ព័ត៌មាន
ឯកឧត្តម លី ណារុន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារវិស័យអភិវឌ្ឍន៍ជនបទ ក្នុងខេត្តពោធិ៍សាត់
ពោធី៍សាត់៖ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម លី ណារុន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ និងលើកទិសដៅការងារបន្តត្រីមាសទី២ ឆ្នាំ២០២៥ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ នៅសាលប្រជុំមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់។ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមាន ឯកឧត្តម លឹម សុខតូ អភិបាលរង នៃគណៈអភិបាលខេត្តពោធិ៍សាត់ លោក ធីម សុធារ៉ា ប្រធានមន្ទីរ លោក-លោកស្រីតំណាងអង្គការដៃគូរអភិវឌ្ឍន៍ ចំនួន១១អង្គការ លោកអនុប្រធានមន្ទីរ លោក-លោកស្រីប្រធាន-អនុប្រធានការិយាល័យមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត សរុបចំនួន ៤១នាក់ ស្រ្តី ១០នាក់។

ក្រោយពីមតិស្វាកមន៍របស់លោក ធីម សុធារ៉ា ប្រធានមន្ទីរ និងឯកឧត្តម លឹម សុខតូអភិបាលរងខេត្ត ព្រមទាំងបទបង្ហាញស្តីពី របាយការណ៍វឌ្ឍនភាពការងារប្រចាំត្រីមាសទី១ ឆ្នាំ២០២៥ ដោយលោក គង់ រតនៈ ប្រធានការិយាល័យផែនការ និងស្ថិតិ និងមតិចូលរួមរបស់អ្នកអង្គប្រជុំរួចមក ឯកឧត្តម លី ណារុន រដ្ឋលេខាធិការ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ប្រកបដោយមនោសញ្ចេតនា និងពរសព្ទសាធុការពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មគ្គុទេសក៏ឯកនយោបាយឈ្នះឈ្នះ បិតាស្ថាបនិកសន្តិភាព និងជាប្រធាន ព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនដល់មន្រ្តីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងអង្គប្រជុំទាំងអស់ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំនាពេលនោះ។ ឯកឧត្តមរដ្ឋលេខាធិការ បានសម្តែងនូវកោតសរសើរ និងវាយ តម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្រ្ដីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងអង្គការដៃគូរអភិវឌ្ឍន៍ទាំងអស់ ដែលបានសហការគ្នានាពេលកន្លងមកដែលនាំឲ្យខេត្តពោធិ៍សាត់ ទទួលបាននូវសមិទ្ធផលយ៉ាងល្អប្រសើរ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានជម្រាបជូនអង្គពិធី អំពីគោលនយោបាលរបស់រាជរដ្ឋាភិបាល ក្រោមមាគ៌ាដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពស្វាហាប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី៧ ក្រសួងអភិវឌ្ឍន៍ជនបទបានកំណត់ចក្ខុវិស័យរបស់ខ្លួនគឺ កសាងតំបន់ជនបទកម្ពុជាប្រកបដោយវិបុលភាព បរិយាបន្ន នវានុវត្តន៍ ឌីជីថល និងភាពធន់ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ដោយមានកម្មវិធីអាទិភាពចំនួន៥ រួមមាន៖ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងគមនាគមន៍ជនបទប្រកបដោយភាពធន់, ការលើកកម្ពស់ការទទួលបានទឹកស្អាត និងអនាម័យបរិស្ថានជនបទ, ការជំរុញអភិវឌ្ឍសហគមន៍ជនបទ និងចលនាភូមិគំរូ, ការលើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ, និង ការគ្រប់គ្រងស្ថាប័ន និងសេវាគាំទ្រទូទៅ។

ជាមួយគ្នានោះផងដែរ ឯកឧត្តមរដ្ឋលេខាធិការ បានធ្វើការបូកសរុប និងផ្ដល់អនុសាសន៍ ជូមអង្គប្រជុំដូចខាងក្រោម៖
១-ការពារឲ្យបានដាច់ខាតនូវសុខសន្តិភាព និងស្ថិរភាពនយោបាយ ឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដី។
២-បន្តលើកកម្ពស់គុណភាពផ្លូវ ពីផ្លូវដីស ឲ្យក្លាយទៅជាផ្លូវដីល្បាយក្រួសក្រហម ឲ្យក្លាយទៅជាផ្លូវក្រាលកៅស៊ូពីរជាន់ និងឲ្យក្លាយទៅជាផ្លូវក្រាលបេតុង នៅក្នុងមូលដ្ឋានភូមិ ឃុំ ស្រុក ខេត្ត ដើម្បីឲ្យគ្រប់ភូមិទាំងអស់អាចតភ្ជាប់ប្រទាក់ក្រឡាគ្នា នឹងក្លាយទៅជាតំបន់ជនបទសមាហរណកម្ម ជាពិសេសតំបន់ដែលមានសក្តានុពលសេដ្ឋកិច្ចខ្ពស់។
៣-បន្តការជម្រុញការងារ ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ដើម្បីសម្រេចតាមផែនការរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ដែលនឹងត្រូវប្រកាសខេត្តពោធិ៍សាត់ ជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ។
៤-បន្តចុះពិនិត្យនិងដោះស្រាយបញ្ហាប្រឈម និងសំណូមពរចាំបាច់នានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន
៥-ត្រូវខិតខំធ្វើអំពើល្អបម្រើប្រជាពលរដ្ឋឲ្យអងស់ពីចិត្តពីថ្លើម សំដៅបង្កើនភាពជឿជាក់ទុកចិត្ត និងកក់ក្ដៅរបស់ប្រជាពលរដ្ឋមកលើរាជរដ្ឋាភិបាល។
៦-ផ្សព្វផ្សាយជូនប្រជាជន អាជ្ញាធរភូមិ ឃុំ ស្រុក អំពីសមិទ្ធផលនានាដែលមាននៅក្នុងមូលដ្ឋាន និងខិតខំកសាងស្នាដៃបន្ថែមទៀត ដើម្បីចូលរួមចំណែកធ្វើឱ្យសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៣០ ជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ជាប្រទេសមានចំណូលសេដ្ឋកិច្ចខ្ពស់។
៧-មន្រ្តីរាជការទាំងអស់ត្រូវកោរពបទបញ្ជាផ្ទៃក្នុងរបស់ក្រសួង និងមន្ទីរ និងត្រូវបំពេញតួនាទីជាសេនាធិការឲ្យបានល្អ ត្រូវមានកិច្ចសហការល្អជាមួយមន្ទីរពាក់ព័ន្ធនានា អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងអង្គការដៃកូអភិវឌ្ឍន៍ទាំងអស់ក្នុងខេត្តពោធិ៍សាត់។
៨-ថ្នាក់ដឹកនាំមន្ទីរត្រូវយកចិត្តទុកដាក់ដល់សុខទុក្ខមន្រ្តីរាជការក្រោមឱវាទ និងត្រូវមានសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ។





-
ព័ត៌មាន2 days agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន4 days agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន1 week agoអតីតសកម្មជនគណបក្សប្រឆាំងចំនួន ១០២នាក់ សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន5 days agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន4 days agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពជើងទឹកត្រៀមកម្លាំង និងសម្ភារៈសង្រ្គោះរួចជាស្រេចដើម្បីអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗទៀត
-
ព័ត៌មាន1 week agoសភាប្រើភាសាបារាំង គាំទ្រយ៉ាងរឹងមាំ និងឥតងាករេចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា
-
ព័ត៌មាន1 week agoកម្ពុជា-ហ្វីលីពីន ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