ព័ត៌មាន
ទេសរដ្ឋមន្រ្តី គន់ គីម៖ ផែនការសាងសង់ទីស្នាក់ការសមាគមអតីតយុទ្ធជនខេត្តបង្កើតឡើង ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់អតីតយុទ្ធជន
រតនគិរី៖ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារបន្តឆ្នាំ២០២៥នៃសមាគមអតីតយុទ្ធជនកម្ពុជាខេត្តរតនគិរី និងមានការចូលរួមពីឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ប្រធានកិត្តិយសសមាគមអតីតយុទ្ធជនខេត្ត ស្នងការនគរបាលខេត្ត បញ្ជាការដ្ឋានអាវុធហត្ថខេត្ត តំបន់ប្រតិបត្តិការសឹងរងខេត្ត និងមន្ទីរ-អង្គភាពជុំវិញខេត្ត។
ថ្លែងនាឱកាសនោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម បានថ្លែងអំណរគុណចំពោះឯកឧត្តម អភិបាលខេត្ត ដែលបានផ្តល់ដី ដើម្បីរៀបចំសាងសង់អគារទីស្នាក់សមាគមខេត្ត ដែលជាអំណោយដ៍ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។
ឯកឧត្តម ទេសរដ្ឋមន្ត្រី មានប្រសាសន៍ថា ក្នុងរយៈពេល២៦ឆ្នាំចុងក្រោយនេះ ផ្លែផ្កានៃសន្តិភាពមានពាសពេញលើផ្ទៃប្រទេសដែល សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បាននាំជូនប្រទេសជាតិ និងប្រជាជនតាមរយៈនយោបាយឈ្នះឈ្នះ ហើយក្នុងនោះបងប្អូនអតីតយុទ្ធជន គឺជាប្រតិបត្តិករដ៏សំខាន់ដែលបានចូលរួមក្នុងការអនុវត្តនូវនយោបាយនេះ ដែលជាកត្តានាំឱ្យប្រទេសកម្ពុជាសម្រេចបាននូវសមិទ្ធផលធំៗជាច្រើនក្នុងការអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ច និងបានផ្លាស់ប្ដូរមុខមាត់គួរជាទីមោទនភាព។
ឯកឧត្តម ទេសរដ្ឋមន្ត្រី បញ្ជាក់ថា ជាក់ស្តែង ទីស្នាក់ការសមាគមអតីតយុទ្ធជនតាមបណ្តាខេត្តដែលបានសាងសង់រួច និងបន្តត្រៀមសាងសង់បន្ថែម នឹងរួមចំណែកលើកកម្ពស់គុណភាព និងប្រសិទ្ធភាពក្នុងការផ្ដល់សេវាជូនសមាជិកអតីតយុទ្ធជនឱ្យកាន់តែប្រសើរ និងប្រសិទ្ធភាពខ្ពស់។
ឯកឧត្តម ទេសរដ្ឋមន្ត្រី បន្ថែមថា រាជរដ្ឋាភិបាលបន្តវេនដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បន្តអនុវត្តនូវគោលនយោបាយជូនអតីតយុទ្ធជនដល់ការលើកកម្ពស់ជីវភាពអតីតយុទ្ធជន និងគ្រួសារ ដើម្បីការរស់នៅប្រកបដោយសុខភាព និងជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍធ្វើឱ្យមានភាពធន់ រឹងមាំ និរន្តរភាព និងសមធម៌ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីឆ្លើយតបនូវគុណបំណាច់ដ៏ធំធេងរបស់វីរៈអតីតយុទ្ធជន រាជរដ្ឋាភិបាលបានដំឡើងប្រាក់បៀវត្សប្រចាំខែជូនអតីតយុទ្ធជន គ្រួសារពលី មរណៈ ផ្ដល់ប័ណ្ណប.ស.ស ព្យាបាលសុខភាពដោយឥតគិតថ្លៃ ប័ណ្ណសម្គាល់ជនមានពីការភាព ប័ណ្ណក្រីក្រ ដើម្បីទទួលបានអត្ថប្រយោជន៍ផ្សេងៗពីសង្គមផងដែរ៕

-
ព័ត៌មាន1 week ago
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី សង្ឃឹមថា អតីតព្រះសង្ឃ ជួន កក្កដា នៅតែជួយដល់សង្គមតាមរយៈការអប់រំយុវជន យុវតីជំនាន់ក្រោយឱ្យមានសីលធម៌ សុជីវធម៌ មេត្តាធម៌ និងគុណធម៌
-
ព័ត៌មាន3 days ago
ក្រុមអ្នកស្រាវជ្រាវរកឃើញកំណត់ត្រាថ្មីសម្រាប់ពិភពលោក គឺខ្យងគោក ឬ «ខ្យងឧទយាទិត្យ» នៅភ្នំបាណន់ ខេត្តបាត់ដំបង
-
ព័ត៌មាន4 days ago
រដ្ឋមន្រ្តីក្រសួងកសិកម្ម ស្នើរួមគ្នាអភិរក្សធនធានធម្មជាតិនៅក្នុងប្រទេសកម្ពុជាឱ្យបានគង់វង្ស
-
កីឡា1 week ago
គ្រូកម្ពុជាថា ចង់ឈ្នះវៀតណាម ជារឿងពិបាក តែលោក Kim Sang Sik បានប្រុងប្រយ័ត្នខ្ពស់
-
ព័ត៌មាន3 days ago
សម្ដេចតេជោ៖ «ពេលនេះខ្ញុំពិតជាកំពុងមានទុក្ខធ្ងន់ម្ខាងភរិយាត្រូវវះកាត់ និងម្ខាងបងប្រុសទីមួយក៏កំពុងឈឺធ្ងន់»
-
ព័ត៌មាន3 days ago
ស្ពានខ្ពស់ជាគេលើកំណាត់ផ្លូវជាតិលេខ១០ នឹងបើកឱ្យឆ្លងកាត់បណ្តោះអាសន្ន ចាប់ពីថ្ងៃទី ១១-១៧ ខែមេសា ឆ្នាំ២០២៥ នាឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ
-
ព័ត៌មាន5 days ago
ចាប់ពីខែធ្នូ២០២៤ដល់ថ្ងៃទី១៧ ខែមីនាឆ្នាំនេះ ក្រសួងធនធានទឹកអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំង កសិករបានជាង ៩៣១៣៣ ហិកតាក្នុងក្របខ័ណ្ឌទូទាំងប្រទេស
-
ព័ត៌មាន7 days ago
អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងក្លាយមជ្ឈមណ្ឌលអ្នកដំណើរអន្តរជាតិហោះឆ្លងកាត់ដ៏ធំលើពិភពលោក