Connect with us

ព័ត៌មាន

អនុវិទ្យាល័យព្រៃតាអីស្រុកស្វាយទាប ខេត្តស្វាយរៀងរៀបចំលេងល្បែងប្រជាប្រិយវាយកូនគោលឬវាយប្រដំ

ស្វាយរៀង ÷ អនុវិទ្យាល័យព្រៃតាអី ឃុំព្រៃតាអី ស្រុកស្វាយទាប ខេត្តស្វាយរៀង នៅថ្ងៃចុងសប្តាហ៍កន្លងទៅនេះបានរៀបចំ (វាយកូនគោលឬវាយប្រដំ)ដើម្បីរំលឹកអនុស្សាវរីយ៍ដែលបុព្វបុរសបានបន្សល់ទុកនៅក្នុងភូមិសាស្ត្រមួយនេះ ដែលពិធីនេះបានប្រព្រឹត្តធ្វើឡើងក្រោមវត្តមាន លោក​ ម៉ុក​ ច័ន្ទ​ករុណា​ សមាជិកគណៈកម្មការរៀបចំ​ព្រឹត្តិការណ៍​អង្គរសង្ក្រាន្ត​ឆ្នាំ២០២៥​ និង​ជាប្រធានក្រុមការងារកម្មវិធីប្រណាំងរទេះគោ ​ក្របី​ នៅតំបន់​អង្គរឃ្យុងយូរ​(សៀមរាប) និងភរិយា។

លោកហុង ដាវី ប្រធានគណៈកម្មការរៀបចំប្រកួតវាយកូនគោល ឬវាយប្រដំ បានបញ្ជាក់ថា ល្បែងវាយកូនគោល ឬល្បែងវាយប្រដំ ជាល្បែងប្រជាប្រិយខ្មែរ ដែលបុព្វបុរសបានបន្សល់ទុកតាំងពីបុរាណកាល ល្បែងនេះ ពលរដ្ឋបានរៀបចំលេង នៅពេលបញ្ចប់ការងារប្រមូលផលស្រូវ ក៏ដូចជាអបអរសាទរក្នុងពិធីបុណ្យកម្សាន្តភូមិ បុណ្យដាលាន ពិសេសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរផង និងលេងដើម្បីបណ្តេញឧបទ្រពចង្រៃចេញពីភូមិផង ការលេងដើម្បីអបអរសាទរបញ្ចប់ការងាប្រមូលផល បុណ្យកំសាន្តភូមិ ឬបុណ្យដាលាន គឺពលរដ្ឋ​ពិសេសយុវជនលេងនៅថ្ងៃរសៀលគងភ្នំ ឯការលេងបណ្តេញឧបទ្រព្យចង្រៃចេញពីភូមិ គេលេងនៅពេលយប់។ ការលេងនៅពេលយប់ គេដុតដុំកូនគោល ដើម្បីវាយប្រគួត ក៏ដូចជាការសំគាល់ដុំកូនគោលរត់ទៅដល់ណាហើយ តែសម្រាប់វាយពេលថ្ងៃរសៀលដុំកូនគោល គេមិនដុតទេ ដោយពេលថ្ងៃក្រុមអ្នកប្រគួតវាយបានមើលឃើញដុំកូនគោល ហើយការប្រគួតវាយកូនគោលនេះគណៈកម្មការរៀបជាពីរក្រុម ក្នុងមួយក្រុមមាន ប្រុសស្រីចូលលេងចាប់ពី១០នាក់រឿងទៅ ។ ឯឧបករណ៏លេង មានធាងឆ្នោត និងគល់ឬស្សីធ្វើដងវាយ និងកូនគោលធ្វើអំពីដើម (គ) កាប់ហាលអោយស្រួតដើម្បីវាយលេងកំសាន្ត។

ក្នុងពេលចូលលេងកំសាន្តផ្ទាល់ និងទស្សនានៅទីលានប្រគួត យុវជនមកពីវិទ្យាលយ័នានាក្នុងស្រុកស្វាយទាប បានមានចំណាប់អារម្មណ៏ដោយសំដែងនូវការសប្បាយរីករាយ និងអបអរសាទរចំពោះគណៈកម្មការរៀបចំព្រឹត្តិការប្រគួតវាយកូនគោល ឬវាយប្រដំ ញ៉ាំងអោយមួលដ្ឋាននេះមានភាពអ៊ូអរ និងសូមអោយគណៈកម្មការបន្តរៀបចំព្រឹត្តិការនេះជាបន្តបន្ទាប់ ដើម្បីរំលឹកគុណចំពោះបុព្វបុរសបានបន្សល់ទុកអោយកូនចៅបន្តលេងកំសាន្តសប្បាយ និងសុំអំពាវនាវដល់ក្រសួងពាក់ពន្ធ័ពិចារណារយកល្បែងនេះទៅចុះក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌ័មនុស្សជាតិនាពេលអនាគត់ផងដែរ ។

ថ្លែងមានប្រសាសន៏បិទការ ប្រគួតវាយកូនគោល នាឪកាសនោះលោក ម៉ុក ចន្ទ័ករុណា បាននាំមកនូវបណ្តំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ឧបនាយរដ្ឋមន្ត្រី ហ៊ុន ម៉ានី និងជាប្រធានសហភាពសហពន្ធ័យុវជនកម្ពុជា ជូនចំពោះលោកគ្រូ អ្នកគ្រូ និងប្អូនៗកីឡាករ កីឡាការិនី ទាំងអស់ដែលបានចូលរួមប្រគួតវាយកូនគោល បង្កើតព្រឹត្តិការបង្កការសម្បាយជូនដល់យុវជន និងពលរដ្ឋនៅថ្ងៃនេះ​ ។ ឯកឧត្តមមានបញ្ជាក់ថា កម្ពុជាគឺជាប្រទេសប្រកបដោយសម្បត្តិវប្បធម៏ដ៏សំបូរបែរ ទាំងរូបី​និងអរូបី ដែលបុព្វបុរសកបានសាង និងតម្កល់ទុក អោយកូនចៅប្រតិបត្តិ និងស្រាវជ្រាវ​ ជាក់ស្តែងល្បែងប្រជាប្រីយដែលយើងយកមកលេង និងប្រគួតនៅថ្ងៃនេះ គឺជាចំណែកមួយតូច ក្នុងចំណោមសម្បត្តិវប្បធម៏ដែលបុព្វបុរសបន្សល់ទុកតែប៉ុណ្ណុះ ។

ទន្ទឹមនិងនោះដែរ លោក ម៉ុក ចន្ទ៏ករុណា ក៏បានអំពាវនាវដល់ពលរដ្ឋ​ ពិសេសយុវជន ដែលជាទំពាំងស្នងឬស្សី និងជាគ្រិះបន្តវេន ត្រូវរួមគ្នាថែរក្សាល្បែងនេះ និងដឹកនាំគ្នាលេង​អោយបានទូលាយ ដើម្បីធ្វើការអភិរក្ស និងបន្តស្រាវជ្រាវ ល្បែងផ្សេងៗទៀតយកមកលេង ដើម្បីបញ្ជៀសការលេងល្បែងដែលច្បាប់បានហាមឃាត់ ។

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia