ព័ត៌មាន
គណៈប្រតិភូមកពីស្ថានទូតអាល្លឺម៉ង់ និងកាណាដាប្រមាណ៤០រូប ធ្វើទស្សនកិច្ចព្រលានយន្តហោះអន្តរជាតិតេជោ
នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ គណៈប្រតិភូមកពីស្ថានទូតអាល្លឺម៉ង់ និងគណៈប្រតិភូស្ថានទូតកាណាដា រួមមានមកពីតំណាងហុងកុង ចិន និងប្រទេសផ្សេងៗទៀតចំនួនប្រមាណ ៤០នាក់ បានអញ្ជើញទស្សនកិច្ចដើម្បីពិនិត្យវឌ្ឍនភាពនៃដំណើរការសាងសង់ព្រលានយន្តហោះអន្តរជាតិតេជោ ខណៈគ្រោងដាក់ឲ្យដំណើរការនាខែកក្កដាខាងមុខ។

នៅក្រោយចប់ដំណើរទស្សនកិច្ចនេះ ឯកឧត្តម Stepan MESSERER ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំនៅកម្ពុជា បានមានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មានថា នេះគឺជាលើកទី១ ដែលបានធ្វើដំណើរទស្សនកិច្ចនៅព្រលានយន្តហោះថ្មីនេះ និងយល់ឃើញថា ទំនើប និងថ្មី ហើយពិតជាមានភាពអស្ចារ្យណាស់នៅកម្ពុជា។ ឯកឧត្តម បានបន្តថា អាគាររបស់ព្រលាននេះ មានលក្ខណៈអស្ចារ្យ ហើយអ្វីដែលឯកឧត្តមចាប់អារម្មណ៍ខ្លាំងបំផុតនោះ គឺការរួមបញ្ចូលរចនាបថ និងវប្បធម៌របស់ខ្មែរ ដែលគឺជាចំណុចដ៏ល្អមួយ។ បើមើលពីទំហំនៃអាកាសយានដ្ឋាននេះ អាចមើលឃើញទៀត ថា នេះគឺជាការវិនិយោគសម្រាប់ពេលអនាគត ជាចំណែកហេដ្ឋារចនាសម្ព័ន្ធមួយដែលនឹងលើកកម្ពស់សេដ្ឋកិច្ច ក៏ដូចជាស្រូបទាញភ្ញៀវទេសចរជាច្រើនមកកាន់ប្រទេសដ៏ស្រស់ស្អាតនេះ។ នេះការបញ្ជាក់របស់ឯកឧត្តមទូតអាល្លឺម៉ង់។

