ព័ត៌មាន
តំណាងក្រសួងអភិវឌ្ឍន៍ជនបទចុះពិនិត្យវាយតម្លៃសំណង់សិល្បការ្យនៃគម្រោងស្ថាបនាផ្លូវកៅស៊ូ ក្នុងស្រុកក្រគរ
ពោធិ៍សាត់៖ ដើម្បីពង្រឹងគុណភាពសំណង់សិល្បការ្យក្នុងគម្រោងផ្លូវជនបទ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការ និងជាអនុប្រធាន គ.ត.វ និងឯកឧត្តម ជាស្រ៊ុន រដ្ឋលេខាធិការ និងជាអនុប្រធាន គ.ត.វ បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេសនៃក្រសួងអភិវឌ្ឍន៍ជនបទ និងដោយមានការចូលរួមពីតំណាងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត តំណាងមន្ទីរធនធានទឹកនិងឧតុនិយមខេត្ត រួមនិងតំណាងកងវិស្វកម្ម នៃក្រសួងការពារជាតិ ដែលជាអ្នកអនុវត្តគម្រោង បានធ្វើការចុះត្រួតពិនិត្យ និងវាយតម្លៃ សំណង់សិល្បការ្យដែលសាងសង់កាត់ប្រឡាយទឹក ក្នុងគម្រោងស្ថាបនាផ្លូវកៅស៊ូ(DBST)ហៅថាផ្លូវត្បែងជ្រុំ-រ៉ាទទឹងថ្ងៃ ស្ថិតក្នុងឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

ឯកឧត្តមរដ្ឋលេខាធិការ ជ្រុន ថេរ៉ាវ៉ាត មានប្រសាសន៍លើកឡើងថា សំណង់សិល្បការ្យ និងផ្លូវនេះគឺស្ថាបនាដោយប្រើប្រាស់ថវិការបស់រាជរដ្ឋាភិបាល តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ ហើយការប្រែក្លាយផ្លូវនេះឱ្យក្លាយជាផ្លូវកៅស៊ូរ គឺស្របតាមការអភិវឌ្ឍន៍របស់ប្រទេសជាតិ និងជាគោលដៅបង្ខិតទីជនបទឱ្យកាន់តែនៅជិតទីប្រជុំជន ឬក្រុង ជាពិសេសជាការឆ្លើយតបទៅតាមតម្រូវការក៏ដូចជាការចង់បានរបស់បងបប្អូនប្រជាពលរដ្ឋ ។ ឯកឧត្តមបន្តថា ការចុះមកត្រួតពិនិត្យក្នុងពេលនេះគឺដើម្បីធានានិងប្រាកដថា សំណង់សិល្បការ្យ ក្នុងគម្រោងស្ថាបនាផ្លូវនេះ បានគោរពតាមស្តង់ដារនិងប្រកបដោយគុណភាព ដោយអនុវត្តតាមអនុសាសន៍របស់ ឯកឧត្តម ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានដាក់ទិសដៅ ត្រូវពង្រឹងលើយន្តការត្រួតពិនិត្យបច្ចេកទេស និងគុណភាពផ្លូវ នៃគម្រោងដែលកំពុងអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដើម្បីស្ថាបនាផ្លូវ ឱ្យមានគុណភាព និងអាចប្រើប្រាស់បានយូអង្វែង ដើម្បីកសាងប្រទេសកម្ពុជាលើវិស័យអភិវឌ្ឍន៍ជនបទ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ ដឹកនាំដោយ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី និងដើម្បីចូលរួមចំណែកជំរុញចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ជាប្រទេសមានប្រាក់ចំណូលខ្ពស់ ។

បន្ទាប់ពីចុះពិនិត្យដោយផ្ទាល់ ឯកឧត្តមរដ្ឋលេខាធិការ និងក្រុមការងារបច្ចេកទេសនៃគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃគុណភាពការងារសាងសង់ ស្តារឡើងវិញ កែលម្អ ជួសជុល ថែទាំ និងលើកកម្រិតផ្លូវជនបទ និងសំណង់សិល្បការ្យ ( គ. ត. វ.) បានវាយតម្លៃ ការសាងសង់សំណង់សិល្បការ្យ នៃគម្រោងស្ថាបនាផ្លូវកៅស៊ូនេះ គឺមានគុណភាពល្អប្រសើរគោរពតាមស្តង់ដារ ។

គួរឱ្យដឹងដែរថា ផ្លូវកៅស៊ូពីរជាន់(DBST)ដែលកំពុងស្ថាបនានេះប្រវែង២២៦០ម៉ែត្រ ទទឹង៦ម៉ែត្រ គឺជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់មួយរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក្នុងការធ្វើចរាចរណ៍ទៅផ្សារ សាលារៀន មន្ទីរពេទ្យ ដឹកកសិផល និងធ្វើដំណើរទៅទីរួមខេត្តជាដើម ។ ក្រៅពីផ្លូវនេះ ខេត្តពោធិ៍សាត់ទទួលបានសមិទ្ធផលជាច្រើនផ្សេងទៀត ពីរាជរដ្ឋាភិបាល តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ ដែលសមិទ្ធផលទាំងនោះគឺពិតជាបានរួមចំណែកយ៉ាងធំធេងក្នុងការជួយសជម្រុញកំណើតសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋនៅទីជនបទឱ្យកាន់តែមានភាពល្អប្រសើរ ៕






-
ព័ត៌មាន7 days agoសម្តេច ហ៊ុន សែន អញ្ជើញ ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កំពង់ចាម
-
PR NEWS1 week agoGANZBERG បន្តគ្រងដំណែងមេដាយមាសពិភពលោក Monde Selection ក្នុងឆ្នាំ ២០២៦
-
ព័ត៌មាន1 week agoជនជាតិចិន ៣២៩នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ត្រូវបានបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា
-
ព័ត៌មាន1 week agoអភិបាលរាជធានីណែនាំឱ្យមន្ត្រី និងកងកម្លាំងប្រឹងប្រែងបន្ថែមទៀតលើការរក្សាសន្តិសុខ និងការងារនានា
-
ព័ត៌មាន1 week agoទុរេនតំបន់ទឹកជ្រោះឱម៉ាល់ ក្នុងខេត្តកំពត ហុចផលល្អ ទោះឆ្នាំនេះ អាកាសធាតុក្ដៅ
-
ព័ត៌មាន1 week agoករណី Online Scams ៖ តំណាងអយ្យការសម្រេចចោទប្រកាន់លើមន្ត្រីនគរបាលផ្កាយបី១នាក់ ,ផ្កាយពីរ ១នាក់ និងពាក់ព័ន្ធ ៤នាក់ផ្សេងទៀត
-
កីឡា1 week agoក្រោយធ្លាក់ទៅលីគទីបីអង់គ្លេសអ្នកគាំទ្រ Leicester City ធ្វើបាតុកម្មប្រឆាំងម្ចាស់ក្លិបជនជាតិថៃ
-
ព័ត៌មាន1 week agoសម្តេចធិបតី ដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុតឱ្យសមត្ថកិច្ច និងកងកម្លាំងពាក់ព័ន្ធទាំងអស់បន្តការបង្ក្រាបScam Online ដោយគ្មានបង្អង់ដៃឡើយ