ព័ត៌មាន
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា រៀបចំសិក្ខាសាលា ផ្សព្វផ្សាយរបាយការណ៍ជាតិស្តីពី ការអនុវត្តអនុសញ្ញាអន្តរជាតិលុបបំបាត់រាល់ទម្រង់ នៃការរើសអើងពូជសាសន៍ នៅខេត្តព្រះវិហារ
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក) បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ របាយការណ៍ជាតិស្តីពីការអនុវត្តអនុសញ្ញាអន្តរជាតិ ស្តីពីការលុបបំបាត់រាល់ទម្រង់ នៃការរើស អើងពូជសាសន៍ (ICERD) នៅខេត្តព្រះវិហារក្រោមអធិបតីភាពឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។
សិក្ខាសាលានេះ ធ្វើឡើងនាព្រឹក ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ នៅសាលប្រជុំប្រាសាទព្រះវិហារ ជាន់ទី៣ នៃអគាររដ្ឋបាល សាលាខេត្តព្រះវិហារ ដោយមានការចូលរួមពីសំណាក់ លោក មិន ស៊ីថា អភិបាលរងខេត្តព្រះវិហារ ព្រមទាំងថ្នាក់ដឹកនាំខេត្ត ក្រុង ស្រុក មន្ទីរ-អង្គភាពជុំវិញខេត្ត កងកម្លាំងនគរបាល កងកម្លាំង អាវុធហត្ថ អយ្យការ ពន្ធនាគារ មន្ត្រីរាជការ អង្គការសង្គមស៊ីវិល ស្ថាប័នពាក់ព័ន្ធ និងជាពិសេស អ្នកនាំពាក្យតាមអង្គភាពនីមួយៗនៃរដ្ឋបាលខេត្តព្រះវិហារ។
លោក មិន ស៊ីថា អភិបាលរងខេត្ត បានសម្ដែងនូវក្តីសោមនស្សរីករាយ និងថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាដែលបានរៀបចំសិក្ខាសាលា ផ្សព្វផ្សាយរបាយការណ៍ជាតិ ស្តីពីការអនុវត្ត អនុសញ្ញាអន្តរជាតិលុបបំបាត់រាល់ទម្រង់នៃការរើសអើងពូជសាសន៍ (ICERD) ដ៏មានសារៈសំខាន់នេះនៅខេត្តព្រះវិហារ។
លោកថាសិក្ខាសាលានេះ មិនត្រឹមតែជាវេទិកាដ៏មានតម្លៃ សម្រាប់ ការចែករំលែកចំណេះដឹង និងបទពិសោធន៍ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាឱកាសដ៏សំខាន់ សម្រាប់ការពិភាក្សា និងស្វែងរកដំណោះស្រាយរួមគ្នា ដើម្បីលុបបំបាត់រាល់ទម្រង់ នៃការរើសអើងពូជ សាសន៍នៅកម្ពុជាផងដែរ។
ឯកឧត្តមទេសរដ្ឋមន្ដ្រី កែវ រ៉េមី មានប្រសាសន៍ថា សិក្ខាសាលានាឱកាសនេះ ត្រូវបាន រៀបចំឡើង ក្រោមកិច្ចសហការរវាងគណៈកម្មាធិការសិទ្ធមនុស្សកម្ពុជា ជាមួយរដ្ឋបាលខេត្ត ព្រះវិហារ ដែលជាវេទិកាដ៏សំខាន់មួយធ្វើឡើង ក្នុងគោលបំណងសំខាន់ចំនួន៤ រួមមាន៖ ទី១. បង្ហាញពីកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលធំៗរបស់រាជរដ្ឋាភិបាលក្នុងការការពារ និងលើក កម្ពស់សិទ្ធមនុស្សនៅកម្ពុជា , ទី២.បង្ហាញនូវការអនុវត្តយ៉ាងទៀតទាត់ចំពោះកាតព្វកិច្ច អន្ដរជាតិ របស់រាជរដ្ឋាភិបាល ក្នុងនាមជារដ្ឋសមាជិករបស់អង្គការសហប្រជាជាតិ, ទី៣. បញ្ជ្រាបការយល់ដឹងអោយកាន់តែច្បាស់អំពីកិច្ចខិតខំប្រឹងប្រែង របស់រដ្ឋាភិបាលលើវិស័យសិទ្ធិមនុស្ស និង ទី៤. ជម្រុញការចូលរួមរាល់អង្គភាពនានានៃរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការអនុវត្តនូវ សេចក្ដីសង្កេតសន្និដ្ឋាន នៃរបាយការណ៍ជាតិ ស្ដីពីការអនុវត្តអនុសញ្ញាអន្តរជាតិ ស្ដីពីការលុបបំ បាត់រាល់ទម្រង់នៃការរើសអើងពូជសាសន៍ (ICERD)។
បន្ថែមពីនេះ សិក្ខាសាលានេះក៏ជាឱកាសដ៏ល្អមួយសម្រាប់អ្នកចូលរួមទាំងអស់បាន លើកឡើងជាសំណួរ និងផ្លាស់ប្តូរយោបល់ និងពិភាក្សាលើបញ្ហាប្រឈម និងដំណោះស្រាយ នានាពាក់ព័ន្ធ នឹងការលុបបំបាត់រាល់ទម្រង់នៃការរើសអើងពូជសាសន៍នៅកម្ពុជា និងជាវេទិកា ផ្ដល់នូវចំណេះដឹង និងបទពិសោធន៍ដ៏មានតម្លៃដល់អ្នកចូលរួមទាំងអស់ ដើម្បីរួមគ្នាលើកកម្ពស់សិទ្ធិមនុស្ស និងភាពសុខដុមរមនាក្នុងសង្គម៕










-
ព័ត៌មាន5 days agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន4 days agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន3 days agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
-
ព័ត៌មាន5 days agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន5 days agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង
-
ព័ត៌មាន5 days agoសម្តេចធិបតី ៖ ការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ បង្ហាញឱ្យពិភពលោកបានឃើញថាកម្ពុជាជាប្រទេសដែលមានសន្តិភាព សន្តិសុខ និងសុវត្ថិភាពពេញលេញ
-
ព័ត៌មាន5 days agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា
-
ព័ត៌មាន5 days agoសម្តេចប្រធានរដ្ឋសភា ជម្រាបគណៈប្រតិភូសភាអឺរ៉ុប ក្នុងមហាសន្និបាត AIPA ថា «ពលរដ្ឋខ្មែរជាង ២ម៉ឺននាក់ មិនទាន់បានវិលត្រឡប់ទៅលំនៅឋានវិញដោយសារថៃឈ្លានពាន»