ព័ត៌មាន
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា «សុខភាព គឺពិតជាសំខាន់ សម្រាប់សេដ្ឋកិច្ចគ្រួសារសង្គម និងរក្សាលំនឹងសមធម៌ក្នុងសង្គម ព្រមទាំងគន្លឹះនៃស្ថេរភាពសង្គម និងភូមិសាស្រ្ត»
ភ្នំពេញ ៖ ឯកឧត្តមសាស្រ្តចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញចូលរួមក្នុងពិធី«ការប្រកាសជាផ្លូវការ យុទ្ធនាការលើកកម្ពស់ការប្រើប្រាស់មូលនិធិសមធម៌សុខាភិបាល» ក្នុងគោលបំណងបញ្រ្ជាបការស្វែងយល់អំពីយុទ្ធសាស្រ្តនៃការលើកកម្ពស់ការប្រើប្រាស់ មូលនិធិសមធម៌សុខាភិបាល និងជំរុញកិច្ចសហការគាំទ្រ តាមគ្រប់រូបភាពក្នុងការអនុវត្តយុទ្ធនាការនេះ ឱ្យបានទូលំទូលាយទូទាំងប្រទេស ដើម្បីជាប្រយោជន៍ដល់គ្រប់ក្រុមគោលដៅទាំងអស់ ព្រមទាំងធ្វើការផ្លាស់ប្តូរឥរិយាបថអ្នកផ្តល់សេវា ក្នុងការផ្តល់សេវាប្រកបដោយគុណភាព សមភាព និងសមធម៌ មិនមានការរើសអើងដល់ប្រជាពលរដ្ឋ, នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥នេះ។
មូលនិធិសមធម៌សុខាភិបាល គឺជាការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាល ស្តីពីការពង្រីកប្រព័ន្ធគាំពារសុខភាពសង្គមនៅកម្ពុជា ដែលមានចែងក្នុងកម្មវិធីគោលនយោបាយអាទិភាពទី១ របស់រាជរដ្ឋាភិបាល សំដៅការផ្តល់ការគាំពារដល់ពលរដ្ឋមកពីគ្រួសារក្រីក្រឱ្យទទួលបានសេវាសុខភាព ប្រកបដោយសមធម៌ គុណភាព ស័ក្តិសិទ្ធភាព និងប្រសិទ្ធភាពដោយមិនមានហានិភ័យផ្នែកហិរញ្ញវត្ថុ។ ដើម្បីធានាឆ្ពោះទៅសម្រេចបាននូវគោលដៅ នៃផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ជាពិសេសការបង្ការហានិភ័យផ្នែកហិរញ្ញវត្ថុដល់គ្រួសារគោលដៅ ចាំបាច់ត្រូវមានការតាមដាន និងដោះស្រាយនូវបញ្ហាប្រឈមមួយចំនួន ដែលរារាំងដល់ការប្រើប្រាស់សេវាសុខភាព របស់ក្រុមគោលដៅគ្របដណ្តប់ដោយមូលនិធិសមធម៌សុខាភិបាល។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី អំពាវនាវដល់រដ្ឋបាលរាជធានី-ខេត្ត មន្ទីរសុខាភិបាល ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ សូមចូលរួមអនុវត្តយុទ្ធនាការនេះ ឱ្យបានទទួលជោគជ័យ ដោយត្រូវ៖
១. គ្រប់មូលដ្ឋានសុខាភិបាល ត្រូវធានាថា ការផ្តល់សេវាដល់ប្រជាពលរដ្ឋគ្រប់រូប ប្រកបដោយគុណភាព ប្រសិទ្ធភាព ស័ក្កិសិទ្ធភាព ដោយមិនមានការរើសអើង និងដោយតម្កល់ក្រមសីលធម៌វិជ្ជាជីវៈ ក្នុងការបម្រើសេវា ២៤ម៉ោង រៀងរាល់ថ្ងៃ ដើម្បីធានានូវគុណតម្លៃ នៃការអនុវត្តមូលនិធិសមធម៌ដែលជាអាទិភាព ឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា។
២. មូលដ្ឋានសុខាភិបាលទាំងអស់ ត្រូវធ្វើការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្រុមគោលដៅ អំពីមូលនិធិសមធម៌សុខាភិបាល ចូលរួមកំណត់ និងដោះស្រាយបញ្ហាប្រឈមដែលរារាំងដល់ប្រជាពលរដ្ឋ ដែលមានបណ្ណមូលនិធិសមធម៌សុខាភិបាល តែមិនអាចទទួលបានសេវា។
៣. រដ្ឋបាលរាជធានី-ខេត្ត ត្រូវធ្វើការផ្សព្វផ្សាយនូវសារអប់រំផ្លាស់ប្តូរឥរិយាបថ អំពីការប្រើប្រាស់មូលនិធិសមធម៌ សុខាភិបាលដល់ប្រជាពលរដ្ឋតាមគ្រប់រូបភាព ព្រមទាំងចូលរួមតាមដាននូវបញ្ហាប្រឈមដែលគ្រួសារក្រីក្រ មិនទទួលបានបណ្ណ ឬមានបណ្ណតែមិនមកទទួលសេវា។
៤. បិទតាំង និងចែកចាយសារអប់រំគ្រប់មធ្យោបាយរួមទាំងបណ្តាញគេហទំព័រ បញ្ជ្រាបសារអប់រំពីមូលនិធិសមធម៌សុខាភិបាល នៅក្នុងរបៀបវារៈក្នុងការប្រជុំនានា និងចាត់ទុកការងារនេះជាការងារអាទិភាពមួយក្នុងចំណោម ការងារអាទិភាពផ្សេងៗទៀត។
៥. តាមដានការប្រើប្រាស់សេវាសុខភាព នៅមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក ជាពិសេសក្នុងចំណោមប្រជាពលរដ្ឋដែលគ្របដណ្តប់ដោយមូលនិធិសមធម៌សុខាភិបាល។
