ព័ត៌មាន
ឧបនាយករដ្ឋមន្ត្រី នេត សាវឿន អំពាវនាវក្រសួងស្ថាប័ន និងថ្នាក់ក្រោមជាតិត្រូវយកចិត្តលើកម្មវិធីផ្ដល់ជំនួយសង្គម
ភ្នំពេញ៖ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអំពាវនាវដល់ក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេសរដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់ ត្រូវបន្តបង្កើនការយកចិត្តទុកដាក់ និងពង្រឹងការអនុវត្តកម្មវិធីជាតិ ជំនួយសង្គមក្នុងកញ្ចប់គ្រួសារ សំដៅជួយឲ្យចំគោលដៅនៃគ្រួសារជាជនរងគ្រោះ និងមានជីវ ភាពខ្វះខាតពិតប្រាកដ ។

ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤ និងលើកទិសដៅ ការងារឆ្នាំ២០២៥ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃទី២៦ ខែ មីនា ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ក្រសួងសង្គមកិច្ច ត្រូវពង្រឹង ការអនុវត្តកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ ក្នុងការបណ្ដុះបណ្ដាលវិជ្ជាជីវៈទៅដល់យុវជន នៃ គ្រួសារ ដែលមានបណ្ណសមធម៌ និងបណ្ណងាយរងហានិភ័យ បន្ទាប់ពីក្រសួងការងារ និងបណ្ដុះ បណ្ដាលវិជ្ជាជីវៈ បានចុះឈ្មោះ ហើយជំរុញការផ្សព្វផ្សាយកម្មវិធីនេះ ដល់យុវជនមានពិការ ភាព បានចុះឈ្មោះចូលរៀន សំដៅបង្កឱកាសស្មើគ្នា ជូនដល់ពួកគាត់ ក្នុងការទទួល បានការ អភិវឌ្ឍជំនាញ និងការបង្កើនប្រាក់ចំណូល ស្របតាមស្ថានភាព និងកម្រិតជីវភាពរស់នៅប្រចាំ ថ្ងៃ ។
ឯកឧត្តមបានបន្តថា ក្រសួងស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវតែត្រៀម លក្ខណៈសម្បត្តិជាមុន ក្នុងការអនុវត្តកម្មវិធីកិច្ចគាំពារសង្គម ឆ្លើយតបនឹងគ្រោះមហន្តរាយ ក្នុងករណីមានគ្រោះអាសន្នជាយថាហេតុណាមួយកើតឡើង ដើម្បីអន្តរាគមន៍ជួយដល់គ្រួសារ រងគ្រោះ និងងាយរងហានិភ័យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ក្រសួងសង្គមកិច្ច និងក្រសួង-ស្ថាប័ន ពាក់ព័ន្ធ ពិសេសរដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់ ត្រូវបន្តបង្កើនការយកចិត្តទុកដាក់ និងពង្រឹងការអនុវត្តកម្មវិធីជាតិ ជំនួយសង្គមក្នុងកញ្ចប់គ្រួសារ សំដៅធានាគាំទ្រផ្នែកជីវភាព និងផ្ដល់ឱកាសដល់ក្រុមគោលដៅ ដែលជាជនងាយរងគ្រោះ អាចស្ថិតលើគន្លង នៃការចាក ចេញពីភាពក្រីក្រ ព្រមទាំងពង្រីកវិសាលភាព នៃកម្មវិធីនេះ ឲ្យគ្របដណ្ដប់គ្រប់អ្នកទទួលផល ទាំងអស់ ។
ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មាន ប្រសាសន៍ថា ក្រោយពីបានស្ដាប់នូវកិច្ចអន្តរាគមន៍នានា នៃសន្និបាត ក្រសសួងបានរកឃើញ កិច្ចប្រឈមដែលត្រូវយកចិត្តដាក់បន្ត គឺរួមមានដោះស្រាយបញ្ហាជនអនាថា ការងារព្យាបាល និងបន្សាបអ្នកញៀនគ្រឿងញៀន ការងារវិមជ្ឈការ និងវិសហមជ្ឈការ និងការអនុវត្តភារកិច្ច ផ្ទេរមុខងារគ្រប់គ្រងសេវាថែទាំកុមារ នៅថ្នាក់ក្រោមជាតិ ការងារថែទាំជំនួស ចំពោះកុមារការ ងារ បណ្ដុះបណ្ដាលកម្លាំងសេវាសង្គម កម្មវិធីជាតិជំនួយសង្គម របបសន្តិសុខសង្គម ការងារ សមាគមមនុស្សចាស់ ការងារវិស័យពិការភាព ការងារអភិបាលកិច្ច៕ អត្ថបទ បាន សុខរិទ្ធិ




-
ព័ត៌មាន7 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជួបប្រជុំទ្វេភាគីជាមួយអគ្គអធិការនៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម
-
ព័ត៌មាន6 days agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
-
ព័ត៌មាន6 days agoប្រព័ន្ធលូមេធំមួយកន្លែង រីកកកស្ទះដោយកាកសំណល់ប្រើប្រាស់ និងមែកឈើ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះកាយផ្ទាល់ដៃដល់ក្នុងប្រអប់លូ
-
ព័ត៌មាន7 days agoអង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ
-
ព័ត៌មាន7 days agoព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី យាងនិវត្តន៍មកដល់កម្ពុជាវិញ បន្ទាប់ពីពិនិត្យ និងថែទាំព្រះរាជសុខភាពនៅចិន