ឯកឧត្តម ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ បានទទួលស្គាល់ទៀតថា ប្រទេសកម្ពុជាគឺមានសក្តានុពលច្រើនណាស់។ ក្នុងនាមជាដៃគូដ៏ល្អជាមួយកម្ពុជា ឯកឧត្តម បានបញ្ជាក់ថា ក៏មានកាតព្វកិច្ចក្នុងការនាំប្រតិភូធុរកិច្ចមកកាន់កម្ពុជាផងដែរនាពេលខាងមុខ ខណៈឯកឧត្តមក៏ទទួលដំណឹងថា នឹងមានប្រតិភូធុរកិច្ចចំនួន៤ មកពីប្រទេសអាល្លឺម៉ង់ នឹងមកកាន់ប្រទេសកម្ពុជាក្នុងឆ្នាំនេះដែរ ប៉ុន្តែមិនទាន់ដឹងលម្អិតទេថា មកពីវិស័យអ្វីខ្លះ ដែលអាចធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាបាន។ ទោះជាយ៉ាងណា ឯកឧត្តម បានសន្យាថា នឹងខិតខំនិយាយជាមួយក្រុមហ៊ុនអាកាសចរណ៍អាល្លឺម៉ង់មកវិនិយោគនៅកម្ពុជា ដើម្បីពង្រីកជើងហោះហើរត្រង់។
តាមការលើកឡើងរបស់ លោកឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រង នៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) បានបញ្ជាក់ថា ចំពោះកិច្ចការងារក្នុងវិស័យអាកាសចរណ៍នេះ CAIC នឹងបន្តការងារជាមួយទូតអាល្លីម៉ង់ និងគ្រប់ទូតទាំងអស់នៅកម្ពុជា ដើម្បីពង្រឹង និងបន្ថែមជើងហោះហើរឲ្យកាន់តែច្រើនមកកាន់ព្រះរាជាណាចក្រកម្ពុជា ទី១.ប្រទេសដែលមិនទាន់មាន គឺស្នើសុំឲ្យមានការហោះហើរ ទី២.ចំពោះប្រទេសដែលមានជើងហោះហើរ នឹងស្នើសុំបន្ថែមទៀតក្នុងការហោះហើរ និងទី៣.នឹងស្នើសុំឲ្យជួយនាំភ្ញៀវទេសចរណ៍ពីប្រទេសទាំងអស់ ឲ្យមកកម្ពុជាកាន់តែច្រើន ហើយកិច្ចការនេះ គឺនឹងធ្វើជាមួយបណ្តាគ្រប់ស្ថានទូតទាំងអស់នៅកម្ពុជា។
គិតមកដល់ពេលនេះ អាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ សម្រេចការសាងសង់ប្រមាណជាង ៩៥% នឹងគ្រោងដាក់ឲ្យដំណើរការជាផ្លូវការនៅខែកក្កដាខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។ ព្រលានយន្តហោះថ្មីនេះ សាងសង់ឡើងលើផ្ទៃដីជាង ២ ៦០០ហិចតា ជាព្រលានយន្តហោះលំដាប់ 4F ដែលអាចធ្វើឲ្យយន្តខ្នាតធំចុះចតបានដូចជា ប្រភេទ Airbus A380 និងប្រភេទ Boeing 747 និងអាចទទួលអ្នកដំណើរបានរហូតដល់ ១៣លាននាក់ ក្នុង១ឆ្នាំ ក្នុងដំណាក់កាលទី១៕ អត្ថបទ៖ ឈិត បូរ៉ាវី





















-
PR NEWS1 week agoមហាព្រឹត្តិការណ៍ GANZBERG នឹងធ្វើឲ្យកក្រើកស្រុកស្ទោង ខេត្តកំពង់ធំចុងសប្តាហ៍នេះ ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
ព័ត៌មាន1 week agoអភិបាលខេត្តកណ្ដាលណែនាំគ្រប់សាលារៀន ទាំងរដ្ឋ និងឯកជនទូទាំងខេត្តមិនត្រូវលុបឈ្មោះសិស្សជាដាច់ខាត
-
ព័ត៌មាន1 week agoតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាមជួបសំណេះសំណាល និងជូនអំណោយដល់ពលរដ្ឋមានជីវភាពខ្វះខាត នៅឃុំសំពងជ័យ ស្រុកជើងព្រៃ
-
ព័ត៌មាន1 week agoមន្រ្ដីជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដឹកនាំគណៈប្រតិភូ ចូលរួមប្រជុំគណៈកម្មាធិការសិក្សា ស្តីពីការកែទម្រង់ AIPACODD នៅប្រទេសឥណ្ឌូណេស៊ី
-
ព័ត៌មាន1 week agoមន្រ្ដីជលផល និងពលរដ្ឋជួយត្រីបាឡែន១ក្បាលនៅខាងមុខឆ្នេរតាបារាំងក្នុងស្រុកស្ទឹងហាវចូលទៅទឹកជ្រៅវិញ
-
ព័ត៌មាន4 days agoសម្ដេចតេជោ ហ៊ុន សែន ចង់ឃើញការបង្កើតស្ថានទូតកម្ពុជាជាផ្លូវការនៅសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន
-
ព័ត៌មាន1 week agoកម្ពុជា និងព្រុយណេ ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមលើកិច្ចសហប្រតិបត្តិការទេសចរណ៍
-
ព័ត៌មាន7 days agoសម្តេចធិបតី៖ រាជរដ្ឋាភិបាលបានគិតគូយ៉ាងយកចិត្តទុកដាក់ចំពោះផលប៉ះពាល់ដោយបានដាក់ចេញនូវវិធានការចាំបាច់ចំនួន ៣ ក្នុងការដោះស្រាយសម្រាប់បងប្អូនជនភៀសសឹក