ព័ត៌មាន
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ៖ ប្រើប្រាស់ប្រាក់រៀលកាន់តែច្រើន កាន់តែជំរុញប្រសិទ្ធភាពគោលនយោបាយរូបិយវត្ថុ និងជាការអភិវឌ្ឍសង្គម សេដ្ឋកិច្ចប្រកបដោយចីរភាព
ភ្នំពេញ៖ រដ្ឋសភានិងព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានសហការជាមួយធនាគារជាតិនៃកម្ពុជា រៀបចំសិក្ខាសាលាស្តីពី “ប្រាក់រៀល ប្រព័ន្ធទូទាត់បាគង និងខេអេចឃ្យូអរ”នៅវិមានរដ្ឋសភានាថ្ងៃទី២០ខែមីនា ក្រោមអធិ បតីភាព ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធ សភា ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា និង លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា។
ថ្លែងក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពីប្រាក់រៀល ប្រព័ន្ធបាគងនិងខេអេចឃ្យូអរ(KHQR)ឯ ក ឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហារដ្ឋសភាធិកាធិបតី ឃួន សុដារីប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថា៖«សិក្ខាសាលាមានគោលបំណងលើក កម្ព ស់ ការយល់ដឹង និងការចូលរួមរបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងសាធារណជន ជាពិសេសពីស្ថាប័ននីតិប្បញ្ញត្តិរបស់កម្ពុជា ក្នុងការគាំទ្រប្រាក់រៀល ក៏ដូចជាការអបអរសាទរខួបលើកទី៤៥ នៃការដាក់ឲ្យចរាចរប្រាក់រៀលឡើងវិញ (២០ មីនា ឆ្នាំ១៩៨០ – ២០ មីនា ឆ្នាំ២០២៥)»។
ឯកឧត្តមអនុប្រធានទី១ រដ្ឋសភា បានមានប្រសាសន៍ថា៖ ការជួបជុំគ្នានៅពេលនេះជាឱកាសដ៏ល្អប្រសើរមួយ និងប្រកបដោយអត្ថន័យយ៉ាងជ្រាលជ្រៅ សំដៅអបអរសាទរខួបលើកទី៤៥ នៃការដាក់ឲ្យចរាចរប្រាក់រៀលឡើងវិញ ក្នុងការជំរុញសេដ្ឋកិច្ចកម្ពុជាឲ្យកាន់តែមានភាពអភិវឌ្ឍន៍ខ្លាំង និងធន់បន្ថែមទៀត។ ជាពិសេសសូមកោតសរសើរដល់ធនាគារជាតិនៃកម្ពុជា ដែលបានដាក់ចេញនូវគោលនយោបាយ និងវិធានការជាច្រើន រួមទាំងវិធានការផ្សព្វផ្សាយតាមគ្រប់រូបភាព ដើម្បីជំរុញការប្រើប្រាស់ប្រាក់រៀល ប្រព័ន្ធបាគង និង ខេអេចឃ្យូអរ KHQR ក្នុងរយៈកាលកន្លងមក ។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានគូសបញ្ជាក់ថា៖ក្នុងនាមរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាសូមគាំទ្រទាំ ងស្រុងដល់ធនាគារជាតិនៃកម្ពុជាក្នុងការពង្រឹងប្រសិទ្ធភាពគោលនយោបាយរូបិយវត្ថុក្របខ័ណ្ឌនយោ បាយរូបិយវត្ថុដែលបានធ្វើទំនើបកម្មជាបន្តបន្ទាប់ជាពិសេសក្នុងការឆ្លើយតបទៅនឹងយុគសម័យឌីជីថល ក៏ដូចជាការជំរុញឱ្យមានការប្រើប្រាស់ប្រាក់រៀលទូលំទូលាយ ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីរក្សានូវអធិប តេយ្យជាតិធ្វើឱ្យសេរីភាពនៃសេដ្ឋកិច្ចកាន់តែមានភាពប្រសើរឡើងនិងពង្រឹងនូវអត្តសញ្ញាណ ជាតិ និងភាពធន់។
« ប្រាក់រៀល បានលើកស្ទួយអត្តសញ្ញាណជាតិ បានកសាងជំនឿទុកចិត្ត ជួយជំរុញសាមគ្គីភាព និងបណ្តុះការបង្រួបបង្រួម និងស្មារតីជាតិនិយមនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ដូច្នេះ ការជំរុញការប្រើប្រាស់ប្រាក់រៀលកាន់តែច្រើន កាន់តែជំរុញប្រសិទ្ធភាពគោលនយោបាយរូបិយវត្ថុ ដែលជួយក្នុងការគ្រប់គ្រងគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រកបដោយចីរភាព»។ នេះជាការគូសបញ្ជាក់ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ។
ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា បានរំលេចអំពីប្រវត្តិនៃការកកើតប្រាក់រៀល ការចាប់បដិសន្ធិធនាគារជាតិកម្ពុជា និងបានរំលេចអំពីកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំក្នុងការដាក់ឱ្យដំណើរការប្រាក់រៀលឡើងវិញ ក្រោយពីប្រទេសជាតិទើបរំដោះពីរបបខ្មែរក្រហម នាថ្ងៃ ៧ មករា ១៩៧៩ដែលបង្ហាញពីការគិតគូរយ៉ាងហ្មត់ចត់ និងការទទួលស្គាល់ពីថ្នាក់ដឹកនាំនាសម័យនោះទៅលើភាពចាំបាច់នូវការមានរូបិយវត្ថុជាតិផ្ទាល់ខ្លួនមួយ ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញពីបាតដៃទទេ។
ឯកឧត្តមបានថ្លែងថា៖«ការរៀបចំទិវាប្រាក់រៀលរួមគ្នារវាងធនាគារជាតិនៃកម្ពុជា ជាមួយរដ្ឋសភានិងព្រឹទ្ធសភា ពិតជាកំពុងបង្ហាញយ៉ាងច្បាស់ពី ស្មារតីរួមគ្នាក្នុងការលើកកម្ពស់រូបិយវត្ថុជាតិរបស់យើង។ យើងទាំងអស់គ្នាត្រូវចូលរួមជាចាំបាច់ក្នុងការលើកស្ទួយលុយជាតិរបស់យើង»។
ឯកឧត្តមបានបន្ថែមថា៖ក្នុងរយៈពេលកន្លងមក ស្ថាប័ននីតិប្បញ្ញត្តិ រដ្ឋសភា និងព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកដល់ការលើកកម្ពស់ទំនុកចិត្តប្រាក់រៀល។ រដ្ឋសភា ព្រឹទ្ធសភា និងធនាគារជាតិនៃកម្ពុជាធ្លាប់បានរៀបចំសិក្ខាសាលាពាក់ព័ន្ធនឹងវឌ្ឍនភាពនៃប្រព័ន្ធធនាគារ និងការប្រើប្រាស់ប្រាក់រៀល ហើយសង្ឃឹមថា ការរៀបចំទិវាប្រាក់រៀលរួមគ្នានាថ្ងៃនេះ គឺជាសក្ខីកម្មថ្មីមួយទៀត ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់រដ្ឋសភា និងព្រឹទ្ធសភា ក្នុងការចូលរួមជំរុញការប្រើប្រាស់ប្រាក់រៀលឱ្យកាន់តែទូលំទូលាយឡើងថែមទៀត។
-
ព័ត៌មាន5 days agoអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារបន្
-
ព័ត៌មាន5 days agoដើម្បីជួយសម្រួលដល់ការរៀន និងបង្រៀននៅសាលារៀន តាមតំបន់ព្រំដែន ក្រសួងអប់រំ បានរៀបចំបំពាក់ឧបករណ៍ឌីជីថល
-
ព័ត៌មាន5 days agoកម្ពុជា បញ្ជាក់ជូន មន្ត្រីអង្គការសហប្រជាជាតិ ពីការរក្សាសុចរិតភាព អនុវត្ត អនុសញ្ញាអូតាវ៉ា ហាមការប្រើប្រាស់មីន
-
ព័ត៌មាន5 days agoកម្ពុជា-វៀតណាម ប្ដេជ្ញាបន្ដពង្រឹងកិច្ចសហប្រតិបត្តិការ ជំរុញកំណើនសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ខណៈវៀតណាមនឹងប្រែក្លាយជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៤៥ ហើយកម្ពុជានៅឆ្នាំ២០៥០
-
ព័ត៌មាន5 days agoគ្រួសារអតីតយុទ្ធជនពលី នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានទទួលផ្ទះថ្មី អំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត
-
ព័ត៌មាន5 days agoក្រុមការងារចុះជួយមូលដ្ឋានខេត្តកែប បានចុះពិនិត្យសក្តានុពល សហគមន៍នេសាទឆ្នេរអង្កោល និងសហគមន៍អូរក្រសា
-
ព័ត៌មាន5 days agoកម្ពុជាអរគុណ ICRC ចំពោះការតាមដានយ៉ាងយកចិត្តទុកដាក់អំពីស្ថានភាពកងទ័ពកម្ពុជាទាំង១៨រូប អំឡុងពេលឃុំខ្លួននៅថៃរហូតធ្វើមាតុភូមិនិវត្តន៍មកកាន់មាតុភូមិវិញដោយសុវត្ថិភាព
-
ព័ត៌មាន1 week agoប្រភេទទំនិញសំខាន់ៗរបស់កម្ពុជាជាច្រើន បានគាំទ្រដល់មានកំណើននៃការនាំចេញក្នុងឆ្នាំ២០២៥