ព័ត៌មាន
CDC អនុម័តគម្រោងវិនិយោគថ្មីចំនួន ១១២ គម្រោង មានទុនប្រមាណ ១ ប៊ីលានដុល្លារអាមេរិក
ភ្នំពេញ ៖ រយៈពេល២ខែ ដើមឆ្នាំ២០២៤ នេះ, ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគថ្មីចំនួន ១១២ គម្រោង មានទំហំ ទុនវិនិយោគប្រមាណ ១ ប៊ីលានដុល្លារអាមេរិក ដោយបានកើនឡើង ៤៣ គម្រោង បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៤។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចេញសេចក្តីប្រកាសព័ត៌មាន ដែលបានអនុម័តក្នុងខែកុម្ភៈ ឆ្នាំ២០២៥ ដោយក្នុងនោះក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគសរុបចំនួន ៤៤ គម្រោង មានទុនវិនិយោគសរុបប្រមាណ ៣២១ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ ២៥ ពាន់កន្លែង។ នៅក្នុងចំណោមគម្រោងវិនិយោគទាំងអស់នេះ ក្នុងនោះគម្រោងវិនិយោគដែល មានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន២១ គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ច ពិសេសមានចំនួន ២៣ គម្រោង ខណៈនៅក្នុងរយៈពេល ២ខែ ដើមឆ្នាំ២០២៥ វិញ, ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោង វិនិយោគចំនួន ១១២ គម្រោង មានទុនវិនិយោគប្រមាណ ១ ប៊ីលានដុល្លារអាម៉េរិក កើនឡើងប្រមាណ ៤៣ គម្រោង ធៀបនិងឆ្នាំ ២០២៤ ។
សូមបញ្ជក់ថា ចំពោះគម្រោងវិនិយោគដែលមានភាពលេចធ្លោជាងគេប្រចាំខែកុម្ភៈ ក្រៅតំបន់សេដ្ឋកិច្ចពិសេសរួមមាន៖ គម្រោង វិនិយោគអភិវឌ្ឍន៍ស្ថានីយ៍ផលិតអគ្គិសនី ដើរដោយថាមពលពន្លឺព្រះអាទិត្យ ស្ថិតនៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង មានទុនវិនិយោគ ៣៣ លានដុល្លារអាមេរិក, គម្រោង បង្កើតកែច្នៃលោហធាតុ នៅស្រុកជុំគីរី ខេត្តកំពត មានទុន ៣១ លានដុល្លារអាមេរិក, គម្រោង វិនិយោគរោងចក្រកាត់ដេរ ចាក់សម្លៀកបំពាក់ និងជ្រលក់ពណ៌ នៅស្រុកកងពិសី ខេត្តកំពង់ស្ពឺមានទុន ១៨ លានដុល្លារអាមេរិក, គម្រោងបង្កើតរោងចក្រកាត់ដេរ តម្បាញ និងផលិតស្រោមជើង ក្នុងស្រុកថ្ពង ខេត្តកំពង់ស្ពឺ ជាង ១៥ លានដុល្លារអាមេរិក, រោងចក្រ ផលិតវ៉ាលលី និងកាបូបគ្រប់ប្រភេទ នៅស្រុកសំរោង ខេត្តតាកែវ មានទុនជាង ៨ លានដុល្លារអាមេរិក និងនៅតំបន់ផ្សេងៗទៀត។
ចំណែកការវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសរួមមាន៖ រោងចក្រផលិតឧបករណ៍ និងសម្ភារៈប្រើប្រាស់ធ្វើពីលោហៈ និង ប្លាស្ទិក នៅតំបន់សេដ្ឋកិច្ចពិសេស កោះកុង ចេជាង មានទុនវិនិយោគ ២២ លានដុល្លារអាមេរិក និង គម្រោងបង្កើតរោងចក្រផលិត គ្រឿង សង្ហារឹមនៅតំបន់សេដ្ឋកិច្ចពិសេស ហ្វ័រសុន ហ្គីហ្គា មានទុនជិត ១៧ លានដុល្លារអាមេរិក៕
អត្ថបទ៖ សុន រ៉ាឌី





-
ព័ត៌មាន1 week agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជួបប្រជុំទ្វេភាគីជាមួយអគ្គអធិការនៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម
-
ព័ត៌មាន6 days agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
-
ព័ត៌មាន1 week agoអង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ
-
ព័ត៌មាន6 days agoប្រព័ន្ធលូមេធំមួយកន្លែង រីកកកស្ទះដោយកាកសំណល់ប្រើប្រាស់ និងមែកឈើ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះកាយផ្ទាល់ដៃដល់ក្នុងប្រអប់លូ
-
ព័ត៌មាន1 week agoព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី យាងនិវត្តន៍មកដល់កម្ពុជាវិញ បន្ទាប់ពីពិនិត្យ និងថែទាំព្រះរាជសុខភាពនៅចិន