ព័ត៌មាន
សម្ដេចប្រមុខរដ្ឋស្ដីទី ជំរុញឱ្យរុស្ស៊ី និងកម្ពុជាធ្វើការងារជាមួយគ្នាបន្ថែមទៀតដើម្បីបង្កើនទំហំពាណិជ្ជកម្ម និងវិនិយោគ
នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្ររាជាណាចក្រកម្ពុជាបានអនុញ្ញាតឱ្យឯកឧត្តម អាណាតូលី ប៉ូរ៉ូវីក (Anatoly Borovik) ឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងនៅក្រោយជំនួបនេះថា នៅក្នុងជំនួបនេះ សម្ដេចប្រមុខរដ្ឋស្ដីទី បានសម្ដែងនូវការស្វាគមន៍ ចំពោះ ឯកឧត្តម ឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំនៅកម្ពុជា ខណៈនេះគឺជាជំនួបលើកទីពីរហើយ ក្នុងឱកាសដែលសម្ដេចតេជោកាន់តំណែងជាប្រធានព្រឹទ្ធសភា ជាមួយឯកឧត្តមឯកអគ្គរដ្ឋទូត។
នៅក្នុងឱកាសនោះសម្ដេចតេជោ បានសម្ដែងនូវការពេញចិត្ត ចំពោះទំនាក់ទំនងរវវាងប្រទេសទាំងពីរ មានភាពល្អប្រសើរ ដែលជាទំនាក់ទំនងយូរអង្វែង ហើយក្នុងណត្តិរបស់ ឯកឧត្តមនេះ បានរួមចំណែកដល់ការអភិវឌ្ឍនូវទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរ។
នៅក្នុងឱកាសនោះ ឯកឧត្តម ឯកអគ្គរដ្ឋទូតរុស្ស៊ី បានសម្ដែងនូវការអរគុណចំពោះសម្ដេចតជោ ហ៊ុន សែន ដែលបានអនុញ្ញាតឱ្យឯកឧត្តម និងសហការី បានចូលជួបសម្ដែងការគួរសម។ នៅក្នុងឱកាសនោះ ឯកឧត្តម បានលើកឡើងថា ទំនាក់ទំនងរវាងប្រទេសកម្ពុជា និងរុស្ស៊ី ដែលភ្ជាប់ទំនាក់ទំនងគ្នាបានយូរអង្វែង និងជាទំនាក់ទំនងដែលទុកចិត្តគ្នា។
ឯកឧត្តម ឯកអគ្គរដ្ឋទូតបានរម្លឹកឡើងថា នៅក្នុងឱកាសខួប ៧០ ឆ្នាំនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ នៅឆ្នាំ ២០២៦ ខាងមុខប្រទេសទាំងពីរ ជាពិសេស រុស្ស៊ី បានត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើការងារជាមួយភាគីកម្ពុជា ដើម្បីពង្រីកទំនាក់ទំនងរវាងកម្ពុជា-រុស្ស៊ី ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។ ឯកឧត្តមបានបន្តថា ទំនាក់ទំនងរវាងប្រទេសទាំងពីរមានភាពល្អប្រសើរមិនត្រឹមតែនីតិប្រតិបត្តិទេ សម្រាប់ទំនាក់ទំនងនីតិបញ្ញត្តិរវាងប្រទេសទាំងពីរក៏មានភាពល្អប្រសើរដែរ ដោយឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងសភា សហព័ន្ធរុស្ស៊ី ជាមួយនឹងព្រឹទ្ធសភាកម្ពុជា នាពេលកន្លងមកមានភាពល្អប្រសើរនឹងជំរុញឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែរឹងមាំបន្ថែមទៀត។
ឯកឧត្តម ឯកអគ្គរដ្ឋទូតរុស្ស៊ី សង្ឃឹមថា ប្រទេសទាំងពីរជាពិសេស សភា សហព័ន្ធរុស្ស៊ី និងព្រឹទ្ធសភាកម្ពុជា នឹងបន្តនូវការខិតខំ ដើម្បីពង្រឹងទំនាក់ទំនងរវាងស្ថាប័ននីតិបញ្ញត្តិរបស់ប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត។ ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏បានរម្លឹកអំពីទំនាក់ទំនងរវាងគណបក្សប្រជាជនកម្ពុជា និងបក្សកាន់អំណាចរបស់រុស្ស៊ី ក្នុងការភ្ជាប់ទំនាក់ទំនងគ្នាបន្ថែមទៀតរវាងស្ថាប័នគណបក្សរវាងប្រទេសទាំងពីរផងដែរ។ ចំពោះវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងរុស្ស៊ី និងកម្ពុជា ឯកឧត្តម ឯកអគ្គរដ្ឋទូត បានឱ្យដឹងថា សម្រាប់ពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានចំនួន ២៩ លានដុល្លារ។
