ព័ត៌មាន
ឯកឧត្តម ឈាង រ៉ា៖ ការប្រើប្រាស់ឱសថដែលគ្មានគុណភាព សុវតិ្ថភាព ប្រសិទ្ធភាព អាចឲ្យបរាជ័យក្នុងការព្យាបាល
ភ្នំពេញ ៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រី្តក្រសួងសុខាភិបាល បានបញ្ជាក់ថា ការប្រើប្រាស់ឱសថដែលគ្មានគុណភាព សុវតិ្ថភាព ប្រសិទ្ធភាព អាចឲ្យបរាជ័យក្នុងការព្យាបាល ប្រឈមទៅនឹងភាពស៊ាំ ចំពោះឱសថប្រឆាំងមេរោគ ការវិវត្តន៍កាន់តែធ្ងន់ធ្ងរទទៅនឹងជំងឺ និងអាចឈានដល់ការស្លាប់បាត់បង់ជីវិត។
ការថ្លែងរបស់ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រី្តក្រសួងសុខាភិបាល យ៉ាងដូច្នេះក្នុងសិក្ខាសាលាពិគ្រោះយោបល់លើសេចកី្តព្រាងច្បាប់ ស្តីពី ផលិតផលឱសថ, នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥នេះ។
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានបន្តថា ព្រមទាំងធ្វើបាត់បង់ទំនុកចិត្តទៅលើសេវាសាធារណៈ និងឯកជន ពីសាធារណជនមកលើប្រព័ន្ធសុខាភិបាលរបស់យើងផងដែរ។ ផលិតផលឱសថជារឿយៗ គឺជាបន្ទុកដ៏ធំមួយ នៃការចំណាយទៅលើសុខភាពរបស់អ្នកជំងឺ និងប្រព័ន្ធសុខាភិបាល។ ដូច្នេះការប្រើប្រាស់នូវផលិតឱសថប្រកបដោយគុណភាព សុវតិ្ថភាព ប្រសិទ្ធភាព មិនត្រឹមតែជួយគាំទ្រដល់សុខភាពសាធារណៈប៉ុណ្ណោះទេ ក៏ប៉ុន្តែថែមទាំងជួយបង្កើនប្រសិទ្ធភាព នៃប្រព័ន្ធសុខាភិបាល និងការការពារផ្នែកហិរញ្ញវត្ថុផងដែរ។ ការធានាបាននូវផលិតឱសថប្រកបដោយគុណភាព សុវតិ្ថភាព និងប្រសិទ្ធភាព ក៏ជាកត្តាចម្បងផងដែរ ក្នុងការថែទាំសុខភាពរបស់ប្រជាពលរដ្ឋ ការពារប្រឆាំងការគំរាមកំហែងទៅនឹងសុខភាពសាធារណៈទប់ស្កាត់នឹងភាពស៊ាំ នឹងឱសថប្រឆាំងមេរោគ និងរួមចំណែកក្នុងការត្រៀមខ្លួន ដើម្បីឆ្លើយតបទៅនឹងគ្រោះអាសន្ន នៃសុខភាពសាធារណៈ។
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានសង្កត់ធ្ងន់ថា ក្របខណ្ឌនីតិប្បញ្ញត្តិដ៏រឹងម៉ាំ ក៏រួមចំណែកដល់សេដ្ឋកិច្ចជាតិ អនុញ្ញាតឲ្យមានការអភិវឌ្ឍន៍ និងកំណើនឧស្សាហកម្មក្នុងស្រុក ប្រកបដោយគុណភាព និងការធានាបាននូវផលប្រយោជន៍អ្នកវិនិយោគ និងប្រជាជនទូទៅ។ ដើម្បីសម្រេចបាននូវចំណុចខាងលើនេះ ច្បាប់ និងបទប្បញ្ញតិ្ត ត្រូវមានភាពទូលំទូលាយច្បាស់លាស់ និងគាំទ្រគ្នាទៅវិញទៅមក ក្នុងនិងក្រៅវិស័យសុខាភិបាលស្របតាមគោលនយោបាយគ្រប់គ្រងឱសថ ក្នុងតំបន់អាស៊ានផងដែរ។ ការលើកកម្ពស់គុណភាព សុវតិ្ថភាព និងប្រសិទ្ធភាពផលិតផលឱសថ ក៏ដូចជាការឆ្លើយតប ទៅនឹងការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាព ត្រូវមានច្បាប់ និងបទប្បញ្ញតិ្តគ្រប់ជ្រុងជ្រោយ និងមានការចូលរួមពីអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដែលមានសមត្ថភាព ដើម្បីធានាថាការផលិត ការធ្វើពាណិជ្ជកម្ម និងការប្រើប្រាស់ផលិតផលឱសថ ត្រូវបានអនុវត្តន៍ត្រឹមត្រូវ ក្នុងគោលដៅឲ្យសាធារណជន ទទួលបាននូវផលិតផលឱសថ មានគុណភាព សុវតិ្ថភាព និងប្រសិទ្ធភាព ព្រមទាំងទទួលបាននូវព័ត៌មានត្រឹមត្រូវស្តីពីផលិតផលឱសថ។
ជាទីបញ្ចប់ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី សង្ឃឹមយ៉ាងមុតមាំថា សិក្ខាសាលានេះ នឹងពិភាក្សាគ្នាឱ្យបានផុសផុល ផ្តល់គំនិត និងយោបល់គ្រប់ជ្រុងជ្រោយ ចូលរួមធ្វើឱ្យសេចក្តីព្រាងច្បាប់ថ្មីនេះ ស្របតាមស្ថានភាពជាក់ស្តែង និងអាចអនុវត្តបាន ដើម្បីលើកកម្ពស់វិស័យសុខាភិបាលឱ្យកាន់តែរីកចំរើន ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ នៅជ្រុងទី៣ នៃយុទ្ធសាស្រ្តបញ្ចកោណទី១ ដែលបានផ្តោតលើការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន ដោយឈរលើគោលជំហរ «សុខាភិបាលមិនមែនសម្រាប់តែទទួលព្យាបាលអ្នកឈឺនោះទេ សុខាភិបាល គឺសម្រាប់ថែរក្សានូវសុខភាពប្រជាជនយើងមិនឱ្យឈឺផងដែរ»។
សិក្ខាសាលានេះ ក៏មានការអញ្ជើញចូលរួមផ្ទាល់ពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងសុខាភិបាល និងលោកស្រីវេជ្ជបណ្ឌិតតំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា (WHO) ព្រមទាំងតំណាងអង្គភាពនានាក្រោមឱវាទក្រសួងសុខាភិបាល មជ្ឈមណ្ឌលជាតិ វិទ្យាស្ថានជាតិ គណៈវិជ្ជាជីវៈទាំង៥ សមាគមពាក់ព័ន្ធ វិស័យឯកជនពាក់ព័ន្ធ និងចូលរួមតាមប្រព័ន្ធ Zoom ដោយមន្ទីរសុខាភិបាលខេត្ត តំណាងអាជ្ញាធរគ្រប់គ្រងឱសថប្រទេសអូស្រ្តាលី (TGA) និងតំណាងអង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច៕
អត្ថបទ រដ្ឋា


















-
ព័ត៌មាន5 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន4 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន5 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS6 days agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន3 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន1 week agoអគ្គទេសាភិបាលធនាគារជាតិ លើកទឹកចិត្តដល់ធុរជនស្វែងយល់ការផ្គុំ QR រៀល និងដុល្លារ
-
ព័ត៌មាន5 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង