ព័ត៌មាន
សម្ដេចធិបតី៖ការកែទម្រង់វិមជ្ឈការធ្វើឱ្យរដ្ឋបាលឃុំ-សង្កាត់នីមួយៗ មានសិទ្ធិអំណាច និងគណនេយ្យភាព
ភ្នំពេញ ៖ ក្នុងឱកាស អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងវេទិការវាងរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ លើកទី១ ស្ដីពី «កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» នៅ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥នេះដែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសានស៍បញ្ជាក់ថា ការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ បានធ្វើឱ្យរដ្ឋបាលឃុំសង្កាត់នីមួយៗមានសិទ្ធអំណាច មុខងារ ធនធាន ការទទួលខុសត្រូវ និងគណនេយ្យភាពច្បាស់លាស់ ចំពោះប្រជាពលរដ្ឋក្នុងការផ្ដល់សេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ដើម្បីដោះស្រាយការលំបាក់ និងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បន្តថា ក្រោមគំនិតផ្ដួចផ្ដើម និងការសម្រេចចិត្តផ្នែកនយោបាយរបស់រាជរដ្ឋាភិបាល នៅខែកុម្ភៈ ឆ្នាំ ២០២២ ឃុំ សង្កាត់នូវទូទាំងប្រទេស បានដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ប្រកបដោយ សេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍ លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សដែលធានាដោយរដ្ឋធម្មនុញ្ញនៃកម្ពុជា និងជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ដរបស់កម្ពុជាក្នុងការធ្វើកំណែទម្រង់ប្រព័ន្ធអភិបាលកិច្ចនៅថ្នាក់ក្រោមជាតិ តាមគោលនយោបាយវិមជ្ឈការ និងគោលការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ ដើម្បីលើកកម្ពស់ការផ្ដល់សេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចនៅមូលដ្ឋាន។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដីមានប្រសាសន៍ថា ចាប់ពីការចាប់ផ្ដើមនូវឆ្នាំ ២០០២ ការកែទម្រង់វិមជ្ឈការនូវរដ្ឋបាលឃុំ សង្កាត់ បានអនុញ្ញាតឱ្យរដ្ឋបាលឃុំ សង្កាត់ ដែលដឹកនាំដោយក្រុមប្រឹក្សា ដែលកើតចេញពីការបោះឆ្នោតដោយផ្ទាល់ពីប្រជាពលរដ្ឋ បំពេញតួនាទីជាតំណាងឱ្យសំឡេង និងផលប្រយោជន៍ប្រជាពលរដ្ឋ នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនអស់រយៈពេលប្រមាណ ២៣ ឆ្នាំមកនេះ។
ក្នុងឱកាសនោះសម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានពង្រីកវិសាលភាពនៃការធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ទៅគ្រប់រដ្ឋបាលថ្នាក់ក្រជាតិផ្សេងទៀត តាមរយៈការរៀបចំក្របខណ្ឌយុទ្ធសាស្រ្ដស្ដីពីការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅឆ្នាំ ២០០៥ និងការរៀបចំច្បាប់ស្ដីពីការគ្រប់គ្រង រដ្ឋាបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ នៅឆ្នាំ ២០០៨ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុកខណ្ឌ នៅឆ្នាំ ២០០៩ និងបានដាក់ឱ្យដំណើរការប្រព័ន្ធគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិស្របតាមគោលការណ៍នៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ៕
អត្ថបទ៖ វ៉ន ដារ៉ា

-
ព័ត៌មាន1 week agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជួបប្រជុំទ្វេភាគីជាមួយអគ្គអធិការនៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម
-
ព័ត៌មាន6 days agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
-
ព័ត៌មាន6 days agoប្រព័ន្ធលូមេធំមួយកន្លែង រីកកកស្ទះដោយកាកសំណល់ប្រើប្រាស់ និងមែកឈើ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះកាយផ្ទាល់ដៃដល់ក្នុងប្រអប់លូ
-
ព័ត៌មាន1 week agoអង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ
-
ព័ត៌មាន1 week agoព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី យាងនិវត្តន៍មកដល់កម្ពុជាវិញ បន្ទាប់ពីពិនិត្យ និងថែទាំព្រះរាជសុខភាពនៅចិន