ព័ត៌មាន
ថ្នាក់ដឹកនាំ និងកីឡាករជួបជុំគ្នា មុនជំនួបមិត្តភាពប្រវត្តិសាស្ដ្រ អបអរទំនាក់ទំនងការទូតកម្ពុជា-ថៃ លើកទី៧៥
ថ្នាក់ដឹកនាំពាក់ព័ន្ធ និងកីឡាករ នៃក្រុមបាល់ទាត់តារាកម្ពុជា និងក្រុមប្រដាល់គុនខ្មែរ ក៏ដូចជាក្រុមបាល់ទាត់តារាថៃ និងក្រុមប្រដាល់មួយថៃ នៅល្ងាចថ្ងៃទី៧ ខែមីនានេះ បានធ្វើការជួបគ្នាសំណេះសំណាលគ្នា ក្នុងសន្និសីទសារព័ត៌មាន នៅសណ្ឋាគារសូហ្វីតែល មុនការប្រកួតផ្លូវការ នៃព្រឹត្តិការណ៍បាល់ទាត់មិត្តភាពកម្ពុជា-ថៃ «ពានរង្វាន់សតវត្សរ៍នៃព្រះធម៌» ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងថៃ នាល្ងាចថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥ ស្អែក នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក) រាជធាំនីភ្នំពេញ។
ថ្លែងនាឱកាសនោះ ឯកឧត្តម ឃ្លាំង ហួត អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅ ជាមួយក្រុមបាល់ទាត់ទាំង ៤ក្រុម ដែលបានជួបជុំ និងត្រៀមការប្រកួតមិត្តភាពនាថ្ងៃស្អែក ។ ទោះបីការប្រកួតកីឡាមានឈ្នះ-ចាញ់ តែសម្រាប់ជំនួបមិត្តភាពស្អែកនេះ មិនមានឈ្នះចាញ់នោះទេ ពោលគឺមានតែអ្នកឈ្នះទាំងអស់គ្នា ក្នុងនាមកីឡាករ ដែលបានចូលរួមព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រ ក្នុងការប្រកួតបាល់ទាត់មិត្តភាព ដើម្បីអបអរសាទរទំនាក់ទំនងការទូតកម្ពុជា-ថៃ ខួបលើកទី៧៥ ។ ក្នុងស្មារតីនេះ ឯកឧត្តមសង្ឃឹមយ៉ាងមុតមាំថា កីឡាករទាំងអស់ ទាំងក្រុមតំណាងកម្ពុជា និងថៃ នឹងលេងដោយមោទនភាពទាំងអស់គ្នា។
ជាមួយគ្នា លោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងជាស្ថាបនិករៀបចំព្រឹត្តិការណ៍មិត្តភាពនេះ បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ ចំពោះការប្រកួតមិត្តភាពជាប្រវត្តិសាស្ដ្រ រវាងក្រុមតារាងកម្ពុជា-ថៃ និងក្រុមប្រដាល់គុនខ្មែរ និងមួយថៃ ។ លោកជឿជាក់ថា ព្រឹត្តិការណ៍នេះ នឹងបង្កើតនូវវប្បធម៌នៃការរស់នៅដោយសុខសន្ដិភាពរបស់ប្រជាជនប្រទេសទាំងពីរ ដែលជាប្រទេសមានប្រវត្តិ វប្បធម៌ និងអរិយធម៌ស្រដៀងគ្នា ។
លោកបន្ថែមទៀត ការពិតការប្រកួតកីឡាតែងមានឈ្នះ-ចាញ់ តែអ្វីដែលយើងឈ្នះទាំងអស់គ្នា គឺការរួមគ្នាសាងអំពើល្អ និងសាងនូវសន្ដិភាព ព្រោះសន្ដិភាពពិតជាពិបាករកណាស់ ដ្បិតដើម្បីទទួលបាននូវសន្ដិភាព ត្រូវការពលីប្រជាពលរដ្ឋច្រើនណាស់ ។ ដូច្នេះយើងត្រូវរួមគ្នាការពារ និងថែរក្សាសន្ដិភាព ពិសេសក្នុងនាមប្រជាជិតខាងគ្នា ត្រូវបង្កើតនូវប្បធម៌មួយ ដែលអាចរួមរស់ក្នុងសុខសន្ដិភាពជាមួយគ្នា ។
