ព័ត៌មាន
“ក្រលេកមើលពីភាពជោគជ័យនៃព្រឹត្តិការណ៍ចាប់ដៃគូពាណិជ្ជកម្មកម្ពុជា-ថៃ ស្តីពីទំនិញគ្រឿងសម្អាង សម្ផស្សនិងសុខភាពក្នុងឆ្នាំ២០២៥”
ភ្នំពេញ៖ ព្រឹត្តិការណ៍ចាប់ដៃគូពាណិជ្ជកម្មកម្ពុជា-ថៃ ឆ្នាំ២០២៥ ដែលជាព្រឹត្តិការណ៍ដ៏អស្ចារ្យដែលប្រារព្ធឡើងដោយមានការផ្តួចផ្តើមពីនាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិ (DITP) កាលពីថ្ងៃទី៦ ខែមិនា ឆ្នាំ២០២៥ បាននាំយកពាណិជ្ជករប្រចាំប្រទេសថៃ ដើម្បីចរចារពិភាក្សាពាណិជ្ជកម្មជាមួយភាគីកម្ពុជា។
ជំនួបពាណិជ្ជកម្ម កម្ពុជា-ថៃ (Cambodia-Thailand Business Matching) បានប្រារព្ធធ្វើឡើងនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ក្រោមអធិបតីរបស់ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោកស្រី Ek-on Khunacharoeun ភារធារីស្តីទីនៃស្ថានទូតថៃប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំងវិស័យឯកជនកម្ពុជា និងថៃ ចំនួនជាង ៣០០នាក់ ដោយបានផ្តល់នូវវេទិកាសម្រាប់ក្រុមហ៊ុន និងសេវាកម្មថែទាំសុខភាពពីប្រទេសថៃ ដើម្បីបង្ហាញពីផលិតផល និងសេវាកម្មជាច្រើនរបស់ក្រុមហ៊ុននីមួយៗ ក៏ដូចជាដើម្បីពិភាក្សាអំពីភាពជាដៃគូ និងកិច្ចសហការដ៏មានសក្តានុពលនៅក្នុងប្រទេសកម្ពុជាផងដែរ។
លោក នីរ៉ាវ៉ាត់ រាំងស៊ីកាន់ចាណា អគ្គទីប្រឹក្សាពាណិជ្ជកម្មប្រចាំស្ថានទូតនៃព្រះរាជាណាចក្រថៃ បានមានប្រសាសន៍ថា “នាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិកំពុងរៀបចំព្រឹត្តិការណ៍ចាប់ដៃគូពាណិជ្ជកម្មកម្ពុជា-ថៃ ឆ្នាំ២០២៥ ដោយមានការចូលរួមពីប្រតិបត្តិករអាជីវកម្មសុខភាព និងសម្រស់ថៃចំនួន ៣៨ក្រុមហ៊ុន ដើម្បីចរចាជាមួយពាណិជ្ជករកម្ពុជា។ លោកបានបន្តថា ព្រឹត្តិការណ៍នេះ មានគោលបំណងបង្ហាញផលិតផលថៃប្រកបដោយភាពច្នៃប្រឌិត គុណភាពស្តង់ដារ និងតម្លៃសមរម្យ និងជំរុញទំនាក់ទំនងអាជីវកម្មនាពេលអនាគត ដោយមានការគាំទ្រពីសភាពាណិជ្ជកម្មកម្ពុជា ក្រុមប្រឹក្សាធុរកិច្ចថៃប្រចាំកម្ពុជា និងមជ្ឈមណ្ឌលពាណិជ្ជកម្មថៃក្នុងរាជធានីភ្នំពេញ។
លោក នីរ៉ាវ៉ាត់ រាំងស៊ីកាន់ចាណា បានលើកឡើងបន្ថែមថា ជាមួយនឹងការមកដល់នៃក្រុមហ៊ុនថៃ និងអ្នកតំណាងមន្ទីរពេទ្យ ក្រោមការដឹកនាំពីនាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិ (DITP) ក្រុមហ៊ុនទាំង៣៨ បានធ្វើការភ្ជាប់ទំនាក់ទំនង និងសន្ទនាជាមួយពាណិជ្ជករកម្ពុជាពីផលិតផលថែរក្សាសម្រស់ដែលមានគុណភាពស្តង់ដារ រហូតដល់សេវាកម្មថែទាំសុខភាពល្អបំផុតនៅក្នុងប្រទេសថៃ ជាមួយនឹងឧបករណ៍វេជ្ជសាស្ត្រទំនើបៗ ភ្ញៀវកិត្តិយសអាចចូលរួមអាចស្វែងយល់ពីឱកាសអាជីវកម្មជាច្រើននៅក្នុងព្រឹត្តិការណ៍នេះ។
ខណៈពេលដែលភ្ញៀវកិត្តិយសបានចូលរួមក្នុងការសន្ទនាប្រកបដោយផលិតភាព និងព័ត៌មានលម្អិតទំនាក់ទំនងដែលបានចែករំលែក បរិយាកាសមានភាពអ៊ូរអរ ពោរពេញទៅដោយការសន្ទនាដ៏ស៊ីជម្រៅ និងភាពសប្បាយរីករាយ។ ទាំងនេះ បានបញ្ជាក់យ៉ាងច្បាស់ថាក្រុមហ៊ុនថៃ និងកម្ពុជាកំពុងធ្វើការជាមួយគ្នា ហើយអ្នកចូលរួមជាច្រើនត្រូវបានលើកទឹកចិត្តឱ្យស្វែងរកកិច្ចសហប្រតិបត្តិការដៃគូដែលមានសក្តានុពលបន្ថែមទៀត។ ដោយបានផ្សារភ្ជាប់គម្លាតរវាងប្រទេសទាំងពីរ និងការបង្ហាញផលិតផលមានគុណភាពទាក់ទងនឹងសុខភាព និងសម្រស់ ធ្វើឲ្យព្រឹត្តិការណ៍នេះគឺជាជោគជ័យដ៏ធំមួយ។
