ព័ត៌មាន
សម្ដេចតេជោ ចែករំលែកបទពិសោធន៍ជោគជ័យ នៃការអប់រំបណ្ដុះកូនៗ ដែលសម្ដេចបាន ប្រើពេលជាង ៤០ឆ្នាំទើបទទួលផលដូចថ្ងៃនេះ
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៅរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥នេះ បានបង្ហោះសារនៅលើបណ្ដាញសង្គម ចែករំលែកបទពិសោធន៍របស់សម្ដេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងការទទួលបានជោគជ័យនៃការអប់រំបណ្ដុះកូនៗ ដែលសម្ដេចទាំងទ្វេបានប្រើពេលជាង ៤០ ឆ្នាំទើបទទួលផលដូចថ្ងៃនេះ។

សម្ដេចតេជោ បានសរសេរថា ពេជ្រកំពុងឆ្នៃ និងពេជ្រកែឆ្នៃរួច និងកំពុងរក្សាទុក ឬនិយាយមួយបែប គឺដាវកំពុងផលិត ដាវកំពុងប្រើ និងកំពុងសំលៀងបន្ត។
សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញរូបថតប៉ុន្មានសន្លឹក បង្ហាញអំពីជោគជ័យនៃការអប់រំបណ្តុះបណ្តាលកូនៗដែលសម្ដេចទាំងទ្វេបានប្រើពេលជាង ៤០ ឆ្នាំទើបទទួលផលដូចថ្ងៃនេះ។
សម្ដេចតេជោបានសរសេរថា ទោះពួកកូនជាកូននាយករដ្ឋមន្ត្រីតែពួកកូនមិនមានម៉ូតូ ឬឡានជិះទេពួកកូនត្រូវដើរទៅរៀនព្រោះសាលាមិនឆ្ងាយពីផ្ទះទេ (សាលាចតុមុខ) សំណាងជាងគេ ម៉ាណែត បានកង់ជិះព្រោះត្រូវរៀននៅវិទ្យាល័យព្រះស៊ីសុវត្តិដែលឆ្ងាយជាងគេបន្តិច។ ពុកមានលទ្ធភាពគ្រប់គ្រាន់ទិញឡាន ឬម៉ូតូឲ្យកូនជិះតែពុកចង់ឲ្យពួកកូនស្គាល់នូវជីវភាពប្រជាជនធម្មតាដូចកាលពុកនៅពីក្មេង។
សម្ដេចតេជោបានបន្តថា ពេលកូនណាមួយមានកំហុសពួកកូនត្រូវជាប់វិន័យទាំងអស់គ្នាដោយអង្គុយអានសៀវភៅទាំងអស់គ្នាព្រោះពុកចង់ឲ្យពួកកូនចេះជួយដាស់តឿនគ្នាសាមគ្គីគ្នា ដើម្បីជៀសវាងជាប់វិន័យទាំងអស់គ្នា។
សម្ដេចតេជោបានបញ្ជាក់ថា៖«ពេលពួកកូនចេញទៅរៀននៅក្រៅប្រទេស ពុកទៅសរសេរវិន័យបិទក្នុងបន្ទប់គេង បន្ទប់ទឹកដែលពុកចាំជាងគេនៅបារាំងសម្រាប់ ម៉ានិត ម៉ានី ម៉ាលី គឺ (ចេញពីផ្ទះ ៥០០ម៉ែត្រត្រូវប្រាប់បង ណាហ្រ្គា និង សុខហ៊ា និងចាយលុយលើស 100 France ត្រូវសុំការអនុញ្ញាតពីសុខហ៊ា)»។
សម្ដេចថ្លែងថា៖«ពេលពួកកូនចេញទៅរៀនជុំគ្នានៅអាមេរិកដែលមាន ម៉ាណា ម៉ានិត ម៉ានី ម៉ាលី លើកលែងតែ ម៉ាណែតពុកសរសេរវិន័យ (ដើរឃ្លាតពីផ្ទះ ៥០០ ម៉ែត្រត្រូវសុំអុំ ចាយលុយលើស ៥០ដុល្លារត្រូវសុំពីអុំ) ទាំងនៅបារាំងទាំងនៅអាមេរិកសុទ្ធមានការកំណត់ម៉ោងត្រូវចូលគេង និងត្រូវបិទភ្លើងបិទម៉ាស៊ីនកំដៅ ម៉ាស៊ីនត្រជាក់ដើម្បីសន្សំសំចៃភ្លើង»។
សម្ដេចតេជោបានថ្លែងថា ពុកម៉ែសូមអរគុណកូនៗដែលជាង ២០ ឆ្នាំមុនបាននិយាយជាមួយគ្នាដែលពុកបានលួចស្តាប់ឮ ម៉ានិតនិយាយថា ប្រាប់ទាំងអស់គ្នាថា (ពុកម៉ែ តឹងតែងចំពោះពួកយើងគឺចង់ឲ្យយើងល្អ)។ ពិតមែនតែពេលនេះពួកកូនមានប្រពន្ធមានប្តី និងមានកូនព្រមទាំងចេញដឹកនាំប្រទេស ឬចូលរួមក្នុងការងារបម្រើជាតិក្នុងឋានៈខ្ពង់ខ្ពស់ តែពុកនៅរង់ចាំធ្វើជាថ្មសំលៀងសម្រាប់ពួកកូនតទៅទៀត។
សម្ដេចតេជោបានផ្ដាំទៅកូនៗរបស់សម្ដេចថា ពុកម៉ែចង់ឲ្យកូនៗខិតខំបណ្តុះបណ្តាលអប់រំកូនៗដែលជាចៅរបស់ពុកម៉ែតាមរបៀបពុកម៉ែតទៅទៀតពិសេសផ្តោតលើគុណធម៌ ចរិយាធម៌ សីលធម៌ចេះជួយអ្នកក្រីក្រ ទន់ខ្សោយ គោរពចាស់ទុំ សុភាពរាបសារ មិនឆ្មើងឆ្មៃ។ល។ ចៅរបស់ពុកម៉ែជាចៅល្អហើយតែត្រូវតែតាមតម្រង់ទិសពួកគេតទៅទៀត៕












-
PR NEWS3 days agoព្រឹត្តិការណ៍ប្រដាល់និងតន្ត្រីលំដាប់ប្រទេស «GANZBERG GOLD MEDAL TOUR KUN KHMER CONCERT» ខេត្តស្ទឹងត្រែងរយៈពេល២ថ្ងៃពេញ!
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន1 week agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន1 week agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
ព័ត៌មាន1 week agoសម្រាលការលំបាកពលរដ្ឋភៀសសឹក៖ យុវជនគណបក្សប្រជាជនកម្ពុជា អគ្គលេខាធិការដ្ឋានរដ្ឋសភា ផ្តល់ការបណ្តុះបណ្តាលជំនាញផលិតសាប៊ូលាងចាន ចែកកង់ សម្ភារៈសិក្សា ដាំដើមឈើ និងអំពូលសូឡា ក្នុងភូមិស្លក្រាម
-
ព័ត៌មាន1 week agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ
-
កីឡា1 week agoជិះកង់ភ្នំពេញ-សៀមរាប ដើម្បីកុមារកម្ពុជា លើកទី៣ នឹងមកដល់នាចុងខែឧសភានេះ
-
ព័ត៌មាន1 week agoរដ្ឋសភាកម្ពុជាសហការជាមួយ AVI និងKASបើកវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីនិងយុវជន ដើម្បីក្លាយជា«ខែលការពារសុចរិតភាពព័ត៌មាន» ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)