ព័ត៌មាន
ផ្លូវលំក្រាលខ្សាច់ភ្នំប្រវែងជាង១១គីឡូម៉ែត្រនៅខេត្តស្វាយរៀងត្រូវបានក្រុមការងារស្ថាបនាសម្រេចជាង៥០%ត្រៀមដាក់ឲ្យពលរដ្ឋប្រើប្រាស់
ស្វាយរៀង ៖ ផ្លូវលំជនបទក្រាលខ្សាច់ភ្នំប្រវែង១១គីឡូ៤៧៥ម៉ែត្រ និងលូរំដោះទឹក ចំនួន ១១កន្លែង ស្ថិតនៅភូមិចំនួន ៩ របស់ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀងប្រើប្រាស់មូលនិធិឃុំឆ្នាំ២០២៤ បច្ចុប្បន្នក្រុមការងារស្ថាបនាសម្រេចបានជាង៥០%នឹងដាក់ឲ្យពលរដ្ឋប្រើប្រាស់នៅមុនរដូវបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ។
លោកភោគ វណ្ណថន មេឃុំក្រោលគោ ស្រុកស្វាយជ្រំបានបញ្ជាក់ប្រាប់ទូរទស្សន៍ BTVនៅថ្ងៃទី១០ខែមិនា ឆ្នាំ២០២៥ នេះថា ឃុំក្រោលគោនៅឆ្នាំ២០២៤កន្លងទៅនេះ រាជរដ្ឋាភិបាលតាមរយះរដ្ឋបាលខេត្តបានវិភាគថវិកាចំនួន ៣០៩លាន៦សែន៨ម៉ឺន៨ពាន់៥០០រៀល សម្រាប់ស្ថាបនាផ្លូវ ក្រាលខ្សាច់ភ្នំខ្នងលើទទឹងផ្លូវ៥ម៉ែត្រទាំង៩ខ្សែបណ្ដោយប្រវែង១១គីឡូ៤៧៥ម៉ែត្រ បច្ចុប្បន្នសម្រេចបាន៥០% ។ លោកបានបញ្ជាក់បន្ថែមថាកត្តាដែលការងារស្ថាបនាផ្លូវមានការយឺតដោយគម្រោងរដ្ឋបាលឃុំបានដាក់អោយក្រុមការងារដេញថ្លៃក្នុងអំឡុងខែ១០.១១ ឆ្នាំ២០២៤ គឺជ្រុលពេល ពេលដែលត្រូវធ្វើ តំបន់នោះប្រឈមទឹកលិចក្រុមការងារយកអាចម៏មិនបានទើបការងារអូសបន្លាយពេលរហូតដល់ខែ៣ឆ្នាំ២០២៥បែននេះ ។
ជុំវិញរដ្ឋបាលឃុំក្រោលគោស្ថាបនាផ្លូវ តំណាងពលរដ្ឋ ភូមិ ឃួច បានមានចំណាប់អារម្មណ៏ ដោយសំដែងនូវការសប្បាយរីករាយ និងគោរពថ្លែងអំណរគុណ ចំពោះរាជរដ្ឋាភិបាល ផ្តល់និងវិភាជថវិកាតាមរយះមូលនិធិឃុំប្រចាំឆ្នាំយកមកស្ថាបនាផ្លូវចូលមកភូមិរបស់ពួកខ្ញុំ ដែលសកម្មភាពទាំងអស់នេះគឺជាការយកចិត្តទុកដាក់គិតគូរនិងតម្កល់ផលប្រយោជន៍ពលរដ្ឋនៅតាមមូលដ្ឋាន សំដៅរួមចំណែកកាត់បន្ថយភាពក្រីក្រតាមរយៈបង្ខិតតំបន់ផ្សេងៗឲ្យនៅជិតក្នុងការរួមចំណែកប្រាស្រ័យទំនាក់ទំនងក្នុងការធ្វើដំណើរនិងផ្លាស់ប្ដូរទំនិញ ខណៈដែលនៅតំបន់នេះពុំមានទាន់មានផ្លូវល្អប្រើប្រាស់។សំឡេង….
សូមបញ្ជាក់ថាផ្លូវក្រាលខ្សាច់ភ្នំជាង១១គីឡូម៉ែត្រនេះ ដែលរដ្ឋបាលឃុំ ស្ថាបនាឆ្លងកាត់ចូលទៅភូមិចំនួន៩របស់ឃុំ រួមមានភូមិបន្លាស្អិតប្រវែង ២ពាន់៨៥០ ម៉ែត្រ និងដាក់លូចំនួន៤កន្លែង ភូមិឆ្លងប្រវែង ១ពាន់៤០០ម៉ែត្រនិងដាក់លូ៤កន្លែង ភូមិព្រៃញយប្រវែង ៩ពាន់២៥០ ម៉ែត្រ ភូមិឬស្សីជួរខាងត្បូងប្រវែង១ពាន់៣០០ម៉ែត្រ ភូមិឬស្សីជួរខាងជើងប្រវែង២ពាន់ម៉ែត្រ ភូមិបឹងរ៉ៃខាងជើងប្រវែង៥០០ម៉ែត្រ ភូមិឬស្សីទទឺងប្រវែង១ពាន់ម៉ែត្រ និងភូមិ ឃួច ប្រវែង៤៥០ម៉ែត្រ ។ ដោយ ៖ ភា សារិទ្ធ










-
ព័ត៌មាន5 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន4 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន5 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS6 days agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន3 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន1 week agoអគ្គទេសាភិបាលធនាគារជាតិ លើកទឹកចិត្តដល់ធុរជនស្វែងយល់ការផ្គុំ QR រៀល និងដុល្លារ
-
ព័ត៌មាន5 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង