទី១៕អត្ថបទ៖ ឈិត បូរ៉ាវី

-
ព័ត៌មាន5 days ago
កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ នឹងត្រូវចុះហត្ថលេខានៅចុងខែនេះ ដោយមានប្រធានាធិបតីអាម៉េរិកជាសាក្សី
-
ព័ត៌មាន6 days ago
ក្រោយស្ងប់ស្ងាត់៣យប់ ថៃ បន្តចាក់សំឡេងរំខានអ្នកភូមិជោគជ័យ ដែលមានកម្រិតរលកសំឡេងខ្ពស់បំផុត
-
ព័ត៌មាន4 days ago
តំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ អញ្ជើញចុះសួរសុខទុក្ខកងកម្លាំងជួរមុខ និងប្រជាពលរដ្ឋរស់នៅភូមិព្រៃចាន់
-
ព័ត៌មាន6 days ago
ប្រធាន AmCham៖ ទំនិញអាម៉េរិកនឹងហូរចូលកម្ពុជាកាន់តែច្រើនជំរុញកំណើនពាណិជ្ជកម្មប្រទេសទាំងពីរ
-
ព័ត៌មាន1 week ago
សម្ដេចតេជោ បដិសេធ ព័ត៌មានមួលបង្កាច់ របស់ អ្នកនាំពាក្យក្រសួងការពារជាតិថៃ
-
ព័ត៌មាន5 days ago
ទាហានកម្ពុជា ១៨ នាក់ដែលថៃចាប់ទៅ នឹងត្រូវដោះលែងក្នុងពេលឆាប់ៗនេះ
-
ព័ត៌មាន7 hours ago
កំណាត់ផ្លូវជាតិលេខ២៣ (ផ្លូវកាត់ពីកោះធំទៅលើកដែក) ប្រវែង១៩,៨ គីឡូម៉ែត្រ ស្ថាបនារួចរាល់ហើយ!
-
ព័ត៌មាន6 days ago
សាច់បង្កកលួចនាំចូលពីថៃ ជិត ១តោន បានដុតកម្ទេចចោល មុនេះ ខណៈឃាត់ខ្លួនបានមនុស្ស ៣នាក់