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានគូសបញ្ជាក់ថា ដើម្បីលើកកម្ពស់ការប្រើប្រាស់មូលនិធិសមធម៌ ទទួលបានជោគជ័យកាន់តែល្អប្រសើរ សូមថ្នាក់ដឹកនាំទាំងអស់ ត្រូវខិតខំថែមទៀត ក្នុងការកាត់បន្ថយចំណាយរបស់ប្រជាជន ជាពិសេសលើបញ្ហាជំងឺស្មុគស្មាញ ដែលត្រូវយកចិត្តទុកដាក់លើបន្ថែម ១) បញ្ហាជំងឺមិនឆ្លង ដែលជាបញ្ហាសុខភាពសាធារណៈដ៏ចម្បងមួយ ត្រូវពង្រឹងបន្ថែមទៀត ២) ត្រូវស្វែងយល់បន្ថែមជាប្រជាសាស្រ្ត ពីកត្តាមនុស្សវ័យចំណាស់ ដោយត្រូវជំរុញការបណ្តុះបណ្តាលបន្ថែមដល់មន្រ្តីសុខាភិបាល ៣) ត្រូវគិតភាពស្មុគស្មាញផ្នែកហិរញ្ញវត្ថុ ដែលត្រូវការប្រើប្រាស់សេវាដែលមានតម្លៃថ្លៃ ៤) ការរីកចម្រើននៃការគាំពារសង្គម នឹងនាំមកកាត់បន្ថយចំណាយសេដ្ឋកិច្ច តាមរយៈការយកចិត្តទុកដាក់ចំពោះមុខការកាត់បន្ថយ និងលុបបំបាត់ជំងឺរ៉ាំរ៉ៃ។
ជាទីបញ្ចប់ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត និងអង្គការដៃគូទាំងអស់ ដែលបានចូលរួមគាំទ្រយុទ្ធនាការ លើកកម្ពស់ការប្រើប្រាស់មូលនិធិសមធម៌សុខាភិបាល ជាពិសេសសូមថ្លែងអំណរគុណដល់ដៃគូអភិវឌ្ឍន៍នៃគម្រោងអាហារូបត្ថម្ភនៅកម្ពុជា រួមមាន ធនាគារពិភពលោក (World Bank) ធនាគារអភិវឌ្ឍន៍នៃរដ្ឋាភិបាលអាល្លឺម៉ង់ (KfW) នាយកដ្ឋានកិច្ចការបរទេស និងពាណិជ្ជកម្មប្រទេសអូស្រ្តាលី (DFAT) និងមូលនិធិហិរញ្ញប្បទានសកលសម្រាប់គ្រប់ស្រ្តី កុមារនិងយុវវ័យ (GFF) ដែលបានសហការគាំទ្រផលិតនូវសម្ភារៈអប់រំផ្សព្វផ្សាយ ប្រព័ន្ធផ្សព្វផ្សាយឌីជីថល ក៏ដូចជាសិក្ខាសាលាក្នុងថ្ងៃនេះ៕
អត្ថបទ រដ្ឋា




















-
ព័ត៌មាន3 days agoឧត្តមសេនីយ៍ទោ ហ៊ុល សំអុន ដាក់បទបញ្ជាដល់នាយទាហានក្រោមឱវាទទាំងអស់សាមគ្គីគ្នាជាធ្លុងមួយ ដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដីកម្ពុជា និងរក្សាសុខសន្ដិភាពជូនប្រជាជន
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា និងថៃ បន្តកែសម្រួលយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់លើកទី២ក្រោមក្រសែភ្នែកអ្នកសង្កេតការណ៍អាស៊ាន
-
ព័ត៌មាន1 day agoសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតរំលែកទុក្ខដ៏ក្រៀមក្រំជូនក្រុមគ្រួសារនៃសព លោក ឌី ណៃ ដែលបានមរណភាពក្នុងព្រឹត្តិការណ៍បាញ់ប្រហារមកលើប្រជាពលរដ្ឋខ្មែរ នៅភូមិព្រៃចាន់
-
ព័ត៌មាន6 days agoអូស្ត្រាលីគាំទ្រវិស័យស្រូវអង្ករកម្ពុជា
-
ព័ត៌មាន1 week agoសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ហែរអង្គកឋិនទានមហាសាមគ្គីទៅវត្តទួលអង្គញ់ ទទួលបានបច្ច័យចំនួនជាង ១ម៉ឺនដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់មន្ត្រីចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ផ្តល់ជូនដល់យុទ្ធជនដែលរងរបួស និងកំពុងសម្រាកព្យាបាលនៅតាមបណ្តាមន្ទីរពេទ្យនៅរាជធានីភ្នំពេញ
-
ព័ត៌មាន6 days agoឯកឧត្ដម ប៉េង ពោធិ៍សា អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំត្រៀមសហការរៀបចំពិធីជំនួបប្រាស្រ័យព្រំដែនមិត្តភាព លើកទី២ រវាងថ្នាក់រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា-វៀតណាម នៅខេត្តស្វាយរៀង
-
ព័ត៌មាន2 days agoឯកឧត្ដម ហ៊ុន ម៉ានី៖ «តើស្ថិតក្នុងកាលៈទេសៈអ្វី ដែលនាំឱ្យទាហានថៃបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋខ្មែរ? អាជ្ញាធរថៃត្រូវតែផ្តល់នូវការបកស្រាយឱ្យបានច្បាស់លាស់»