ព័ត៌មាន
មន្ត្រីបសុបពេទ្យខេត្តស្វាយរៀងចុះអប់រំពលរដ្ឋឱ្យយកចិត្តទុកដាក់ថែទាំសត្វនិងធ្វើជីវៈសុវត្ថិភាពបាញ់ថ្នាំបង្ការដើម្បីបញ្ជៀសជំងឺសត្វរដូវក្តៅ
ស្វាយរៀង ៖ អនុវត្តតាមការណែនាំរបស់ក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ ស្ដីពីបង្ការបញ្ជៀសជំងឺសត្វរដូវក្តៅ នៅដើមសប្តាហ៍ទី១ ខែមិនា ឆ្នាំ២០២៥ ការិយាល័យផលិតកម្មបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តដឹកនាំដោយលោកហ៊ុន សារ៉េតថន បានចុះអប់រំណែនាំ ចែកវ៉ាក់សាំងនៅតាមបណ្តាស្រុក ក្រុង ជូនដល់ភ្នាក់ងារសត្វភូមិ យកទៅចាក់បង្ការជំងឺដល់ សត្វគោ ក្របី និងធ្វើជីវៈសុវត្ថិភាពបាញ់ថ្នាំ បង្ការចម្លងជំងឺសត្វទៅសត្វពីសត្វមកមនុស្សនៅតាមមូលដ្ឋានឃុំ/សង្កាត់គោលដៅមួយចំនួនក្នុងខេត្ត។
តាមរបាយការណ៏ ដែលផ្តល់ដោយលោក ហ៊ុន សារ៉េតថន ប្រធានការិយាល័យផលិតកម្មបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តស្វាយរៀង ដែលBTV ទទួលបានតាមសារតេឡេក្រាម ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ បញ្ជាក់ឲ្យដឹងថាក្នុងរយៈពេលរដូវក្តៅឆ្នាំនេះ ការិយាល័យផលិតកម្មព្យាបាលបានបញ្ចុះមន្ត្រីបសុពេទ្យធ្វើការអប់រំពលរដ្ឋ ពីវិធីបង្ការជំងឺសត្វដោយខ្លួនឯងនៅតាមមូលដ្ឋានគោលដៅមួយចំនួន ធ្វើជីវសុវត្ថិភាពនៅតាមខ្នងផ្ទះ រោងចិញ្ចឹមគោ ក្របី ទីធ្លាសាធារណៈ និងចាក់វ៉ាក់សាំង ការពារជំងឺសាទឹក ការពារជំងឺអុតក្តាម និងជំងឺពកស្បែកគោ បានចំនួន ៨ពាន់៥៤៧ក្បាល ។
លោកប្រធានការិយាល័យក៏បានបញ្ជាក់បន្ថែមថាចាប់ពីដើមរដូវក្ក្តៅឆ្នាំ នេះស្ថានភាពសត្វគោក្របីក្នុងភូមិសាស្ត្រខេត្តស្វាយរៀងពុំទាន់មានបញ្ហាអ្វីគួរកត់សម្គាល់នោះទេខណៈដែលមន្ត្រីកសិកម្មប្រចាំឃុំនិងពេទ្យសត្វភូមិ តាមឃ្លាំមើលនិងត្រៀមធ្វើអន្តរាគមន៍ទប់ស្កាត់ក្នុងករណីសត្វមានជំងឺ។ ដោយ ៖ ភា សារិទ្ធ










-
ព័ត៌មាន1 week agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជួបប្រជុំទ្វេភាគីជាមួយអគ្គអធិការនៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម
-
ព័ត៌មាន6 days agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
-
ព័ត៌មាន1 week agoអង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ
-
ព័ត៌មាន6 days agoប្រព័ន្ធលូមេធំមួយកន្លែង រីកកកស្ទះដោយកាកសំណល់ប្រើប្រាស់ និងមែកឈើ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះកាយផ្ទាល់ដៃដល់ក្នុងប្រអប់លូ
-
ព័ត៌មាន1 week agoព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី យាងនិវត្តន៍មកដល់កម្ពុជាវិញ បន្ទាប់ពីពិនិត្យ និងថែទាំព្រះរាជសុខភាពនៅចិន