ព័ត៌មាន
សម្ដេចធិបតី៖ គោលការណ៍សំខាន់ចំនួន ៣ ដែលគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះទទួលបន្ទុកអនុវត្តវិធានការគន្លឹះរបស់រាជរដ្ឋាភិបាល
ភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមុខងារសាធារណៈ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែមីនា ឆ្នាំ២០២៥ ថា៖ គោលការណ៍សំខាន់ចំនួន ៣ ដែលគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះ ទទួលបន្ទុកអនុវត្តវិធានការគន្លឹះរបស់រាជរដ្ឋាភិបាល គឺ៖ ១/ ការផ្តល់ជាទម្ងន់ និងសារនយោបាយក្នុងការគាំទ្រ ដោយផ្តោតលើការពង្រឹង ជាជាងការពង្រីក, ២/ ការផ្តល់លទ្ធផលលឿន និង៣/ ការទទួលខុសត្រូវ។

សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់បន្ថែមថា ការកែទម្រង់មុខងារសាធារណៈ ពិសេសករណីស្រពិចស្រពិលនៃការវិភាគមុខងារ, និងក្របខណ្ឌនៃការជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ, រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការគន្លឹះចំនួន ៣ គឺ៖ ១/ ការដាក់ឱ្យអនុវត្តប្រព័ន្ធជ្រើសរើសមន្ត្រីចូលបម្រើការងារ ប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាប័ន្ន និងប្រសិទ្ធភាព, ២/ ការពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័នដើម្បីលើកកម្ពស់គុណភាពការងារ ប្រកបដោយវិន័យ សីលធម៌ និងវិជ្ជាជីវៈ, ប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព និង ៣/ ការដាក់ឱ្យអនុវត្តប្រព័ន្ធលើកទឹកចិត្តសមិទ្ធកម្ម ប្រកបដោយសង្គតិភាព សមធម៌ ប្រសិទ្ធភាព និងចីរភាព។
ចំពោះវិធានគន្លឹះទី១ ស្តីពីការដាក់ឱ្យអនុវត្តប្រព័ន្ធជ្រើសរើសមន្ត្រីចូលបម្រើការងារប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាប័ន្ន និងប្រសិទ្ធភាព, សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានពន្យល់ច្បាស់ថា ជាពិសោធន៍ក្នុងការតាមដានគុណផលនៃការជ្រើសរើស តាមរយៈការប្រឡង គឺត្រូវពិនិត្យតាមដំណាក់កាលនីមួួយៗ ដូចជា៖ ១/ តើមានការលេចចេញវិញ្ញាសារប្រឡងឬទេ?, ២/ តើមានព្រឹត្តិការណ៍អ្វីកើតឡើងក្នុងអំឡុងពេលប្រឡងឬទេ? និង ៣/ តើមានប្រតិកម្មអ្វីខ្លះ ក្រោយការប្រឡងបានបញ្ចប់? ជាលទ្ធផល និងគោលបំណងដែលយើងចង់បាន គឺភាពយុត្តិធម៌ និងការជឿទុកចិត្ត។ ដូចនេះ, ចំពោះភាពជោគជ័យដែលសម្រេចបាន, សម្តេចបវរធិបតី បានសម្តែងការអរគុណដល់ក្រសួងមុខងារសាធារណៈ ជាពិសេសសាមីខ្លួន ដែលជាបេក្ខជនប្រលង ដែលបានជឿជាក់ និង មកចូលរួមប្រឡង និងអាណាព្យាបាលដែលបានជឿជាក់ និង ជំរុញកូនចៅរបស់ខ្លួនមកចូលរួមប្រឡង ដោយឈរលើ គោលការណ៍ “ការផ្តល់ឱកាសស្មើគ្នា ដើម្បីគ្រប់គ្នា និងជឿទុកចិត្ត”។

