ព័ត៌មាន
គណៈកម្មាធិការ និងខេត្តកោះកុងកំពុងពិនិត្យលើគន្លងធ្វើផ្លូវជិះកង់ទេសចរណ៍តាមតំបន់ឆ្នេរក្នុងខេត្តកោះកុង
គណៈកម្មាធិការជាតិ គ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា និងរដ្ឋបាលខេត្តកោះកុង កំពុងត្រួតពិនិត្យលម្អិតលើគន្លងផ្លូវជិះកង់ទេសចរណ៍តាមបណ្តោយឆ្នេរសមុទ្រ មុននឹងផ្តើមអនុវត្តគម្រោងជាផ្លូវការនាពេលឆាប់ៗខាងមុខ។
ឯកឧត្តម ប៉ែន សុផល រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដី និងជាអគ្គលេខាធិការ៖ គណៈកម្មាធិការជាតិ គ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បានឱ្យដឹងរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ថា គម្រោងស្ថាបនាផ្លូវជិះកង់តាមតំបន់ឆ្នេរសមុទ្រធ្វើឡើងក្នុងគោលបំណងទាក់ទាញទេសចរដែលពួកគេអាចជិះកង់លំហែទស្សនាសក្តានុពលធម្មជាតិដែលកំពុងមាន។
កិច្ចប្រជុំពិនិត្យលម្អិតលើតម្រាយខ្សែផ្លូវជិះកង់ទេសចរណ៍តាមបណ្តោយឆ្នេរសមុទ្រជាមួយរដ្ឋបាលខេត្តកោះកុង ឯកឧត្តម ប៉ែន សុផល បានបន្តថា ក្រុមការងារជំនាញមាន២ជម្រើសលើគម្រោងសង់តម្រាយផ្លូវជិះកង់ ដោយជម្រើសទី១ មានប្រវែង៣៣៨គីឡូម៉ែត្រ និងជម្រើសទី២ មានប្រវែង៣៣៧ ដែលផ្តើមចេញពីស្រុកស្រែអំបិលរហូតដល់ក្រុងខេមរភូមិន្ទ។
ក្រៅគម្រោងធ្វើផ្លូវជិះកង់ ក៏មានគម្រោងអភិវឌ្ឍន៍ឆ្នេរសមុទ្រប៉ាក់ខ្លង់ និងកែលម្អលើកសោភ័ណ្ឌនៅមុខអគាររដ្ឋបាលខេត្តផងដែរ ក្នុងនោះមានចំណតរថយន្ត បន្ទប់ទឹក ហាងកាហ្វេ ទីធ្លារប្រារព្ធតូចធំដែលអាចផ្ទុកមនុស្សបាន១ម៉ឺននាក់ ជម្រាលជាថ្នាក់ៗអង្គុយកម្សាន្តតាមដងព្រែក និងរូបសំណាក់ត្រីដូហ្វីនផងដែរ។
ទាក់ទិនឹងគម្រោងអភិវឌ្ឍន៍ដ៏មានសក្តានុពលនេះដែរ ត្រូវបានលោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង សម្តែងការគាំទ្រពេញទំហឹង ដើម្បីឱ្យគម្រោងនេះអនុវត្តទៅតាមបានដោយរលូនលោកជំទាវ នឹងប្រឹងប្រែងសម្របសម្រួលបែបបទនីតិវិធីនានាស្នើទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រាប់កញ្ចប់ថវិកាមកអភិវឌ្ឍន៍។
លោកជំទាវអភិបាលខេត្ត ជឿជាក់ទុកជាមុនថា នៅពេលគម្រោងធំៗទាំង៣ខាងលើ អនុវត្តចេញជារូបរាង ខេត្តកោះកុងនឹងកាន់តែប្រែមុខមាត់ថ្មី និងទាក់ទាញភ្ញៀវទេសចរណ៍មកលេងកម្សាន្តបានយ៉ាងច្រើនកុះករ ស្របពេលផ្លូវជាតិលេខ៤៨ និងផ្លូវជាតិលេខ១០ ស្ថាបនាជិតរួចរាល់ហើយនោះ៕








-
ព័ត៌មាន1 week agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន4 days agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន3 days agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន4 days agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
ព័ត៌មាន3 days agoសម្រាលការលំបាកពលរដ្ឋភៀសសឹក៖ យុវជនគណបក្សប្រជាជនកម្ពុជា អគ្គលេខាធិការដ្ឋានរដ្ឋសភា ផ្តល់ការបណ្តុះបណ្តាលជំនាញផលិតសាប៊ូលាងចាន ចែកកង់ សម្ភារៈសិក្សា ដាំដើមឈើ និងអំពូលសូឡា ក្នុងភូមិស្លក្រាម
-
ព័ត៌មាន4 days agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ
-
កីឡា5 days agoជិះកង់ភ្នំពេញ-សៀមរាប ដើម្បីកុមារកម្ពុជា លើកទី៣ នឹងមកដល់នាចុងខែឧសភានេះ
-
ព័ត៌មាន4 days agoរដ្ឋសភាកម្ពុជាសហការជាមួយ AVI និងKASបើកវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីនិងយុវជន ដើម្បីក្លាយជា«ខែលការពារសុចរិតភាពព័ត៌មាន» ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)