ក្នុងឱកាសនោះដែរ ទាំងក្រុមតំណាងក្រុមបាល់ទាត់តារាកម្ពុជា និងក្រុមតារាថៃ សុទ្ធបានបង្ហាញពីស្មារតីមិត្តភាពមុនការប្រកួតការប្រកួតថ្ងៃស្អែក ដោយសង្ឃឹមថា នឹងបានបន្សល់នូវអនុស្សាវរីយ៍ និងការរឹតចំណងមិត្តភាព ក៏ដូចជាការបន្សល់នូវរូបភាពប្រវត្តិសាស្ដ្រថ្មីមួយទៀត រវាងក្រុមតារា ក៏ដូចជាក្នុងនាមប្រជាជន តំណាងប្រទេសទាំងពីរ ។
គួរដឹងថា នៅក្នុងព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូត រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ដែលរៀបចំឡើងដោយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ គឺមាន ២ប្រកួត ក្នុងនោះប្រកួតទី១ ក្រុមបាល់ទាត់គុនខ្មែរ ត្រូវជួបក្រុមបាល់ទាត់មួយថៃ និងគូទី២ ក្រុមបាល់ទាត់តារាកម្ពុជា ត្រូវជួបក្រុមបាល់ទាត់តារាថៃ ហើយការប្រកួតនេះ ក៏នឹងមានការចូលរួមជាសក្ខីភាពពីឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងឯកឧត្តម ម៉ារីត សាងៀមផុង្ស រដ្ឋមន្រ្តីក្រសួងការបរទេស នៃព្រះរាជាណាចក្រថៃផងដែរ៕
អត្ថបទ លី ឈុនឡា

-
ព័ត៌មាន4 days ago
កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ នឹងត្រូវចុះហត្ថលេខានៅចុងខែនេះ ដោយមានប្រធានាធិបតីអាម៉េរិកជាសាក្សី
-
ព័ត៌មាន5 days ago
ក្រោយស្ងប់ស្ងាត់៣យប់ ថៃ បន្តចាក់សំឡេងរំខានអ្នកភូមិជោគជ័យ ដែលមានកម្រិតរលកសំឡេងខ្ពស់បំផុត
-
ព័ត៌មាន3 days ago
តំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ អញ្ជើញចុះសួរសុខទុក្ខកងកម្លាំងជួរមុខ និងប្រជាពលរដ្ឋរស់នៅភូមិព្រៃចាន់
-
ព័ត៌មាន5 days ago
ប្រធាន AmCham៖ ទំនិញអាម៉េរិកនឹងហូរចូលកម្ពុជាកាន់តែច្រើនជំរុញកំណើនពាណិជ្ជកម្មប្រទេសទាំងពីរ
-
ព័ត៌មាន4 days ago
ទាហានកម្ពុជា ១៨ នាក់ដែលថៃចាប់ទៅ នឹងត្រូវដោះលែងក្នុងពេលឆាប់ៗនេះ
-
ព័ត៌មាន7 days ago
សម្ដេចតេជោ បដិសេធ ព័ត៌មានមួលបង្កាច់ របស់ អ្នកនាំពាក្យក្រសួងការពារជាតិថៃ
-
ព័ត៌មាន5 days ago
សាច់បង្កកលួចនាំចូលពីថៃ ជិត ១តោន បានដុតកម្ទេចចោល មុនេះ ខណៈឃាត់ខ្លួនបានមនុស្ស ៣នាក់
-
ព័ត៌មាន1 week ago
រដ្ឋមន្ត្រីក្រសួងការពារជាតិ កម្ពុជា-ឡាវ-វៀតណាម ចុះហត្ថលេខាលើកំណត់ហេតុកិច្ចប្រជុំប្រចាំឆ្នាំ២០២៥