ព័ត៌មាន
អ្នកតំណាងរាស្ត្រ៖ ភាពសុខដុមនៃជនជាតិ និងសាសនា ធ្វើឲ្យកម្ពុជាមានការអភិវឌ្ឍទៅមុខជានិច្ច
ពោធិ៍សាត់៖ ឯកឧត្តម រ៉ូហ្វី អូស្មាន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តពោធិ៍សាត់ បានថ្លែងថា ភាពសុខដុមនៃជនជាតិ និងសាសនា បានធ្វើឲ្យកម្ពុជាមានសុខសន្តិភាព និងការអភិវឌ្ឍឆ្ពោះទៅមុខជានិច្ច ដែលអ្វីទាំងអស់នេះហើយ គឺជាការចង់បានរបស់ប្រជាពលរដ្ឋ ។
ឯកឧត្តម រ៉ូហ្វី អូស្មាន ថ្លែងបែបនេះ ក្នុងឱកាស នាំយកគម្ពីរគួរអាន ១ ៤២០ ក្បាល ប្រគល់ជូនអ៊ីមាំខេត្ត អ៊ីមាំស្រុក-ក្រុង និងហាគីម ស្ថិតនៅម៉ាស្ជិទកំពង់កែស ភូមិកំពង់កែស ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត ដែលជាព្រះរាជអំណោយរបស់ព្រះចៅសាល់ម៉ាន ពិន អាប់ឌុលអាហ្ស៊ីស អាល់សាអ៊ូដ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ផ្តល់ជូនតាមរយៈមជ្ឈមណ្ឌលឥស្លាមភ្នំពេញ (PPIC) ។
ក្នុងឱកាសនោះ ឯកឧត្តម រ៉ូហ្វី អូស្មាន បានបង្ហាញនូវសេចក្ដីរីករាយ ដែលបានជួបបងប្អូនសាសនិកឥស្លាម ទួនៗ ក្នុងខែបួសរ៉ាមាឌន និងកំពង់ប្រតិបត្តិសាសនារៀងៗខ្លួនក្រោមការដឹកនាំសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះការចូលរួមបន្តថែរក្សាសុខសន្តិភាព សុខដុមនីយកម្ម ជាតិសាសន៍ និងសាសនា ហើយបន្តមានជំនឿជឿជាក់លើការដឹកនាំ របស់សម្តេចតេជោ និងសម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃកម្ពុជាបច្ចុប្បន្ន ។
នារសៀលថ្ងៃដដែល ឯកឧត្តមតំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ និងឯកឧត្ដម លី សារី សមាជិកព្រឹទ្ធសភា ព្រមទាំងឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អ៊ីមាំខេត្ត យុវជន អាជ្ញាធរមូលដ្ឋាន ចុះសំណេះសំណាល និងចែកកញ្ចក់អាហារស្រាយបួស ខែរ៉ាម៉ាឌន ចំនួន២៥០គ្រួសារ អំណោយទាំងនេះ ទទួលបានពីអង្គការសប្បុរសធម៌ប្រទេសកាតាតាមរយៈអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា ស្ថិតនៅភូមិទទឹងថ្ងៃ សង្កាត់បឹងទូក ក្រុងបូកគោ ។
ឯកឧត្តម មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ ចំពោះសុខដុមនីកម្មសាសនា ដើម្បីធានាថា កម្ពុជាមិនមានជម្លោះជាតិសាសន៍ និងសាសនាឡើយ ហើយ សុខដុមនីយកម្មនៃជនជាតិ និងសាសនា គឺមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់កិច្ចអភិវឌ្ឍន៍សង្គមកម្ពុជាបច្ចុប្បន្ននេះ ដើម្បរស់នៅជាមួយគ្នាប្រកបដោយភាពសុខសាន្ត ក្រោមម្លប់នៃសុខសន្តិភាព និងបានអនុញាតិឲ្យសាសនាផ្សេងៗនៅកម្ពុជាគោរពប្រតិបត្តិតាមជំនឿរៀងៗខ្លួន ។
ឯកឧត្តម រ៉ូហ្វី អូស្មាន គូសបញ្ជាក់ថា ពោលក្នុងគោលបំណង ដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព ជម្រុញ លើកទឹកចិត្ត និងបណ្តុះស្មារតីដល់បងប្អូនខ្មែរឥស្លាម ឱ្យមានការចូលរួមយ៉ាងសកម្មជាងមុនទៅទៀត ក្នុងកិច្ចការងារសហគមន៍ និងសង្គមជាតិទាំងមូល ជាពិសេស ទៅទៀត គឺពង្រឹងការប្រតិបត្តិកាតព្វកិច្ចការតមចំណីអាហារ “ការបួស” ដែលមានក្នុងច្បាប់ឥស្លាមផងដែរ ។ ជាមួយនេះឯកឧត្តម ក៏បានថ្លែងអំណរគុណដល់ម្ចាស់ជំនួយផងដែរ៕ អត្ថបទ បាន សុខរិទ្ធិ







-
PR NEWS1 week agoចុងសប្តាហ៍នេះ! មហាព្រឹត្តិការណ៍ GANZBERG Kun Khmer Tour concert នឹងធ្វើឲ្យកក្រើកអ្នកកំពង់ឆ្នាំង ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
កីឡា1 week agoកម្ពុជានឹងធ្វើម្ចាស់ផ្ទះការប្រកួតបាល់ទាត់ហ្វ្រីស្តាយល៍ (Freestyle Football)តំបន់អាស៊ី ប៉ាស៊ីហ្វិក ២០២៦
-
កីឡា7 days agoសហព័ន្ធវាយកូនបាល់ត្រៀមប្រកួតជើងឯកជាតិស្វែងរកធនធានឆ្នើមៗត្រៀមការប្រកួតកម្រិតអន្តរជាតិ
-
PR NEWS18 hours agoកាន់តែកក្រើកមហាព្រឹត្តិការណ៍ សង្វៀនគុនខ្មែរ និងការប្រគំតន្ត្រី GANZBERG Kun Khmer Tour concert រយៈពេល២ថ្ងៃ!
-
ព័ត៌មាន5 days agoក្រសួងវប្បធម៌កម្ពុជា ប្រកាសការពារបេតិកភណ្ឌវប្បធម៌ខ្មែរ និងឆ្លើយតបចំពោះការផ្សព្វផ្សាយលើបណ្តាញសង្គមរបស់ប្រទេសថៃពាក់ព័ន្ធនឹងសម្លៀកបំពាក់ប្រពៃណី និងវប្បធម៌ខ្មែរ
-
ព័ត៌មាន6 days agoសម្តេចធិបតី៖ រាជរដ្ឋាភិបាលមានឆន្ទៈប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាយ៉ាងម៉ឺងម៉ាត់ដោយមិនលើកលែង និងមិនថយក្រោយជាដាច់ខាត
-
ព័ត៌មាន5 days agoសម្តេចធិបតី សម្រេចបង្កើតកំពង់ផែកំពតឡូជីស្ទីកលើផ្ទៃដីជាង ៧០០ ហិកតា មានសមត្ថភាពផ្តល់សេវាកម្មសម្រាប់ទំនិញឆ្លងកាត់បីលានតោនក្នុង១ឆ្នាំ
-
ព័ត៌មាន3 days agoការរកឃើញការបង្កកំណើតរបស់ផ្កាថ្ម ជាលើកទី៣ នៅប្រជុំកោះរ៉ុង និងលើកដំបូងនៅប្រជុំកោះស្តេច