ព័ត៌មាន
មន្ត្រីជាន់ខ្ពស់ក្រមហាផ្ទៃ ណែនាំដល់សមត្ថកិច្ចត្រូវបន្តបង្ក្រាបរាល់បទល្មេីសក្នុងមូលដ្ឋានឱ្យបានជាប្រចាំដូចភ្លៀងរលឹម
បន្ទាយមានជ័យ៖ ឯកឧត្តម ផាន់ ចាន់ធុល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានណែនាំទៅដល់គ្រប់សមត្ថកិច្ច អាជ្ញាធរ ឃុំសង្កាត់ទាំងអស់ ត្រូវបន្តការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព បង្ក្រាបឱ្យបានជាប្រចាំ ដូចភ្លៀងរលឹម នូវរាល់បទល្មេីសដែលកេីតមានឡើងនៅតាមមូលដ្ឋាន ដេីម្បីធានាឱ្យបានមូលដ្ឋានគ្មានបទល្មើស ផ្សេងៗឱ្យបានយ៉ាងតិច៨០% ទៅដល់១០០%។
ឯកឧត្តម ផាន់ ចាន់ធុល បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផលអនុវត្តគោលនយោបាយ ” ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ” ប្រចាំត្រីមាសទី១ ឆ្នាំ២០២៥ ប្រារព្ធ ឡេីងនៅសាលប្រជុំ ក សាលាខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៥ ខែមីនា ឆ្នាំ ២០២៥។
ឯកឧត្ដមរដ្ឋ លេខាធិការក្រសួងមហាផ្ទៃ បានណែនាំដល់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់ ទាំងអស់ត្រូវនាំគ្នាបន្តកិច្ចសហការ ពង្រឹងលេខាធិការរដ្ឋានជាជំនួយការ និងជំរុញអនុវត្តផែនការសកម្មភាព ដែលបានដាក់ចេញឲ្យបានកាន់តែមានប្រសិទ្ធភាព និងបន្តខិតខំជំរុញការអនុវត្តឱ្យបាននូវគោលនយោបាយជោគជ័យនូវចង្កោមការងារ ក្នុងលក្ខណៈសម្បត្តិទាំង៧ គោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ក្នុងការបង្ការទប់ស្កាត់ បង្ក្រាបបទល្មើស ជួញដូរ ចែកចាយគ្រឿងញៀន បទល្មើសលួច ឆក់ប្លន់ ជាពិសេសបទល្មើសគ្រឿងញៀនខុសច្បាប់ ត្រូវយកចិត្តទុកដាក់ និងធ្វើប្រតិបត្តិការបន្ត ដោយកិច្ចការងារកន្លងមកយេីងបានអនុវត្តច្រើនទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ មានការគាំទ្រពីសំណាក់មហាជន ប្រជាពលរដ្ឋនៅក្នុងខេត្តបន្ទាយមានជ័យផងដែរ។
ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ថា មិនតែប៉ុណ្តោះគប្បីត្រូវបន្តពង្រឹងប៉ុស្តិ៍នគរបាលរដ្ឋបាល ប្រជាការពារការ បង្ការ បង្ក្រាបរាល់សកម្មភាពក្មេងទំនើង ល្បែងស៊ីសង ដែលជាបទល្មើសជាប់ពាក់ព័ន្ធទៅនឹងជីវភាពប្រចាំប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានបានតឹងរឹងដេីម្បីសំដៅធ្វេីយ៉ាងណាផ្តល់នូវជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋមកលើអាជ្ញាធរមូលដ្ឋានផងដែរ។
មួយវិញទៀតត្រូវរក្សាភាពសុខសាន្តនៅមូលដ្ឋាន រក្សាបាននូវសន្តិសុខ សុវត្ថិភាពជូនប្រជាពលដ្ឋ ភ្ញៀវ ទេសចរណ៍ ជាតិ អន្តរជាតិ ធ្វេីដំណេីរកំសាន្តនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនឹងឈានមកដល់នៅពេលខាងមុខ៕អត្ថបទ៖ ឃិនសារិទ្ធ








-
PR NEWS1 week agoចុងសប្តាហ៍នេះ! មហាព្រឹត្តិការណ៍ GANZBERG Kun Khmer Tour concert នឹងធ្វើឲ្យកក្រើកអ្នកកំពង់ឆ្នាំង ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
កីឡា7 days agoកម្ពុជានឹងធ្វើម្ចាស់ផ្ទះការប្រកួតបាល់ទាត់ហ្វ្រីស្តាយល៍ (Freestyle Football)តំបន់អាស៊ី ប៉ាស៊ីហ្វិក ២០២៦
-
កីឡា7 days agoសហព័ន្ធវាយកូនបាល់ត្រៀមប្រកួតជើងឯកជាតិស្វែងរកធនធានឆ្នើមៗត្រៀមការប្រកួតកម្រិតអន្តរជាតិ
-
PR NEWS17 hours agoកាន់តែកក្រើកមហាព្រឹត្តិការណ៍ សង្វៀនគុនខ្មែរ និងការប្រគំតន្ត្រី GANZBERG Kun Khmer Tour concert រយៈពេល២ថ្ងៃ!
-
ព័ត៌មាន5 days agoក្រសួងវប្បធម៌កម្ពុជា ប្រកាសការពារបេតិកភណ្ឌវប្បធម៌ខ្មែរ និងឆ្លើយតបចំពោះការផ្សព្វផ្សាយលើបណ្តាញសង្គមរបស់ប្រទេសថៃពាក់ព័ន្ធនឹងសម្លៀកបំពាក់ប្រពៃណី និងវប្បធម៌ខ្មែរ
-
ព័ត៌មាន6 days agoសម្តេចធិបតី៖ រាជរដ្ឋាភិបាលមានឆន្ទៈប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាយ៉ាងម៉ឺងម៉ាត់ដោយមិនលើកលែង និងមិនថយក្រោយជាដាច់ខាត
-
ព័ត៌មាន5 days agoសម្តេចធិបតី សម្រេចបង្កើតកំពង់ផែកំពតឡូជីស្ទីកលើផ្ទៃដីជាង ៧០០ ហិកតា មានសមត្ថភាពផ្តល់សេវាកម្មសម្រាប់ទំនិញឆ្លងកាត់បីលានតោនក្នុង១ឆ្នាំ
-
ព័ត៌មាន3 days agoការរកឃើញការបង្កកំណើតរបស់ផ្កាថ្ម ជាលើកទី៣ នៅប្រជុំកោះរ៉ុង និងលើកដំបូងនៅប្រជុំកោះស្តេច