ព័ត៌មាន
អភិបាលខណ្ឌឫស្សីកែវ នាំយកនូវឯកសណ្ឋានសង្រ្គោះពន្លត់អគ្គិភ័យជូនដល់មន្រ្តីជំនាញ
ភ្នំពេញ៖ អាជ្ញាធរខណ្ឌឫស្សីកែវបានយកចិត្តទុកដាក់ពីកងកម្លាំងនគរបាលការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ដែលជួយសង្គ្រោះប្រជាពលរដ្ឋជាប់ជាប្រចាំពេលមានហេតុការណ៍គ្រោះអគ្គិភ័យ ដូច្នេះរដ្ឋបាលខណ្ឌប្ញស្សីកែវ បាននាំយកនូវសម្ភារៈជាឯកសណ្ឋានសង្រ្គោះពន្លត់អគ្គិភ័យ ជូនដល់មន្រ្តីជំនាញ។
នៅព្រឹកថ្ងៃសុក្រ ទី១៤ ខែមីនា ឆ្នាំ២០២៥នេះ លោក ជិន ប៊ុនធឿន ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌប្ញស្សីកែវ បានចុះជួបសំណេះសំណាលសួរសុខទុក្ខ កងកម្លាំងពន្លត់អគ្គិភ័យនៃ ការិយាល័យបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ ប្រចាំការគោលដៅមូលដ្ឋានខណ្ឌឫស្សីកែវ និងបាននាំយកនូវសម្ភារៈជា ឯកសណ្ឋានសង្រ្គោះ និងពន្លត់អគ្គិភ័យ ទឹកសុទ្ធ រួមជាមួយថវិការមួយចំនួនផងដែរ។
នាឱកាសនោះ ក្នុងនាមឯកឧត្តម ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ, និងក្នុងនាមរដ្ឋបាលខណ្ឌឫស្សីកែវ លោក ជិន ប៊ុនធឿន បានបង្ហាញការស្ញប់ស្ញែងចំពោះវីរភាពកងកម្លាំងនគរបាលពន្លត់អគ្គិភ័យទាំងអស់ ដែលកំពុងបំពេញកាតព្វកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត ទាំងកម្លាំងកាយចិត្តមិនខ្លាចនឿយហត់យប់ ឬថ្ងៃគ្មានពេលសម្រាក ទោះបីពេលខ្លះអាចរងរបួស និងគ្រោះថ្នាក់ដល់អាយុជីវិតក្នុងពេលប្រតិបត្តិការសង្គ្រោះយ៉ាងណាក្តី គឺកងកម្លាំងយើងតែងចុះជួយទាន់ពេលវេលាភ្លាមៗ និងមានប្រសិទ្ធភាពដែលនេះជាការផ្តល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន ។
ទន្ទឹមនឹងនេះ លោកអភិបាលខណ្ឌ ក៏បានសូមឲ្យបងប្អូនកងកម្លាំងទាំងអស់ត្រូវប្រុងប្រយ័ត្នពីសុវត្ថិភាពផ្ទាល់ខ្លួនក្នុងពេលមានប្រតិបត្តិការសង្គ្រោះពន្លត់អគ្គិភ័យក្នុងមូលដ្ឋាន៕ អត្ថបទ៖ កុម្ភៈ










-
ព័ត៌មាន1 week agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជួបប្រជុំទ្វេភាគីជាមួយអគ្គអធិការនៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម
-
ព័ត៌មាន6 days agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
-
ព័ត៌មាន1 week agoអង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ
-
ព័ត៌មាន6 days agoប្រព័ន្ធលូមេធំមួយកន្លែង រីកកកស្ទះដោយកាកសំណល់ប្រើប្រាស់ និងមែកឈើ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះកាយផ្ទាល់ដៃដល់ក្នុងប្រអប់លូ
-
ព័ត៌មាន1 week agoព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី យាងនិវត្តន៍មកដល់កម្ពុជាវិញ បន្ទាប់ពីពិនិត្យ និងថែទាំព្រះរាជសុខភាពនៅចិន