ព័ត៌មាន
ទូតថៃថ្មីប្ដេជ្ញាពង្រឹង-ពង្រីកទំនាក់ទំនងជាមួយកម្ពុជា ខណៈឆ្នាំមុនទំហំពាណិជ្ជកម្ម ប្រទេសទាំង ពីរកើនដល់ ១០ ពាន់លានដុល្លារ
នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យ ឯកឧត្តម ធុល ត្រៃសូរ៉ាត់ (Tull Traisorat) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រថៃ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួប និងប្រគល់សារតាំង នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាបានឲ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនេះសម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី បានសម្ដែងនូវការស្វាគមន៍ ចំពោះដំណើរបំពេញបេសកកម្មការទូតរបស់ឯកឧត្តមមកកាន់ព្រះរាជាណាចក្រកម្ពុជានៅពេលនេះ។ សម្ដេចតេជោសង្ឃឹមថា តាមរយៈឯកអគ្គរាជទូតថ្មី នឹងធ្វើឲ្យទំនាក់ទំនងកម្ពុជា និងថៃកាន់តែល្អប្រសើរបន្ថែមទៀត ដែលមកដល់ពេលនេះទំនាក់ទំនងរវាងកម្ពុជា និងថៃ គឺជាភាពដៃគូយុទ្ធសាស្ត្រជាមួយគ្នា ដូច្នេះតាមរយៈឯកអគ្គរាជទូតថ្មីនៅពេលនេះនឹងធ្វើឲ្យ ទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែល្អប្រសើរបន្ថែមទៀតលើគ្រប់វិស័យ។
ឯកឧត្តម ទុល ត្រៃសូរ៉ាត់ ឯកអគ្គរាជទូតថៃបានសម្ដែង នៅការអរគុណចំពោះសម្ដេចតេជោ ដែលបានអនុញ្ញាត និងទទួលសារតាំង ពីឯកឧត្តមក្នុងឋានៈសម្ដេចជាប្រមុខរដ្ឋស្ដីទី។ ឯកឧត្តមក៏បាននាំយកនូវការសួរសុខទុក្ខអំពី ព្រះមហាក្សត្រថៃ ចំពោះសម្ដេចតេជោផងដែរនាឱកាសនេះ។ ក្នុងឆ្នាំ២០២៥នេះជាខួប៧៥ឆ្នាំ នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ សម្ដេចតេជោក៏បានរំលឹកអំពីការរៀបចំសកម្មភាពនានារវាងភាគីកម្ពុជា និងភាគីថៃ ក្នុងគោលដៅដើម្បីអបអរសាទរខួបទំនាក់ទំនងនេះ ជាពិសេសសម្ដេចតេជោក៏បានរំលឹកអំពីព្រឹត្តិការណ៍នៃការរៀបចំបាល់ទាត់មិត្តភាពដែលធ្វើឡើងកាលពីថ្ងៃទី៨ ខែមីនា កន្លងទៅថ្មីៗនេះ ដែលបង្ហាញពីស្មារតីនៃសាមគ្គីភាព ការពង្រឹងទំនាក់ទំនងបន្ថែមទៀតរវាងប្រទេសទាំង២ក្នុងក្របខ័ណ្ឌគ្រប់វិស័យ។
ជាមួយគ្នានោះសម្ដេចតេជោក៏បានលើកឡើងអំពីទំហំពាណិជ្ជកម្មផងដែរ ដោយពេញចិត្តចំពោះទំហំពាណិជ្ជកម្ម រវាងកម្ពុជា និងថៃ ដែលក្នុងឆ្នាំ២០២៤ កន្លងទៅនេះ បានកើនឡើងរហូត១០ពាន់លានដុល្លារ ធៀបឆ្នាំ២០២៣ ដែលមាន៨ពាន់លានដុល្លារ ដែលការកើនឡើងនេះបង្ហាញអំពីទំនាក់ទំនងពាណិជ្ជកម្ម ការវិនិយោគ ទន្ទឹមនឹងការដើរទៅជាមួយគ្នានៃទំនាក់ទំនងនយោបាយរវាងភាគីទាំងពីរក៏កាន់តែល្អប្រសើរដែរ តាមរយៈការផ្លាស់ប្ដូរ ថ្នាក់ដឹកនាំរវាងប្រទេសទាំងពីរជាបន្តបន្ទាប់ ដែលកន្លងទៅនេះសម្ដេចអធិបតីនាយករដ្ឋមន្ត្រីក៏ធ្លាប់បានអញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសថៃ ហើយពេលខាងមុខនេះនាយករដ្ឋមន្ត្រីថៃនឹងបំពេញទស្សនកិច្ចនៅកម្ពុជាផងដែរ ក្នុងឱកាសខួប៧៥ឆ្នាំ នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ជាមួយគ្នានោះសម្ដេចតេជោបានសម្ដែងនូវភាពរីករាយចំពោះកំណើនទេសចរណ៍រវាងប្រទេសទាំងពីរ ដែលក្នុងនោះកំណើតភ្ញៀវទេសចរណ៍ថៃមកកាន់ប្រទេសកម្ពុជាមានការកើនឡើងដែលឆ្នាំ២០២៤ មានរហូតដល់២លាននាក់ ដែលឈរនៅលំដាប់ទី១ ក្នុងចំណោមទេសចរណ៍បរទេស ហើយទេសចរណ៍កម្ពុជាទៅប្រទេសថៃវិញគឺប្រមាណ៥៥ម៉ឺននាក់ ក្នុងឆ្នាំ២០២៤ ដែលនេះបង្ហាញអំពីទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសទាំងពីរផងដែរ។
ឆ្លៀតនៅក្នុងឱកាសនេះសម្ដេចតេជោប្រមុខរកស្ដីទី នៃព្រះរាជាណាចក្រកម្ពុជាក៏បានផ្ដាំសួរសុខទុក្ខថ្វាយចំពោះព្រះមហាក្សត្រ នៃព្រះរាជាណាចក្រថៃផងដែរ តាមរយៈឯកឧត្តមអគ្គរាជទូតថៃនៅពេលនេះ។
ឯកឧត្តមឯកអគ្គរាជទូតថៃ បានបានប្តេជ្ញាក្នុងការបំពេញបេសកកម្មនៅកម្ពុជា ដោយយកចិត្តទុកដាក់ ធ្វើយ៉ាងណាក្នុងការពង្រឹង ពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរ និងប្រទេសថៃឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ជាពិសេសការគៀងគរការយោគរបស់ថៃមកកម្ពុជាឲ្យកាន់តែច្រើនបន្ថែមទៀត។
ជាចុងក្រោយ សម្ដេចតេជោ ហ៊ុន សែន បានជូនពរឯកឧត្តម ធុល ត្រៃសូរ៉ាត់ ឯកគ្គរាជទូតថៃប្រចាំនៅកម្ពុជា សូមឱ្យបំពេញការងារជាបេសកកម្មការទូតនៅកម្ពុជាប្រកបដោយភាពជោគជ័យ៕

-
កីឡា6 days ago
ប្រតិភូកីឡាទោក្រយានកម្ពុជា ចូលរួមព្រឹត្តិការណ៍ Cycling Tour Solidarity ដែលផ្ដោតគោលបំណង ៣សំខាន់
-
ព័ត៌មាន7 days ago
TOP STORY | សម្តេចតេជោ ឲ្យពលរដ្ឋពិចារណាខ្លួនឯងក្រោយវិដេអូក្រុមក្បត់ជាតិសរសើរទាហានឈ្លានពានថៃហើយបង្អាប់កងទ័ពខ្មែរទៅវិញ
-
កីឡា5 days ago
ក្រុមបាល់ទាត់សប្បុរសធម៌ Vlogger All Star ប្រមូលថវិកាជិត ៧ពាន់ដុល្លារជួយដល់វីរកងទ័ពជួរមុខ
-
ព័ត៌មាន1 week ago
Finalizing the ASEAN Observer Team’s Terms of Reference is an Urgent Priority, Spokesperson (8 August, 2025)
-
កីឡា4 days ago
ព្រះខ័នរាជស្វាយរៀង ប្រកាសបន្ដកុងត្រាជាមួយប្រធានក្រុម សឿយ វិសាល និង ជូ ស៊ិនទិ
-
ព័ត៌មាន1 week ago
រដ្ឋមន្ត្រីក្រសួងកសិកម្មដឹកនាំកិច្ចប្រជុំដោះស្រាយបញ្ហាតម្លៃស្រូវស្រង៉ែ នៅខេត្តបាត់ដំបង
-
Uncategorized5 days ago
អ្នកនាំពាក្យ៖ម្សិលមិញនិងថ្ងៃនេះទាហានថៃប្រដាប់ដោយអាវុធមករាយបន្លាលួស និងដាក់កងឡាននៅច្រកជោគជ័យខេត្តបន្ទាយមានជ័យ
-
ព័ត៌មាន1 week ago
កម្ពុជាអំពាវនាវដល់ថៃ សូមដោះលែងឱ្យបានឆាប់នូវកងទ័ពកម្ពុជា ដែលថៃចាប់ខ្លួនយកទៅ មានរយៈពេល ១១ ថ្ងៃហើយ