ព័ត៌មាន
យុវជនរៀនចប់ និងទទួលបានការងារជាង ១ម៉ឺននាក់ ពីការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈរបស់រាជរដ្ឋាភិបាល
កម្មវិធីការអប់រំបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (TVET) សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ដែលជាគំនិតផ្តួចផ្តើមរបស់សម្តេចតេជោហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភាកម្ពុជា រហូតមកដល់ពេលនេះ មានសិស្សចុះឈ្មោះចូលរៀនសរុបចំនួនជាង ៩ម៉ឺន ៨ពាន់នាក់។

ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី នៅល្ងាចថ្ងៃទី១១ ខែមីនានេះ ឲ្យដឹងថា គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៥ កម្មវិធីការអប់រំបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ សិស្សចុះឈ្មោះចូលរៀនសរុបចំនួន ៩៨ ៦៦២នាក់ ក្នុងនោះក្រុមគោលដៅ ចំនួន ៣៧ ៥២៤នាក់, សិស្សកំពុងរៀននៅក្នុងថ្នាក់ជាង ៣ម៉ឺន ៤ពាន់នាក់, សិស្សបានបញ្ចប់ការសិក្សា ចំនួនជាង ២ម៉ឺន ៥ពាន់នាក់ ក្នុងនោះក្រុមគោលដៅចំនួនជាង ១ម៉ឺន ១ពាន់នាក់ និងសិស្សទទួលបានការងារធ្វើសរុបចំនួន ១១ ៨៣៨នាក់ ក្នុងនោះក្រុមគោលដៅចំនួន ៥ ៦៥៩នាក់។
ជាមួយនេះ ឯកឧត្តមរដ្ឋលេខាធិការ បានអំពាវនាវដល់ប្រជាពលរដ្ឋជាមាតាបិតា និងជាអាណាព្យាបាលរបស់យុវជនទាំងអស់ សូមលើកទឹកចិត្ត និងជំរុញឲ្យយុវជនចុះឈ្មោះរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (TVET) ដើម្បីទទួលបានជំនាញមួយច្បាស់លាស់ក្នុងជីវិត និងមានការងារសមរម្យ។

សូមបញ្ជាក់ថា ក្នុងគោលដៅដើរស្របទៅនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ដើម្បីក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់ឆ្នាំ២០៥០។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិកា បានតាំងចិត្តថា នឹងជំរុញការបណ្តុះបណ្តាលធនធានមនុស្សតាមរយៈកម្មវិធីការអប់រំបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ដើម្បីរួមចំណែកដល់សេដ្ឋកិច្ចជាតិ និងស្វែងរកការងារកាន់តែប្រសើរ។
ដើម្បីឱ្យកម្មវិធីបណ្តុះបណ្តាលនេះកាន់តែងាយស្រួល និងទូលំទូលាយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបច្ចុប្បន្ន បានកំណត់ឱ្យសាលាបណ្តុះបណ្តាលបច្ចេកទេសទាំងអស់ត្រូវតែមានកម្មវិធីបត់បែន ទន់ភ្លន់ និងច្រើនជម្រើស ដែលអាចបណ្តុះបណ្តាលនៅវេនយប់ និងវេនថ្ងៃសៅរ៍-អាទិត្យ ដើម្បីបង្កើតឱកាសយ៉ាងទូលាយសម្រាប់យុវជនក្រុមគោលដៅអាចមកសិក្សាវគ្គបណ្តុះបណ្តាលដ៏សំខាន់នេះ។

ទាក់ទិនកម្មវិធីបណ្តុះបណ្តាលជំនាញ TVET ខាងលើនេះដែរ សម្រាប់ឆ្នាំ២០២៥នេះ តាមរយៈទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ តែងតែផ្តល់ឱកាសដល់យុវជនក្នុងវិស័យសំខាន់ៗដែលទីផ្សារត្រូវការ ក្នុងនោះសេវាកម្ម,ឧស្សាហកម្ម និងកសិកម្ម។ ក្រសួងនឹងសហការជាមួយក្រុមហ៊ុន រោងចក្រ សហគ្រាស ដើម្បីផ្តល់ឱកាសការងារ ផ្សព្វផ្សាយដល់យុវជន ដើម្បីស្វែងរកការងារធ្វើ ហើយធ្វើយ៉ាងណាការផ្គូផ្គងរវាងនយោជកដែលមានតម្រូវការការងារ និងយុវជនដែលចង់ធ្វើការឱ្យបានជួបគ្នាដើម្បីទទួលបានឱកាសការងារដែលខ្លួនពេញ និងមានប្រាក់ចំណូលសមរម្យ។ ចំណែកឯក្រុមហ៊ុន ក៏ទទួលបានធនធានមនុស្សមន្រ្តីដែលខ្លួនត្រូវការ៕ អត្ថបទ៖ ឈិត បូរ៉ាវី







-
ព័ត៌មាន1 week agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជួបប្រជុំទ្វេភាគីជាមួយអគ្គអធិការនៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម
-
ព័ត៌មាន6 days agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
-
ព័ត៌មាន1 week agoអង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ
-
ព័ត៌មាន6 days agoប្រព័ន្ធលូមេធំមួយកន្លែង រីកកកស្ទះដោយកាកសំណល់ប្រើប្រាស់ និងមែកឈើ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះកាយផ្ទាល់ដៃដល់ក្នុងប្រអប់លូ
-
ព័ត៌មាន1 week agoព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី យាងនិវត្តន៍មកដល់កម្ពុជាវិញ បន្ទាប់ពីពិនិត្យ និងថែទាំព្រះរាជសុខភាពនៅចិន