សម្តេចបវរធិបតីនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់បន្ថែមអំពីវិធានការគន្លឹះទី២ គឺការពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័នដើម្បីលើកកម្ពស់គុណភាពការងារ ប្រកបដោយវិន័យ សីលធម៌ និងវិជ្ជាជីវៈ ប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព ដោយត្រូវធានាប្រសិទ្ធភាពក្នុងការបម្រើប្រជាពលរដ្ឋ។ អ្វីដែលរាជរដ្ឋាភិបាលធ្វើការកែទម្រង់ គឺមិនមែនត្រឹមតែកិច្ចការរដ្ឋបាលប៉ុណ្ណោះទេ តែត្រូវធ្វើការកែទម្រង់ ទាំងឯកសារ, មនុស្ស និងរបៀបរបបនៃការដឹកនាំគ្រប់គ្រង ដោយឈរលើអភិក្រម៖ “ការពង្រឹងជាជាងពង្រីក និងការរៀបចំផ្ទះឱ្យរៀបរយ”។ ជាលទ្ធផលសម្រេចបានក្នុងការអនុវត្តការកែទម្រង់កន្លងមក គឺធានាបានចំពោះវិស័យមួយចំនួនដែលគ្រោងស្នើពង្រឹង មិនមានការពង្រីករចនាសម្ព័ន្ធ, ប្រើប្រាស់អភិក្រមពង្រឹងដោយមិនពង្រីក, ថែរក្សា និងកែសម្រួលតាមការចាំបាច់ ហើយត្រូវមានការចូលរួមទាំងអស់គ្នា ជាមួយនឹងការលះបង់ខ្ពស់។
មុននឹងបញ្ចប់, សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់អំពីវិធានការគន្លឹះទី៣ គឺការដាក់ឱ្យអនុវត្តប្រព័ន្ធលើកទឹកចិត្តសមិទ្ធកម្ម ប្រកបដោយសង្គតិភាព សមធម៌ ប្រសិទ្ធភាព និងចីរភាព, ការជំរុញ និងរៀបចំមេដាយសម្រាប់មន្ត្រីទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រួមទាំងមន្ត្រីជាប់កិច្ចសន្យា ដោយត្រូវធ្វើឱ្យសុក្រឹត្យ សម្រាប់មន្ត្រីដែលសកម្ម មានស្នាដៃ និងធ្វើការជាប់ជាប្រចាំ ដោយបានណែនាំឱ្យក្រុមការងារចំពោះកិច្ច ទទួលបន្ទុកអនុវត្ត និងរៀបចំមេដាយជូនមន្ត្រីដែលបានធ្វើការចាប់ពី ១០ឆ្នាំឡើងទៅ និង មិនដែលទទួលបានមេដាយសោះ នៅក្របខណ្ឌទូទាំងប្រទេស ។ ក្រុមការងារចំពោះកិច្ចនេះ គឺត្រូវរៀបចំធ្វើតែចំពោះករណីលើកទី១ប៉ុណ្ណោះ, ដោយបន្ទាប់មក គឺត្រូវជូនសិទ្ធិទៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងថ្នាក់ក្រសួងស្ថាប័ន ជាអ្នករៀបចំ ឬស្នើតាមក្របខណ្ឌដែលមានស្រាប់៕






-
ព័ត៌មាន2 days agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន4 days agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន5 days agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន4 days agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពជើងទឹកត្រៀមកម្លាំង និងសម្ភារៈសង្រ្គោះរួចជាស្រេចដើម្បីអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗទៀត
-
ព័ត៌មាន1 week agoសភាប្រើភាសាបារាំង គាំទ្រយ៉ាងរឹងមាំ និងឥតងាករេចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា
-
ព័ត៌មាន1 week agoកម្ពុជា-ហ្វីលីពីន ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍
-
ព័ត៌មាន1 week agoក្រុមអ្នកសម្របសម្រួល (CLG) កម្ពុជាបានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជាចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋដែលបានផ្លាស់ទីលំនៅជាបណ្តោះអាសន្ន នៅខេត្តព្រះវិហារ ចំនួន ៦៤៥គ្រួសារ