ព័ត៌មាន
ក្រសួងប្រៃសណីយ៍ ប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១៤ ឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងលោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១៤ ឆ្នាំ២០២៥ ក្រោមប្រធានបទ “សិទ្ធិ សមភាព និង ភាពអង់អាចចំពោះស្ត្រីនិងក្មេងស្រីគ្រប់រូប” នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំនិងមន្ត្រីរាជការជានារីនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងមន្ទីរ ប.ទ.ខេត្ត សរុបប្រមាណ ៣៨០នាក់។
លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី បានមានប្រសាសន៍ថា ការប្រារព្ធទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥នេះ ក្រសួងកិច្ចការនារី បានជ្រើសរើសយកប្រធានបទ « សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រីនិងក្មេងស្រីគ្រប់រូប » ក្នុងគោលបំណងរំលេចនូវសក្តានុពល និងភាពចាំបាច់នៃការលើកកម្ពស់ការចូលរួម និងភាពជាតំណាងរបស់ស្រ្តីនិងក្មេងស្រី នៅលើគ្រប់វិស័យ ដែលឆ្លើយតបនឹងបរិបទនៃការវិវត្តរបស់សង្គម និងស្របតាមចក្ខុវិស័យដែលបានចង្អុលបង្ហាញក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា និងក្របខណ្ឌគោលនយោបាយ ក្នុងការលើកកម្ពស់សមភាព យេនឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្តីនិងក្មេងស្រី។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានថ្លែងការកោតសរសើរចំពោះការដឹកនាំរបស់ លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីគ្រប់លំដាប់ថ្នាក់នៃក្រសួងកិច្ចការនារី ដែលបានចូលរួមចំណែកក្នុងការដឹកនាំ និងសម្របសម្រួល ជាពិសេសការខិតខំជំរុញឱ្យការលើកកម្ពស់សមភាពយេនឌ័រ និងកាលានុវត្តភាពនានា សម្រាប់ស្ត្រីកម្ពុជានាពេលបច្ចុប្បន្ន និងនាពេលអនាគតឱ្យកាន់តែមានភាពប្រសើរឡើង។ ឯកឧត្តមរដ្ឋមន្ត្រី បានបន្តថា ការជំរុញការចូលរួមរបស់ស្ត្រីនិងក្មេងស្រីនៅក្នុងវិស័យបច្ចេកវិទ្យានេះ មិនត្រឹមតែផ្តល់អំណាចសេដ្ឋកិច្ចដល់ស្ត្រីក្នុងយុគសម័យឌីជីថលនោះទេ ថែមទាំងអាចលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនកាលានុវត្តភាពនិងភាពអង់អាចរបស់ស្ត្រីនិងក្មេងស្រី ក្នុងនាមជាថ្នាក់ដឹកនាំ អ្នកគ្រប់គ្រង និងមន្ត្រីនៅក្នុងស្ថាប័នសាធារណៈ និងសហគ្រិននៅក្នុងវិស័យឌីជីថលផងដែរ៕









-
ព័ត៌មាន5 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន4 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន5 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS6 days agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន3 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន5 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
-
ព័ត៌មាន1 week agoក្រសួងការងារ បើកសិក្ខាសាលាពិគ្រោះយោបល់ត្រីភាគី វាយតម្លៃការអនុវត្តផែនការមេលើកទី៣ ស្តីពីសុវត្ថិភាព និងសុខភាពការងារឆ្នាំ២០២៣-២០២៧