សូមបញ្ជាក់ថា នៅក្នុងព្រឹត្តការណ៍ខាងលើនេះ ក៏មានការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាងក្រុមហ៊ុនថៃ និងកម្ពុជា បានកត់សម្គាល់នូវជំហានដ៏សំខាន់មួយក្នុងការពង្រឹងភាពជាដៃគូទាំងសងខាង ត្រួសត្រាយផ្លូវសម្រាប់កិច្ចសហការនាពេលអនាគត និងការរីកចម្រើនប្រកបដោយភាពជោគជ័យ។ ព្រឹត្តិការណ៍នេះបានធ្វើឱ្យប្រទេសថៃក្លាយជាប្រទេសនាំមុខគេក្នុងវិស័យសុខភាព និងសម្រស់ ដោយបង្ហាញពីជំនាញ និងការយកចិត្តទុកដាក់ក្នុងការផ្តល់នូវផលិតផល និងសេវាកម្មដែលមានស្តង់ដារ។
សរុបមក ព្រឹត្តិការណ៍នេះទទួលបានការកោតសរសើរចំពោះការរៀបចំនូវកម្មវិធីទាំងមូល ជាមួយវត្តមានដ៏មានតម្លៃពីសំណាក់ គណៈធិបតីនិងភ្ញៀវកិត្តិយសជាច្រើនរូប ក្លាយជាព្រឹត្តិការណ៌ដ៏គួរឲ្យចាប់អារម្មណ៌មួយក្នុងវិស័យឧស្សាហកម្មសុខភាព និងសម្រស់។ ភ្ញៀវកិត្តិយសជាច្រើនទទួលបានការលើកទឹកចិត្តដើម្បីបន្តស្វែងរកតម្រូវការពួកគេនៅក្នុងឧស្សាហកម្មសុខភាព និងសម្រស់។ ឱកាសនៃជំនួបពិភាក្សាដែលបានផ្តល់នៅក្នុងព្រឹត្តិការណ៍នេះបានបើកទ្វារសម្រាប់កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូដែលមានសក្តានុពល ដែលប្រាកដថានឹងផ្តល់អត្ថប្រយោជន៍ដល់ប្រទេសទាំងពីរ។ ជាមួយនឹងភាពជោគជ័យនៃព្រឹត្តិការណ៍នេះ បានបញ្ជាក់ថាអនាគតនៃឧស្សាហកម្មសុខភាព និងសម្រស់នៅកម្ពុជាមានភាពយូរអង្វែង និងពោរពេញដោយសក្ដានុពលសម្រាប់ការរីកចម្រើន និងជោគជ័យជាបន្តបន្ទាប់៕






-
ព័ត៌មាន3 days agoសមាគមគីមីកម្ពុជា ត្រៀមបង្កើតក្លឹបគីមីនៅតាមវិទ្យាល័យនានា ដើម្បីជួយបង្រៀនសិស្សបន្ថែម
-
ព័ត៌មាន4 days ago សម្ដេចតេជោ ហ៊ុន សែន រម្លឹក បកស្រាយប្រវត្តិ និងអ្នកនិពន្ធពិត នៃចម្រៀង “ឱ! ភ្នំពេញអើយ”
-
ព័ត៌មាន4 days agoថ្នាក់ដឹកនាំនិងមន្រ្តីរាជការនៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចូលទស្សនាស្វែងយល់ពីសមុច្ច័យក្នុងសារមន្ទីរខេត្តកំពង់ឆ្នាំង
-
ព័ត៌មាន1 week agoនគរបាលរាជធានី នឹងចាប់ផ្តើមចុះរឹតបន្តឹងច្បាប់ចរាចរណ៍តាមរយៈការអប់រំ ដោយមិនផាកពិន័យ នៅថ្ងៃទី០១ ធ្នូខាងមុខ
-
ព័ត៌មាន3 days agoកងពលតូចដឹកជញ្ជូនលេខ៩៩បន្តបើកវគ្គហ្វឹកហ្វឺនបើករថយន្តធុនធ្ងន់លើជំនាញផ្លូវឆ្ងាយ និងតំបន់ព្រៃភ្នំដល់នាយទាហានជំនាន់ទី១០
-
ព័ត៌មាន1 week agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បទបញ្ជាបន្ទាន់ឲ្យសមត្ថកិច្ចពាក់ព័ន្ធចុះបង្ក្រាបឲ្យអស់នូវមុខសញ្ញាក្រុមក្មេងទំនើង ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ
-
ព័ត៌មាន4 days agoរដ្ឋបាលខេត្តកំពង់ឆ្នាំង ស្នើអង្គភាពនានាចូលរួមទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ
-
ព័ត៌មាន5 days agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ «ការលើកស្ទួយធុរកិច្ចស្រ្តីនឹងជំរុញឱ្យសេដ្ឋកិច្ចជាតិកើនឡើង»