ព័ត៌មាន
រដ្ឋមន្រ្តីក្រសួងដែនដីផ្តល់អនុសាសន៍គន្លឹះដល់សមាគមអ្នកអភិវឌ្ឍន៍លំនៅឋាន ដើម្បីរក្សានិរន្តរភាពអចនទ្រព្យ
ដើម្បីធានានិរន្តរភាពអចនទ្រព្យនៅក្នុងប្រទេសកម្ពុជា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី និងនគរូបនីយកម្ម និងសំណង់ បានផ្តល់អនុសាសន៍គន្លឹះមួយចំនួន ដោយផ្អែកលើកទិន្ន័យវិទ្យាសាស្ដ្រ ដល់សមាគអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា។
ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី និងនគរូបនីយកម្ម និងសំណង់ នៅរសៀលថ្ងៃទី២៨ ខែមីនាម្សិលមិញ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៥ របស់សមាគមអ្នកអភិវឌ្ឍលំនៅឋានកម្ពុជា ដោយមានការចូលរួមពីលោកអ្នកឧកញ៉ា លី ហួរ ជាប្រធានសមាគម និងថ្នាក់ដឹកនាំ ទីប្រឹក្សា សមាជិក សមាជិកាជាច្រើនរូបទៀត។កម្មវិធីនេះប្រព្រឹត្ដទៅ នៅការិយាល័យរបស់សមាគមអ្នកអភិវឌ្ឍលំនៅឋានកម្ពុជា រាជធានីភ្នំពេញ។
នៅក្នុងពិធីបិទសន្និបាត ឧបនាយករដ្ឋមន្ដ្រី សាយ សំអាល់ បានថ្លែងថា រាជរដ្ឋាភិបាល គឺបានខិតខំប្រឹងប្រែង ធ្វើយ៉ាងណាបង្កលក្ខណៈឱ្យប្រជាពលរដ្ឋខ្មែរមានជីវភាពល្អប្រសើរ កាលណាពលរដ្ឋ មានភាពធូរធារ នោះនឹងជះឥទ្ធពលល្អដល់វិស័យអចលនទ្រព្យផងដែរ។ ក្នុងន័យនេះ ឧបនាយករដ្ឋមន្ដ្រី សាយ សំអាល់ ក៏បានលើកយកនូវអនុសាសន៍គន្លឹះមួយចំនួន ដោយផ្អែកលើកទិន្ន័យវិទ្យាសាស្ដ្រ និងកិច្ចការងារដែលក្រសួងកំពុងប្រឹងប្រែងធ្វើ ដើម្បីរក្សានិរន្ដរភាព នូវឧស្សាហកម្មអចនទ្រព្យ ដែលសំដៅទៅលើលំនៅឋាន និងគ្រឿងបង្គុំសំណង់ ឬឧស្សាហកម្មសំណង់។
ឧបនាយករដ្ឋមន្រ្តីបានគូសបញ្ជាក់ថា ក្រសួងដែននឹងផ្តល់ទិន្នន័យប្រាំមួយខែម្តងទៅ ដល់សមាគមអ្នកអភិវឌ្ឍលំនៅឋាន ដើម្បីទទួលព័ត៌មានលម្អិតពីវិស័យអចលនទ្រព្យ ងាយស្រួលរៀបចំយុទ្ធសាស្រ្តទីផ្សារ ហើយក្រសួងជួយសម្របសម្រួលដោះស្រាយនូវបញ្ហាប្រឈមនានាក្នុងវិស័យអចលនទ្រព្យ។
សម្រាប់លោកអ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍នៅឋានកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះវត្ដមានដ៏ខ្ពង់ខ្ពស់របស់ ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ដែលបានអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់សមាគមអភិវឌ្ឍលំនៅឋានកម្ពុជា។
គួរបញ្ជក់ដែរថា សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារម្រាប់ឆ្នាំ២០២៥ របស់សមាគមអ្នកអភិវឌ្ឍលំនៅឋានកម្ពុជា រៀបចំឡើងក្នុងគោលបំណងក្នុងការបង្ហាញពី វឌ្ឍនភាពការងារសមាគមដែលបានកំណត់ផែនការអនុវត្តកន្លងមក និងដើម្បីរឹតចំណងសាមគ្គី ភាពរវាងសមាជិក-សមាជិការសមាគម ជាមួយវិស័យឯកជន និងស្ថាប័នរដ្ឋពាក់ព័ន្ធទាំងអស់ និង គោលបំណងគឺគោរពទៅតាមលក្ខន្តិកៈរបស់សមាគម៕ អត្ថបទ៖ទូច សោភ័ណ









-
PR NEWS5 days agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoសាជីវកម្ម DFC និងក្រុមហ៊ុន OCIC ចុះហត្ថលេខាផ្តល់ហិរញ្ញប្បទានយុទ្ធសាស្ត្រចំនួន ១០០លានដុល្លារអាម៉េរិក សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ
-
កីឡា4 days agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoកម្ពុជា-ឡាវ បើកការដឹកជញ្ជូនឆ្លងកាត់សម្រាប់នាំចេញផ្លែទុរេនកម្ពុជាទៅកាន់ប្រទេសចិន
-
ព័ត៌មាន1 week agoវៀតណាមគាំទ្រដំណោះស្រាយដោយសន្តិវិធីលើបញ្ហាព្រំដែនកម្ពុជា-ថៃ និងបន្តពង្រឹងកិច្ចសហប្រតិបត្តិការយោធាជាមួយកម្ពុជា
-
ព័ត៌មាន1 week agoប្តីប្រពន្ធវ័យក្មេងកម្សត់១គូ (ប្រពន្ធមហារីកគ្រាប់ឈាមធ្ងន់ធ្ងរ) សម្តែងការដឹងគុណសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានផ្តល់អំណោយមនុស្សធម៌លើកទឹកចិត្ត និងផ្តល់ក្តីសង្ឃឹមសារជាថ្មីក្នុងជីវិត
-
ព័ត៌មាន6 days agoក្រសួងកិច្ចការនារីដាក់ឱ្យអនុវត្តជាផ្លូវការកម្មវិធីភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ដើម្បីបង្កើនមូលធនមនុស្សក្នុងសង្គម
-
ព័ត៌មាន6 days agoឫទ្ធានុភាពនៃសិល្បៈឥដ្ឋដែលជាតម្លៃអស្ចារ្យនៃប្រាសាទក្រវ៉ាន់