ព័ត៌មាន
មន្រ្តីជាន់ខ្ពស់ធនាគារជាតិ លើកទឹកចិត្តសិស្សមានពិការភាពដែលមានចំណេះជំនាញ ដាក់ពាក្យប្រឡងចូលបម្រើការងារ
ភ្នំពេញ ៖ មន្រ្តីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា លើកទឹកចិត្តសិស្សមានពិការភាព ដែលបានសិក្សាជំនាញ ឬមានសញ្ញាបត្រជំនាញ គណនេយ្យ ច្បាប់ ឬជំនាញហិរញ្ញវត្ថុជាដើម ប្រសិនមានការជ្រើសរើសនៅតាមក្រសួង-ស្ថាប័ននានា សូមដាក់ពាក្យប្រឡង ដើម្បីទទួល បានកន្លែងការងារដែលមានបរិយាប័ន្ន ខណៈកម្ពុជាមិនរើសអើងអ្នកដែលមានពិការភាពឡើយ។
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជានិងជាប្រធានក្រុមប្រឹក្សាភិបាល នៃអង្គការរក្សាកុមារ នៅក្នុង ទិវាស្ដាប់ឮកម្ពុជាលើកទី៨ ឆ្នាំ២០២៥ ក្រោមប្រធានបទ (បង្កើនអានុភាពសម្រាប់តម្ហែទាំត្រចៀកនិងការស្តាប់ឮ) នៅល្ងាចថ្ងៃទី៣០ ខែមីនា ម្សិលមិញនេះ លើកឡើងទៅកាន់សិស្សានុសិស្ស នៅវិទ្យាល័យអប់រំពិសេសភ្នំពេញថា នៅក្នុងអាណត្តិទី៧ នៃរដ្ឋសភា រាជរដ្ឋា ភិបាលបានបន្តជំរុញអភិវឌ្ឍន៍ធនធានមនុស្សនៅគ្រប់វិស័យ ឱ្យមានតុល្យភាពរវាងវិជ្ជាសម្បទា បំណិនសម្បទា ឆ្លើយតបទៅនិងតម្រូវ ការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច តាមរយៈការលើកកម្ពស់អប់រំប្រកកបដោយគុណភាព សមធម៌ និងបរិយាប័ន្ន ព្រមទាំងទទួលបាន ឱកាសសិក្សាពេញមួយជីវិត។
លោកជំទាវបណ្ឌិត បន្តថា ជុំវិញការប្រឡងចូលបម្រើការងារនេះ ទាំងវិស័យរដ្ឋ និងឯកជន កម្ពុជាបានជ្រើសរើសបុគ្គលិក ឬការប្រឡងចូលជាក្របខណ្ឌមន្រ្តីរាជការ ដោយមិនរើសអើងពីជនដែលមានពិការភាពនោះឡើយ បច្ចុប្បន្នកម្ពុជាបានលុបចោល ទាំងស្រុង ចំពោះការជ្រើសរើសថា (មានកាយសម្បទារឹងមាំ) ដូច្នេះចំពោះប្អូនដែលមានពិការភាព ប្រសិនចេះនូវចំណេះ ជំនាញ ឬមានសញ្ញាបត្រផ្នែកគណនេយ្យ ច្បាប់ និងហិរញ្ញវត្ថុជាដើម សូមដាក់ពាក្យប្រឡងឱ្យបានគ្រប់ៗគ្នា។
លោកជំទាវបណ្ឌិត ជា សិរី លើកឡើងបន្ថែមថា ចំណែកសិស្សានុសិស្សដែលកំពុងសិក្សា, នៅពេលបញ្ចប់នៅវិទ្យាល័យ ប្អូនៗអាចជ្រើសរើសការសិក្សាជំនាញ នៅតាមវិទ្យាស្ថាន សាកលវិទ្យាល័យនានា ឬនៅវិទ្យាសិក្សាបច្ចេកទេសធនាគារជាដើម ដែល នៅមិនឆ្ងាយពីវិទ្យាល័យនេះឡើយ ដោយការសិក្សានៅវិទ្យាស្ថាននេះ គឺមានកន្លែងស្នាក់នៅ និងមានការផ្តល់អាហារូបករណ៍ ដែលជា ការលើកទឹកចិត្តដល់ប្អូនៗក្នុងការសិក្សារៀនសូត្រផងដែរ។
សូមបញ្ជាក់ថា នៅក្នុងអាណត្តិទី៧ នៃរដ្ឋសភានេះ រាជរដ្ឋាភិបាលបានកំពុងបន្តជំរុញការអភិវឌ្ឍធនធានមនុស្ស និងមូលធនមនុស្ស តាមរយៈ ការលើកកម្ពស់គុណភាពអប់រំ និងការបណ្ដុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈគ្រប់កម្រិត ដើម្បីផ្គត់ផ្គង់ពលករជំនាញ ប្រកបដោយផលិតភាពខ្ពស់ ឱ្យបានគ្រប់គ្រាន់ និងឆ្លើយតបតម្រូវការទីផ្សារការងារ និង ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច៕
អត្ថបទ៖ សុន រ៉ាឌី

-
ព័ត៌មាន1 week ago
កម្ពុជាគ្រោងនឹងទិញយន្តហោះផលិតដោយចិនផ្ទាល់ ប្រភេទC909 regional ២០គ្រឿង ខណៈ១០គ្រឿងបានបញ្ជាទិញរួចហើយ
-
ព័ត៌មាន1 week ago
ក្រសួងបរិស្ថាននឹងចាត់វិធានការច្បាប់លើការទន្រ្ទានដីនៅឧទ្យានជាតិ«គិរីរម្យ»
-
ព័ត៌មាន4 days ago
អ្នកនាំពាក្យក្រសួងការពារជាតិស្នើឱ្យគ្រប់ភាគីទាំងអស់ចៀសវាងសកម្មភាពទាំងឡាយណាដែលអាចនាំទៅដល់ការកើនឡើងនូវភាពតានតឹង និងការពង្រីកតំបន់ជម្លោះព្រំដែនកម្ពុជា និងថៃ
-
ព័ត៌មាន1 week ago
អាមេរិកផ្តល់ជំនួយម៉ាស៊ីនថតសួត ឌីជីថលមានភ្ជាប់បញ្ញាសិប្បនិម្មិតចំនួនបីគ្រឿងដល់កម្ពុជា
-
ព័ត៌មាន3 days ago
ពលរដ្ឋ ព្រះសង្ឃ និងទាហានកម្ពុជារងរបួសកើនឡើងដល់ ២៨ អង្គ/នាក់ អំឡុងពេលទាហានថៃរំលោភលើអធិបតេយ្យភាពថ្ងៃនេះ
-
ព័ត៌មាន1 week ago
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញជាអធិបតីក្នុងពិធីបើកពិព័រណ៍ជំនាញសិក្សា និងការងារឆ្នាំ២០២៥
-
ព័ត៌មាន1 week ago
តំណាងថ្មីរបស់ UNDP ប្រចាំកម្ពុជា ប្តេជ្ញាក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ
-
ព័ត៌មាន1 week ago
សហគ្រិនខ្មែរសហការជាមួយសាកលវិទ្យាល័យជាតិមានជ័យ ដើម្បីដំណើរការកម្មវិធី UnipreneurCamp កម្រងទី៥