ព័ត៌មាន
ទេសរដ្ឋមន្រ្តី គន់ គីម៖ ការបន្តសាងសង់ទីស្នាក់ការសមាគមអតីតយុទ្ធជនខេត្ត នឹងលើកកម្ពស់គុណភាព និងប្រសិទ្ធភាពក្នុងការផ្ដល់សេវាជូនអតីតយុទ្ធជន
មណ្ដលគិរី៖ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារបន្តឆ្នាំ២០២៥នៃសមាគមអតីតយុទ្ធជនកម្ពុជាខេត្តមណ្ឌលគិរី និងមានការចូលរួមពីឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី ប្រធានកិត្តិយសសមាគមអតីតយុទ្ធជនខេត្ត ស្នងការនរគបាលខេត្ត បញ្ជាការដ្ឋាមឭនអាវុធហត្ថខេត្ត តំបន់ប្រតិបត្តិការសឹងរងខេត្ត និងមន្ទីរ-អង្គភាពជុំវិញខេត្ត។
ថ្លែងនាឱកាសនោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម បានថ្លែងអំណរគុណចំពោះឯកឧត្តម អភិបាលខេត្ត ដែលបានផ្តល់ដី និងអគារដែលមានស្រាប់ និងកែសម្រួលឡើងវិញ ជាអំណោយដ៍ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។
ឯកឧត្តម ទេសរដ្ឋមន្ត្រី មានប្រសាសន៍ថា ក្នុងរយៈពេល២៦ឆ្នាំចុងក្រោយនេះ ផ្លែផ្កានៃសន្តិភាពមានពាសពេញលើផ្ទៃប្រទេសដែល សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បាននាំជូនប្រទេសជាតិ និងប្រជាជនតាមរយៈនយោបាយឈ្នះឈ្នះ ហើយក្នុងនោះបងប្អូនអតីតយុទ្ធជន គឺជាប្រតិបត្តិករដ៏សំខាន់ដែលបានចូលរួមក្នុងការអនុវត្តនូវនយោបាយនេះ ដែលជាកត្តានាំឱ្យប្រទេសកម្ពុជាសម្រេចបាននូវសមិទ្ធផលធំៗជាច្រើនក្នុងការអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ច និងបានផ្លាស់ប្ដូរមុខមាត់គួរជាទីមោទនភាព។
ឯកឧត្តម ទេសរដ្ឋមន្ត្រី បញ្ជាក់ថា ជាក់ស្តែង ទីស្នាក់ការសមាគមអតីតយុទ្ធជនតាមបណ្តាខេត្តដែលបានសាងសង់រួច និងបន្តត្រៀមសាងសង់បន្ថែម នឹងរួមចំណែកលើកកម្ពស់គុណភាព និងប្រសិទ្ធភាពក្នុងការផ្ដល់សេវាជូនសមាជិកអតីតយុទ្ធជនឱ្យកាន់តែប្រសើរ និងប្រសិទ្ធភាពខ្ពស់។
ឯកឧត្តម ទេសរដ្ឋមន្ត្រី បន្ថែមថា រាជរដ្ឋាភិបាលបន្តវេនដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បន្តអនុវត្តនូវគោលនយោបាយជូនអតីតយុទ្ធជនដល់ការលើកកម្ពស់ជីវភាពអតីតយុទ្ធជន និងគ្រួសារ ដើម្បីការរស់នៅប្រកបដោយសុខភាព និងជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍធ្វើឱ្យមានភាពធន់ រឹងមាំ និរន្តរភាព និងសមធម៌ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីឆ្លើយតបនូវគុណបំណាច់ដ៏ធំធេងរបស់វីរៈអតីតយុទ្ធជន រាជរដ្ឋាភិបាលបានដំឡើងប្រាក់បៀវត្សប្រចាំខែជូនអតីតយុទ្ធជន គ្រួសារពលី មរណៈ ផ្ដល់ប័ណ្ណប.ស.ស ព្យាបាលសុខភាពដោយឥតគិតថ្លៃ ប័ណ្ណសម្គាល់ជនមានពីការភាព ប័ណ្ណក្រីក្រ ដើម្បីទទួលបានអត្ថប្រយោជន៍ផ្សេងៗពីសង្គមផងដែរ៕

-
ព័ត៌មាន4 days ago
កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ នឹងត្រូវចុះហត្ថលេខានៅចុងខែនេះ ដោយមានប្រធានាធិបតីអាម៉េរិកជាសាក្សី
-
ព័ត៌មាន5 days ago
ក្រោយស្ងប់ស្ងាត់៣យប់ ថៃ បន្តចាក់សំឡេងរំខានអ្នកភូមិជោគជ័យ ដែលមានកម្រិតរលកសំឡេងខ្ពស់បំផុត
-
ព័ត៌មាន4 days ago
តំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ អញ្ជើញចុះសួរសុខទុក្ខកងកម្លាំងជួរមុខ និងប្រជាពលរដ្ឋរស់នៅភូមិព្រៃចាន់
-
ព័ត៌មាន6 days ago
ប្រធាន AmCham៖ ទំនិញអាម៉េរិកនឹងហូរចូលកម្ពុជាកាន់តែច្រើនជំរុញកំណើនពាណិជ្ជកម្មប្រទេសទាំងពីរ
-
ព័ត៌មាន4 days ago
ទាហានកម្ពុជា ១៨ នាក់ដែលថៃចាប់ទៅ នឹងត្រូវដោះលែងក្នុងពេលឆាប់ៗនេះ
-
ព័ត៌មាន1 week ago
សម្ដេចតេជោ បដិសេធ ព័ត៌មានមួលបង្កាច់ របស់ អ្នកនាំពាក្យក្រសួងការពារជាតិថៃ
-
ព័ត៌មាន5 days ago
សាច់បង្កកលួចនាំចូលពីថៃ ជិត ១តោន បានដុតកម្ទេចចោល មុនេះ ខណៈឃាត់ខ្លួនបានមនុស្ស ៣នាក់
-
ព័ត៌មាន1 week ago
រដ្ឋមន្ត្រីក្រសួងការពារជាតិ កម្ពុជា-ឡាវ-វៀតណាម ចុះហត្ថលេខាលើកំណត់ហេតុកិច្ចប្រជុំប្រចាំឆ្នាំ២០២៥