ព័ត៌មាន
ពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ២៥០គ្រួសារ ក្នុងខេត្តក្រចេះ ទទួលបានអំណោយពីកាកបាទក្រហមកម្ពុជា
កាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ បានចាត់ក្រុមការងារដឹកនាំដោយ ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា និងសហការី អមដំណើរដោយ លោកគង់ សុជាតិ លេខាធិការគណៈកម្មាធិការសាខា លោកជំទាវ ឈឹម សុធារី ហេរញ្ញិកសាខា ឯកឧត្តម គាង អ៊ាង សមាជិកគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា-អនុសាខា អ្នកស្ម័គ្រចិត្ត ចុះចែកអំណោយនិងសំណេះសំណាលសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន២៥០គ្រួសារ ក្នុងស្រុកចិត្របុរី និងស្រុកព្រែកប្រសព្វ នៃខេត្តក្រចេះ។
ពិធីចែកអំណោយនេះធ្វើឡើងនៅ២ទីតាំង: ទី១នៅបរិវេណវត្តបុស្សមាលី (ហៅវត្តបុសលាវ)ជូនប្រជាពលរដ្ឋ១១៤គ្រួសារ មកពី២ឃុំ គឺឃុំបុសលាវ និងឃុំកោះច្រែង ក្នុងស្រុកចិត្របុរី និងទីតាំងទី២នៅបរិវេណសាលាឃុំ ដារ ចំនួន២៣គ្រួសារ មកពី៣ឃុំ គឺឃុំថ្មអណ្តើក ឃុំដារ និងឃុំកន្ទួត ក្នុងស្រុកចិត្របុរី សរុបរួមចំនួន១៣៧គ្រួសារ។
ក្នុងឱកាសនោះ ឯកឧត្តម យូ ឡាណា បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្តីនឹកលឹក និងសម្ដែងនូវការសោកស្ដាយចំពោះការខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិ បង្កឡើងមហន្តរាយបង្កដោយធម្មជាតិ។ ការចែកអំណោយនេះដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ។ ឯកឧត្តមគូសបញ្ជាក់បន្ថែមថា « អំណោយទាំងអស់ដែលកាកបាទក្រហមកម្ពុជាផ្តល់ជូននាពេលនេះ បានមកពីការជួយឧបត្ថម្ភគាំទ្រពីសប្បុរសជនពីគ្រប់មជ្ឈដ្ឋានក្នុងឱកាសទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ជារៀងរាល់ឆ្នាំ។ កាកបាទក្រហមកម្ពុជាតែងតែបានយកចិត្តទុកដាក់និងបានឆ្លើយតបគ្រោះមហន្តរាយនានាមានដូចជា៖ គ្រោះទឹកជំនន់ ខ្យល់កន្ត្រាក់ គ្រោះអគ្គិសភ័យ និងសាងសង់ផ្ទះឱ្យចាស់ជរាគ្មានទីពឹងជាដើម។»
ទន្ទឹមនឹងនេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមរក្សាអនាម័យជាប្រចាំ ថែរក្សាសុខភាពឱ្យបានល្អ ជាពិសេសទប់ស្កាត់ជំងឺមិនឆ្លងនានាដូចជាជំងឺបេះដូងសរសៃឈាម ជំងឺទឹកនោមផ្អែម ជំងឺរលាកផ្លូវដង្ហើមរ៉ាំរ៉ៃ និងជំងឺមហារីកជាដើម ដែលបង្កឡើងដោយការបរិភោគមិនបានត្រឹមត្រូវ ដូចជាបរិភោគផ្អែមពេក ប្រៃពេក ខ្លាញ់ពេក អាហារកំប៉ុងច្រើនពេក ការផឹកគ្រឿងស្រវឹង ការជក់បារី។ល។ ជាមួយគ្នានេះឯកឧត្តមបានណែនាំដល់បងប្អូនប្រជាពលរដ្ឋត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ និងសូមនិយាយថាទេចំពោះគ្រឿងញៀន ដើម្បីឱ្យភូមិឃុំមានសុវត្ថិភាពល្អ។
អំណោយដែលបានផ្ដល់ជូនគ្រួសារនីមួយៗរួមមាន៖ អង្ករ ២៥គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង ទឹកស៊ីអ៊ីវ១យួរ ឃីត១កញ្ចប់ (មុង១ ភួយ១ សារុង១ ក្រមា១) និងថវិកាមួយចំនួន៕ អត្ថបទ: សំ ងីម













-
ព័ត៌មាន5 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន4 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន5 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS6 days agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន3 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន1 week agoអគ្គទេសាភិបាលធនាគារជាតិ លើកទឹកចិត្តដល់ធុរជនស្វែងយល់ការផ្គុំ QR រៀល និងដុល្លារ
-
ព័ត៌មាន5 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង