ព័ត៌មាន
ក្រសួងសុខាភិបាល ក្រើនរម្លឹកគ្រូពេទ្យបន្តគោរពក្រមសីលធម៌ និងកុំរើសអើងអ្នកជំងឺ
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងសុខាភិបាល បានក្រើនរម្លឹកទៅដល់ទន្តពេទ្យ ត្រូវគោរពស្រឡាញ់ និងយកចិត្តទុកដាក់ចំពោះអ្នកជំងឺគ្រប់ប្រភេទដោយមិនត្រូវរើសអើង ពីព្រោះក្នុងនាមជាទន្តពេទ្យ ត្រូវមានដើរតួនាទីសំខាន់ ក្នុងការធានាឱ្យប្រជាជនទទួលបាននូវសេវាសុខភាព ដែលមានគុណភាពប្រកបដោយវិជ្ជាជីវៈ។
ក្នុងពិធីបើកសន្និសីទ និងពិព័រណ៍ទន្តសាស្រ្ត លើកទី២៣ របស់សមាគមទន្តពេទ្យកម្ពុជាប្រចាំឆ្នាំ២០២៥ ក្រោមប្រធានបទ៖ “ដំណើរឆ្ពោះទៅមុខនៃវិស័យទន្តសាស្រ្តលើវិថីឌីជីថលតិចណូឡូជី” នាព្រឹកថ្ងៃទី២០ ខែមីនានេះ ឯកឧត្តមសាស្រ្តាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល បានមានប្រសាសន៍ថា ក្រសួងសុខាភិបាលចង់ឃើញប្រជាពលរដ្ឋកម្ពុជាទាំងអស់ទទួលបាននូវសេវាសុខភាពមាត់ធ្មេញប្រកបដោយគុណភាព សុវត្ថិភាព និងសមធម៌ ក្នុងតម្លៃសមរម្យ ទាំងក្នុងផ្នែកសាធារណ និងឯកជន។
ជាមួយនេះ ឯកឧត្តម ក៏បានអំពាវនាវបន្ថែមដល់សមាគមទន្តពេទ្យ និងគណៈទន្តពេទ្យកម្ពុជា ជំរុញដល់សមាជិក សមាជិកាទាំងអស់ ពិសេសនិស្សិតឱ្យចូលរួមជាមួយក្រសួងសុខាភិបាល ដើម្បីបំពេញបេសកម្មដ៏ថ្លៃថ្លានេះជូនជាតិមាតុភូមិ។
ទន្តបណ្ឌិត ស៊ឹង គីមសាន ប្រធានក្រុមប្រឹក្សាសមាគមទន្តពេទ្យកម្ពុជា បានឱ្យដឹងថា កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងចែករំលែកនូវចំណេះដឹងទន្តសាស្រ្តថ្មីៗដែលទាក់ទងទៅនឹងការសិក្សាស្រាវជ្រាវល្អៗ រួមជាមួយនឹងការប្រើប្រាស់នូវបច្ចេកវិទ្យាទំនើប ដែលនាំឱ្យមានប្រសិទ្ធិភាពខ្ពស់ក្នុងការព្យាបាលដល់អ្នកជំងឺ។ ទន្ទឹមនេះ លោកបានសំណូមពរចំពោះទន្តបណ្ឌិត និងទន្តនិស្សិត បន្តចូលរួមជាមួយរាល់សកម្មភាពរបស់សមាគម ដើម្បីទ្រទ្រង់សមាគមឱ្យរឹងមាំ និងបន្តដំណើរទៅមុខដោយជោគជ័យ ដូចសមាគមទន្តពេទ្យជាតិ នៃប្រទេសនានាទូទាំងពិភពលោក។
សន្និសីទ និងពិព័រណ៍ទន្តសាស្រ្ត លើកទី២៣ ក្រោមប្រធានបទ៖ “ដំណើរឆ្ពោះទៅមុខនៃវិស័យទន្តសាស្រ្តលើវិថីឌីជីថលតិចណូឡូជី” នេះ មានការចូលរួមពីវាគ្មិនជាតិ និងអន្តរជាតិល្បីៗចំនួន១២រូប និងមានសិក្ខាកាមចូលរួមប្រមាណ ៨០០នាក់ ព្រមទំាងមានស្តង់ពិព័រណ៌ចំនួនជាង ៩០ស្តង់ ដែលមកពី ៣២ក្រុមហ៊ុន។
សូមបញ្ជាក់ទៀតថា ឆ្នាំនេះ គឺជាឆ្នាំគម្រប់ខួប៣០ឆ្នាំ នៃសមាគមទន្តពេទ្យកម្ពុជា (ឆ្នាំ១៩៩៥ – ២០២៥) ។ ថ្ងៃនេះ ក៏ជាថ្ងៃនៃទិវាសុខភាពមាត់ធ្មេញពិភពលោក ២០មីនា ផងដែរ៕ ដោយ ឈិត បូរ៉ាវី

-
ព័ត៌មាន1 week ago
ជនសង្ស័យគ្រឿងញៀន០៨នាក់ ជាមុខសញ្ញាលួចឆក់ប្លន់បង្កអសន្តិសុខ ក្នុងមូលដ្ឋានត្រូវ នគរបាលឃាត់ខ្លួន
-
ព័ត៌មាន1 week ago
សម្តេចតេជោ មានការភ្ញាក់ផ្អើលក្រោយគេចោទប្រកាន់កម្ពុជាថា ជាកន្លែងឋានសួគ៍លោកិយនៃការឆបោកល្បែងតាមអនឡាញ
-
ព័ត៌មាន4 days ago
ឧបនាយករដ្ឋមន្ត្រី ទៀ សីហា÷ កងទ័ព២រូប ពលីនៅប្រទេសស៊ូដង់ខាងត្បូង
-
ព័ត៌មាន1 week ago
សម្ដេចធិបតី៖ ប្រទេសជាតិមួយអាចកសាងរីកចម្រើនទៅបាន គឺត្រូវមានមូលធនមនុស្សរឹងមាំ
-
ព័ត៌មាន16 hours ago
លោកជំទាវ ឱ វណ្ណឌីន ក្រើនរំលឹកប្រជាពលរដ្ឋទាំងអស់ពិសេសក្រុមងាយរងគ្រោះនាំគ្នាទៅចាក់វ៉ាក់សាំង Pfizer ដើម្បីការពារជាមុននូវភាពឈឺធ្ងន់ធ្ងរបណ្តាលមកពីវីរុសកូវីដ-១៩ បំប្លែងថ្មី
-
ព័ត៌មាន1 week ago
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនំគណៈប្រតិភូធ្វើមាតុភូមិនិវត្តន៍
-
ព័ត៌មាន1 week ago
ក្រុមហ៊ុនទឹកស្អាតអានកូក្រុងកំពង់ឆ្នាំង បន្តកាយដីចេញ ក្រោមការត្រួតពិនិត្យពីក្រសួងធនធានទឹក
-
ព័ត៌មាន1 week ago
នាយឧត្តមសេនីយ៍ ស ថេត ជំរុញដល់កងអង្គរក្សប្តេជ្ញាចិត្តរក្សាខឿនការពារជាតិ សន្តិភាព ស្ថិរភាពសង្គម