ព័ត៌មាន
ឯកឧត្តម ខូយ រីដា អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតវិទ្យាស្ថាន IMSE ៦៥៧ នាក់ ក្នុងខេត្តពោធិ៍សាត់
នៅថ្ងៃទី២២ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រ ជូនដល់និស្សិត វិទ្យាស្ថានវិទ្យាសាស្ត្រ គ្រប់គ្រង និងសេដ្ឋកិច្ច (IMSE) នៅសាលប្រជុំ សាលាខេត្ត។ ពិធីនេះ មានការចូលរួមពីអភិបាលរងខេត្ត អភិបាលស្រុកក្រុង មន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូនិងមាតា បិតា អាណាព្យាលជាច្រើននាក់។
ក្នុងឱកាសនោះ ឯកឧត្តម ខូយ រីដា បានថ្លែងនូវការកោតសរសើរចំពោះសាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូនិងនិស្សិតវិទ្យាស្ថាន វិទ្យាសាស្ត្រគ្រប់គ្រងនិងសេដ្ឋកិច្ច ដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការយកចិត្តទុកដាក់លើការបណ្តុះបណ្តាលចំណេះ ជំនាញឆ្ពោះទៅរកទម្រង់អប់រំតាមបែបឌីជីថលឆ្លើយតប ទៅនឹងគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលនៅកម្ពុជា ដោយឈរលើមូលដ្ឋាននៃសមិទ្ធិផលអប់រំនិងការកែទម្រង់វិស័យ អប់រំទាំង៣ ដំណាក់កាលបានដាក់ចេញនូវយុទ្ធសាស្ត្រដើម្បីទៅរកម៌ាគានៃកំណើននិងការអភិវឌ្ឍប្រកបដោយចីរភាព មានភាព ឆ្លាត វៃ រស់រវើក បុរេកម្ម និងទន់ភ្លន់។
ឯកឧត្តម ថ្លែងថា យុវជន កំពុងត្រូវការសេវាអប់រំតាមបែបថ្មី ទំនើប និងមានគុណភាពខ្ពស់ នៅពេលមានការកើនឡើងយ៉ាងឆាប់រហ័សការប្រើប្រាស់បច្ចេកវិទ្យាទំនើបៗ ដូច្នេះក្នុងនាមអាជ្ញាធរខេត្តសូមគាំទ្រដល់ការអប់រំតាមបែបធីជីថល ក្នុងការពង្រឹងសមត្ថភាព ផ្នែកអក្ខរកម្មឌីជីថលដល់សិស្ស និស្សិត និងយុវជនក្នុងគោលបំណងទាញប្រយោជន៍បច្ចេកវិទ្យានិងការអនុវត្តកំណែទម្រង់ការអប់រំនិងក្រោមវិធានការ គោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយភាពស្វាហាប់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលបានផ្តោតលើអាទិភាពគន្លឹះទាំង៥គឺមនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា ។
សូមជម្រាបថា វិទ្យាស្ថាន វិទ្យាសាស្ត្រ គ្រប់គ្រងនិងសេដ្ឋកិច្ច ដែលមានទីតាំងនៅក្រុងពោធិ៍សាត់ បាននឹងកំពុងបណ្តុះបណ្តាលលើកម្រិត បរិញ្ញាបត្រជាន់ខ្ពស់ បរិញ្ញាបត្រ និងបរិញ្ញាបត្ររង ជំនាញ រដ្ឋបាលសាធារណៈ នីតិសាស្ត្រ ព័ត៌មានវិទ្យា គ្រប់គ្រងទូទៅ គណនេយ្យ ហិរញ្ញវត្ថុ ធនាគារ អក្សរសាស្ត្រអង់គ្លេស គ្រប់គ្រងទីផ្សារ សហគ្រិនភាព សេដ្ឋកិច្ច ទេសចរណ៍ ទំនាក់ទំនង វិស្វកម្មនិងមេកានិច។ បច្ចុប្បន្នវិទ្យាស្ថានមានបុគ្គលិ១៥នាក់ មាននិស្សិត ចំនួន៩៧៦នាក់ ស្រី៤៨២នាក់ក្នុងនោះនិស្សិតជ័យលាភី ដែលត្រូវទទួលសញ្ញាបត្រចំនួន៦៥៧អង្គ/នាក់ ស្រី៣៨៣នាក់ រួមមានផ្នែក បរិញ្ញាជាន់ខ្ពស់ចំនួន២៥០អង្គ/នាក់ ស្រី ១៦៥នាក់ បរិញ្ញាបត្រ និងបរិញ្ញាបត្ររងចំនួន២៣៨អង្គ/នាក់ ស្រី១១៥នាក់ និងវិញ្ញាបន បត្រ១៤៩អង្គ/នាក់ ស្រី១០៣នាក់៕














-
ព័ត៌មាន5 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន4 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន5 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS6 days agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន1 week agoអគ្គទេសាភិបាលធនាគារជាតិ លើកទឹកចិត្តដល់ធុរជនស្វែងយល់ការផ្គុំ QR រៀល និងដុល្លារ
-
ព័ត៌មាន3 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន5 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង