ព័ត៌មាន
ឯកឧត្តមបណ្ឌិត ម៉ឹង មករា អញ្ញើញពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋ អំពីសេដ្ឋកិច្ចកសិកម្ម និងការបញ្ចូលសមាជិកសហគមន៍កសិកម្ម កសិករសែនជ័យ
ភ្នំពេញ ÷ ឯកឧត្តមបណ្ឌិត ម៉ឹង មករា ប្រធានសមាគមយុវជនក្រុម៨ ជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាទីប្រឹក្សាសម្តេចបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមជាអធិបតី ក្នុង “ពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋ អំពីសេដ្ឋកិច្ចកសិកម្ម និងការបញ្ចូលសមាជិកសហគមន៍កសិកម្ម កសិករសែនជ័យ” ដែលប្រព្រឹត្តិទៅក្នុងបរិវេណ សហគមន៍កសិកម្ម កសិករសែនជ័យ នៅតំបន់អូតាកេរ្តិ៍ ភូមិដំណាក់អំពិល ឃុំស្តើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដោយមានការចូលរួមពីថ្នាក់ដឹកនាំ អាជ្ញាធរស្រុកជើងព្រៃ ប្រជាកសិករក្រុមផលិតរបស់សហគមន៍ និងប្រជាពលរដ្ឋដែលមានលំនៅឋានជុំវិញសហគមន៍ សរុបចំនួនជាង ១០០០នាក់។
កម្មវិធីសំណេះសំណាលនេះនាសប្ដាហ៍កន្កងទៅ ដោយធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយពីគុណប្រយោជន៍នៃការចូលរួម និងចងក្រងជាសមាជិកក្រុមផលិតរបស់ សហគមន៍កសិកម្ម ដែលអាចនិងជួយដោះស្រាយបញ្ហាប្រឈមរបស់ប្រជាកសិករ ក្នុងសង្វាក់ផលិតកម្ម ដំណាំស្រូវ ដំណាំបន្លែ និងវារីវប្បកម្ម។ ឯកឧត្តមបណ្ឌិត ម៉ឹង មករា ក៏បានផ្សព្វផ្សាយនូវផែនការជួយជាហិរញ្ញវត្ថុ បច្ចេកទេស និងការរកទីផ្សារ ជូនដល់ប្រជាកសិករដែលមានបំណងចូលរួមជាក្រុមផលិតរបស់ សហគមន៍កសិកម្ម កសិករសែនជ័យ។
ឯកឧត្តមបណ្ឌិត ក៏បានលើកឡើងនូវប្រវត្តិនៃការកកើត “សហគមន៍កសិកម្ម កសិករសែនជ័យ” ដោយចាប់ផ្តើមពីការមើលឃើញនូវទុក្ខលំបាក និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋនៅជនបទ ក្រុមការងារ សមាគមយុវជនក្រុម៨ ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ម៉ឹង មករា និងក្រោមការចង្អុលបង្ហាញផ្ទាល់ពីសំណាក់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នៅឆ្នាំ២០១៦ បានបង្កើតនូវ “កសិដ្ឋានកសិកម្មគំរូ” នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម ដើម្បីដាក់ចុះនូវដំណោះស្រាយចំបងៗរបស់ប្រជាកសិករនៅមូលដ្ឋាន។ កសិដ្ឋានកសិកម្មគំរូ មួយនេះត្រូវបានប្រែក្លាយពី កសិដ្ឋានគំរូ មកជា “សហគមន៍ កសិកម្មគំរូ” ដោយទទួលបាននូវអាជ្ញាប័ណ្ណនៅ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលសហគមន៍កសិកម្មមួយនេះបានកំពុងរួមចំណែកអភិវឌ្ឍ និងធ្វើទំនើបកម្មវិស័យកសិកម្ម ដើម្បីលើកស្ទួយកម្រឹតជីវភាពសេដ្ឋកិច្ចគ្រួសារប្រជាកសិករ ដោះស្រាយបញ្ហាគ្មានលទ្ធភាពសងបំណុល ការធ្វើចំណាកស្រុក ជាពិសេស រួមចំណែកជម្រុញប្រែក្លាយវិស័យកសិកម្មឱ្យក្លាយជាសរសរស្តម្ភមួយ ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។
កសិកម្ម ជាវិស័យដ៏មានសារៈសំខាន់ដែលត្រូវយកចិត្តទុកដាក់ខ្ពស់ និងទាមទារឲ្យមានការចូលរួមសហការរវាង រដ្ឋ ពលរដ្ឋ និងវិស័យឯកជន។ ក្រុមការងារ សមាគមយុវជនក្រុម៨ បានលះបង់ ពុះពារគ្រប់ឧបសគ្គ សម្រេចបានបង្កើតនូវ “សហគមន៍កសិកម្ម កសិករសែនជ័យ” ដើម្បីធ្វើជាមណ្ឌលប្រមូលផ្តុំប្រជាកសិករឲ្យសហការគ្នាក្នុងការផលិតកសិផល ធានាបាននូវគុណភាព បរិមាណផលិត ការផ្គត់ផ្គង់ និងតម្លៃ។ សហគមន៍កសិកម្ម កសិករសែនជ័យ និងរួមចំណែកជាមួយរាជរដ្ឋាភិបាល និងវិស័យឯកជន ប្រែក្លាយតំបន់អូតាកេរ្តិ៍ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ទៅជាតំបន់ដែលមានសក្តានុពលសម្រាប់ការអភិវឌ្ឍជាតំបន់កសិទេសចរ និងកសិឧស្សាហកម្ម នាថ្ងៃអនាគត។
ឯកឧត្តមបណ្ឌិត ម៉ឹង មករា បានពាំនាំការសួរសុខទុក្ខ និងការនឹករលឹកពី សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះប្រជាពលរដ្ឋទាំងអស់ ដែលមានវត្តមានក្នុងកម្មវិធីនេះ។ ឯកឧត្តមបណ្ឌិត ម៉ឹង មករា ក៏បានសំណេះសំណាល និងពន្យល់ដល់ប្រជាពលរដ្ឋ អំពីសារៈសំខាន់នៃតួនាទីរបស់ប្រជាកសិករក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការធានានូវសន្តិសុខស្បៀងសម្រាប់ប្រទេសជាតិ។ ប្រជាកសិករអាចបង្កបង្កើនផល ប្រកបអាជីវកម្មទៅបាន ក៏អាស្រ័យដោយប្រទេសជាតិមានសុខសន្តិភាព ឯកភាពជាតិ ឯកភាពទឹកដី និងមានការអភិវឌ្ឍន៍ពេញលេញ។ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលស្នាដៃដ៍ឧត្តុង្គឧត្តមនេះ ត្រូវបានបន្តវេនដោយ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានកំពុងដឹកនាំនាវាកម្ពុជា ប្រកបដោយថាមពល ចក្ខុវិស័យវែងឆ្ងាយ រក្សាបាននូវសុខសន្តិភាព ការអភិវឌ្ឍន៍ជាបន្តបន្ទាប់ ប្រកបដោយនិរន្តរភាព និងចីរភាព។
ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាបញ្ជាក់ឲ្យឃើញថា ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់ជាប់ជាប្រចាំ ដោះស្រាយនូវទុក្ខលំបាករបស់ប្រជាពលរដ្ឋ ការពារ និងបម្រើប្រជាពលរដ្ឋ គ្រប់កាលៈទេសៈ ដើម្បីធានាឲ្យបាននូវ សុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ជូនជាតិ មាតុភូមិ និងប្រជាជនកម្ពុជា៕ ដោយ៖ កុម្ភៈ



















-
ព័ត៌មាន2 days agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន1 week agoអតីតសកម្មជនគណបក្សប្រឆាំងចំនួន ១០២នាក់ សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន4 days agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន5 days agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន4 days agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពជើងទឹកត្រៀមកម្លាំង និងសម្ភារៈសង្រ្គោះរួចជាស្រេចដើម្បីអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗទៀត
-
ព័ត៌មាន1 week agoសភាប្រើភាសាបារាំង គាំទ្រយ៉ាងរឹងមាំ និងឥតងាករេចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា
-
ព័ត៌មាន1 week agoកម្ពុជា-ហ្វីលីពីន ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