ព័ត៌មាន
នាយឧត្តមសេនីយ៍ ទៀ សីហា បន្តចុះពិនិត្យតំបន់ប្រវត្តិសាស្ត្រយោធាភ្នំប្រាក់៥១៩ ខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យ ៖ ក្រោយចុះត្រួតពិនិត្យតំបន់ប្រវត្តិសាស្រ្តយោធាជាច្រើនកន្លែង ចុះសួរសុខទុក្ខ និងសំណេះសំណាលជាយោធិននៅតាមអង្គភាព និងតាមក្រវ៉ាត់ព្រំដែនរវាងកម្ពុជា និងថៃ ស្ថិតនៅលើទឹកដីបាត់ដំបង និងខេត្តប៉ៃលិននោះ នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥នេះ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជាបានបន្តដំណើរចុះសាកសួរសុខ និងពិនិត្យមើលទីតាំងតំបន់ប្រវត្តិសាស្រ្តយោធាតេជោភ្នំប្រាក់៥១៩ ថ្មពួក ស្ថិតនៅក្នុង ស្រុកថ្មពួកខេត្តបន្ទាយមានជ័យ។
សូមបញ្ជាក់ថា បច្ចុប្បន្នទីតាំងតំបន់ប្រវត្តិសាស្ត្រយោធាតេជោភ្នំប្រាក់ ៥១៩ ថ្មពួកបានគ្រប់គ្រង និង ថែរក្សាដោយការិយាល័យអភិវឌ្ឍយោធភូមិភាគទី៥។ នៅតំបន់ប្រវត្តិសាស្រ្តយោធាតេជោភ្នំបា្រក់ គឺ ជាទីតាំងយុទ្ធសាស្រ្តដ៏សំខាន់តាំងពីពេលមុនៗ ក៏ដូចជាទៅថ្ងៃអនាគតដែលទីតាំងនេះនៅជាប់ព្រំដែន ហើយតឹកតាងប្រវត្តិសាស្ត្រដែលបានបន្សល់ទុកនៅទីនេះមាន៖ទីតាំងផ្ទះរបស់លោក សូរ ហុង និង សាលានយោបាយ ដែលអតីតកម្លាំងកម្ពុជាប្រជាធិបតេយ្យធ្លាប់បង្រៀននៅទីនេះ ហើយក្រៅពីនេះមានផ្ទះរបស់ ប៉ុល ពត និងមានរោងទីតាំងកែ ឆ្នៃគ្រាប់ – លេណដ្ឋានសំខាន់ៗជាចំណុចខ្ពស់ ហើយនៅខាងក្រោមគឺមានស្រះទឹកដែលបានជីក និងស្រះធម្មជាតិនៅ អាងក្តឹបថ្ម-ជាស្រះធំ ។
តំបន់ប្រវត្តិសាស្រ្តយោធាតេជោភ្នំបា្រក់ ៥១៩ ថ្មពួក ពីអតីតកាលកន្លែងនេះគឺមូលដ្ឋានដែលមានប្រវត្តិយ៉ាងច្រើនបំផុតទាំងយុទ្ធនាការ និងការប្រយុទ្ធ ចាប់តាំងពីទសវត្ស ៨០ រហូតជាកន្លែងទីតាំងជួបជុំ និងប្រជុំជាច្រើន ហើយជាកន្លែងដែលមានប្រវត្តិតាំងពីឆ្នាំ១៩៧៩។ ទីតាំងភ្នំប្រាក់នេះក៏ជាទីតាំងរបស់ កងពល ៥១៩ ដែលពីអតីតកាល មានកម្មាភិបាលធំៗជាច្រើន របស់កម្លាំង កម្ពុជាប្រជាធិបតេយ្យ បានចេញពីទីនេះ និងបំបែកទៅជាអង្គភាព កងពលដទៃទៀត ហើយជាកន្លែងដែលមានការប្រជុំ បំពាក់បំប៉ន ផ្តល់ផែនការសឹក ពីមេដឹកនាំធំៗ ជាពិសេស ប៉ុល ពត – នួន ជា។ ទីតាំងប្រវត្តិសាស្រ្តយោធាតេជោភ្នំប្រាក់ ស្ថិតនៅជិតព្រំដែន ដែលបាន រួមចំណែក ក្នុងកិច្ចការ ការពារ អធិបតេយ្យ- បូរណភាពទឹកដីផងដែរ៕
អត្ថបទ ៖ បាន ចក់












-
ព័ត៌មាន7 days agoសម្តេច ហ៊ុន សែន អញ្ជើញ ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កំពង់ចាម
-
PR NEWS1 week agoGANZBERG បន្តគ្រងដំណែងមេដាយមាសពិភពលោក Monde Selection ក្នុងឆ្នាំ ២០២៦
-
ព័ត៌មាន1 week agoជនជាតិចិន ៣២៩នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ត្រូវបានបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា
-
ព័ត៌មាន1 week agoអភិបាលរាជធានីណែនាំឱ្យមន្ត្រី និងកងកម្លាំងប្រឹងប្រែងបន្ថែមទៀតលើការរក្សាសន្តិសុខ និងការងារនានា
-
ព័ត៌មាន1 week agoទុរេនតំបន់ទឹកជ្រោះឱម៉ាល់ ក្នុងខេត្តកំពត ហុចផលល្អ ទោះឆ្នាំនេះ អាកាសធាតុក្ដៅ
-
ព័ត៌មាន1 week agoករណី Online Scams ៖ តំណាងអយ្យការសម្រេចចោទប្រកាន់លើមន្ត្រីនគរបាលផ្កាយបី១នាក់ ,ផ្កាយពីរ ១នាក់ និងពាក់ព័ន្ធ ៤នាក់ផ្សេងទៀត
-
កីឡា1 week agoក្រោយធ្លាក់ទៅលីគទីបីអង់គ្លេសអ្នកគាំទ្រ Leicester City ធ្វើបាតុកម្មប្រឆាំងម្ចាស់ក្លិបជនជាតិថៃ
-
ព័ត៌មាន1 week agoសម្តេចធិបតី ដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុតឱ្យសមត្ថកិច្ច និងកងកម្លាំងពាក់ព័ន្ធទាំងអស់បន្តការបង្ក្រាបScam Online ដោយគ្មានបង្អង់ដៃឡើយ