ជាការឆ្លើយតប នៅក្នុងឱកាសនោះ សម្ដេចតេជោ បានអបអរសាទរចំពោះការរក្សាបាននូវទំនាក់ទំនងល្អប្រសើររវាងប្រទេសទាំងពីរ និងអរគុណឯកឧត្តម ឯកអគ្គរដ្ឋទូតរុស្ស៊ី ដែលបានលើកឡើងអំពីការផ្ដល់អាហារូបករណ៍ និងជួយដល់វិស័យអប់រំកម្ពុជា។ ក្នុងឱកាសនោះដែរ សម្ដចតេជោ បានបញ្ជាក់បន្ថែមចំពោះទំនាក់ទំនងនីតិបញ្ញតិរបស់ប្រទេសទាំងពីរ ដែលប្រទេសទាំងពីរនឹងខិតខំប្រឹងប្រែងដើម្បីធ្វើយ៉ាងណា ដើម្បីជំរុញឱ្យទំនាក់ទំនងក្នុងស្ថាប័នទាំងពីរនេះគឺមានភាពរីកចម្រើន។
ឆ្លើតតបនឹងទំនាក់ទំនងបក្សសម្ដេចតេជោ បានរំលេចឡើងឱ្យមានការភ្ជាប់ទំនាក់ទំនងរវាងថ្នាក់ដឹកនាំគណបក្សរវាងប្រទេសទាំងពីរ ហើយសម្ដេចតេជោ មានបំណងអញ្ជើញឯកឧត្តមប្រធានគណបក្សកាន់អំណាចរបស់ប្រទេសរុស្ស៊ីមកទស្សនកិច្ចនៅប្រទេសកម្ពុជានាពេលខាងមុខផងដែរ។
ពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម នៅក្នុងឱកាសនោះសម្ដេចតេជោ ចង់ឃើញសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានការកើនឡើងបន្ថែមទៀត ខណៈបច្ចុប្បន្ននេះមានត្រឹមប្រមាណ ២៩ លានដុល្លារ ដែលសម្ដេចតេជោបញ្ជាក់ថា ទំហំនេះមិនទាន់សមស្របទៅនឹងសក្ដានុពលសេដ្ឋកិច្ច និងទំនាក់ទំនងនយោបាយរបស់ប្រទេសទាំងពីរនៅឡើយទេ ដូច្នេះប្រទេសទាំងពីរគួរធ្វើការជាមួយគ្នាបន្ថែមទៀតដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ៕





-
PR NEWS5 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា4 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoសម្ដេចតេជោ-ធិបតី តែងតែក្រើនរម្លឹកដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឱ្យបង្ក្រាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាដោយវិធានការយ៉ាងតឹងរ៉ឹង និងម៉ឺងម៉ាត់បំផុត
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន4 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន ជម្រុញដល់មន្ត្រីខេត្តកណ្តាលខិតខំបំពេញការងារបម្រើប្រជាជនដោយស្មោះត្រង់ និងមានទំនាក់ទំនងល្អជាមួយប្រជាជន
-
ព័ត៌មាន1 week agoអ្នកនាំពាក្យ៖កម្លាំងមហាសាមគ្គីជាតិខ្មែរបានគាំទ្ររាជរដ្ឋាភិបាលក្នុងប្រើប្រាស់យន្តការផ្សះផ្សារដោយបង្ខំជាមួយថៃដើម្បីដោះស្រាយវិវាទទាមទារដែនសមុទ្រត្រួតស៊ីគ្នា
-
ព័ត៌មាន1 week agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា