ព័ត៌មាន
វិស័យស SME ចំនួន៣២ក្រុមហ៊ុន ទទួលកញ្ចប់ជំនួយសហគ្រិន ដើម្បីលើកកម្ពស់សមិទ្ធផលសហគមន៍ធុរកិច្ចកម្ពុជា
ពីធីប្រគល់កញ្ចប់ជំនួយសហគ្រិនខ្មែរ គឺជាពិធីអបអរសាទរដែលរៀបចំឡើងដើម្បីទទួលស្គាល់សហគ្រាសធុនតូច និងមធ្យម ព្រមទាំងធុរកិច្ចថ្មីនៅកម្ពុជា ដែលទទួលបានជំនួយគាំទ្រផ្នែកហិរញ្ញវត្ថុតាមរយៈកម្មវិធីសំខាន់ៗរបស់សហគ្រិនខ្មែរ ពោលគឺកញ្ចប់ជំនួយសហគ្រិនខ្មែរ។
ពីធីប្រគល់កញ្ចប់ជំនួយសហគ្រិនខ្មែរនេះ បានរៀបចំឡើងនៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥នេះ នៅការិយាល័យសហគ្រិនខ្មែរ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្ដម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្តិនៃសហគ្រិនខ្មែរ និងក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ រួមជាមួយគណៈកម្មការដាក់ពិន្ទុ និងភ្ញៀវកិត្តិយសជាច្រើនរូបផ្សេងទៀត។
ឯកឧត្ដមរដ្ឋមន្រ្តី ហែម វណ្ណឌី នៅក្នុងអង្គពិធីនេះបានមានប្រសាសន៍ថា តាមរយៈកញ្ចប់ថវិកានេះ នឹងជួយលើកកម្ពស់ និងភាពប្រកួតប្រជែងរបស់ធុរកិច្ចថ្មី និងសហគ្រាសធុនតូច និងមធ្យម (SME) ដែលមានសក្តានុពលហើយស្ថិតក្នុងវិស័យអាទិភាព។ ឯកឧត្តម បានបន្តថា កម្មវិធីទាំងនេះបានចូលរួមលើកស្ទួយ និងពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពឲ្យកាន់តែល្អប្រសើរ និងមានភាពប្រទាក់ក្រឡា ក្នុងន័យបង្កើនភាពប្រកួតប្រជែងរបស់វិស័យឯកជន។
ឯកឧត្ដមរដ្ឋមន្រ្តី បានបន្ថែមថា កញ្ចប់ជំនួយសហគ្រិនខ្មែរ ជាកម្មវិធីដែលមានលក្ខណៈប្រកួតប្រជែងខ្ពស់ និងតម្លាភាពដែលមានការផ្សព្វផ្សាយទូលំទូលាយដែលគ្របដណ្តប់រហូតដល់២៥ រាជធានី ខេត្ត តាមរយៈប្រព័ន្ធផ្សព្វផ្សាយព័ត៌មានបណ្តាញសង្គម និងសមាគមអាជីវកម្ម មានសាកសិទ្ធិភាពខ្ពស់ក្នុងការទទួលបានហិរញ្ញទានគាំទ្រដោយផ្ទាល់និងទាន់ពេល។ បន្ថែមពីនេះ គឺមានប្រសិទ្ធិភាពខ្ពស់ និងចំគោលដៅ ក្នុងការស្នើរនិងប្រើប្រាស់ថវិកាសម្រាប់ធុរកិច្ចថ្មីសម្រាប់សហគ្រាសធុនតូច និងមធ្យមជាដើម។
សូមជំរាបជូនថា កម្មវិធីខាងលើនេះ មានគោលបំណងបង្ហាញអំពីដំណើរបទពិសោធរបស់សហគ្រិន ធុរកិច្ចថ្មី ព្រមទាំងសហគ្រាសធុនតូច និងមធ្យម ព្រមទាំងអបអរសាទរដល់ពួកគេក្នុងការទទួលបានហិរញ្ញប្បទានពីសហគ្រិនខ្មែរ។ ទិដ្ឋភាពសំខាន់ៗក្នុងពិធីនេះ មានដូចជា សុន្ទរកថាពីប្រធានក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ និងនាយកប្រតិបត្តិសហគ្រិនខ្មែរ រួមជាមួយវីដេអូដែលបង្ហាញពីការចូលរួមពីអ្នកទទួលហិរញ្ញប្បទានពីសហគ្រិនខ្មែរនាពេលកន្លងទៅ ការប្រគល់លិខិតសរសើរដល់គណៈកម្មការដាក់ពិន្ទុ ក៏ដូចជាការអបអរសាទរដល់សហគ្រិនដែលទទួលបានកញ្ចប់ជំនួយសហគ្រិនខ្មែរផងដែរ។ ពិធីនេះមិនត្រឹមតែអបអរសាទរភាពជោគជ័យរបស់សហគ្រិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់សហគ្រិនខ្មែរក្នុងការគាំទ្រ និងលើកកម្ពស់នុវានុវត្តន៍ និងសមិទ្ធផលនៅក្នុងសហគមន៍ធុរកិច្ចកម្ពុជាទៀតផង៕





-
ព័ត៌មាន5 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន4 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន5 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS6 days agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន3 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន1 week agoអគ្គទេសាភិបាលធនាគារជាតិ លើកទឹកចិត្តដល់ធុរជនស្វែងយល់ការផ្គុំ QR រៀល និងដុល្លារ
-
ព័ត៌មាន5 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង