ព័ត៌មាន
ក្រសួងអប់រំប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការគម្រោងមធ្យមសិក្សាសម្រាប់ការប្រកួតប្រជែងមូលធនមនុស្ស (SE4HC)
ភ្នំពេញ៖ នាព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តគម្រោងមធ្យមសិក្សាសម្រាប់ការប្រកួតប្រជែងមូលធនមនុស្ស (Secondary Education for Human Capital Competitiveness Project “SE4HC”) នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា រាជធានីភ្នំពេញ ដោយមានការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញពីសំណាក់ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា តំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងដៃគូអភិវឌ្ឍន៍ផ្សេងទៀត តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្ត និងសាលាមធ្យមសិក្សាគោលដៅចំនួន២៥៩។
គម្រោង SE4HC មានគោលបំណងពង្រឹងប្រសិទ្ធភាពនៃប្រព័ន្ធអប់រំមធ្យមសិក្សាកម្ពុជាឱ្យមានគុណភាព សមធម៌ សមភាព យេនឌ័រ ផ្សារភ្ជាប់ការអប់រំកម្រិតមធ្យមសិក្សាទៅនឹងការអប់រំកម្រិតឧត្តម និងមានភាពធន់នឹងបម្រែបម្រួលអាកាសធាតុ តាមរយៈការដាក់ចេញការអនុវត្តនូវអភិក្រមដំណោះស្រាយ ដែលមាននវានុវត្តន៍ និងបច្ចេកវិទ្យាអប់រំ (EdTech) ដើម្បីជំរុញការបង្រៀន និងការរៀនវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាឌីជីថល ឱ្យមានលក្ខណៈអន្តរកម្ម និងភាពជាក់ស្តែង។ គម្រោងនេះត្រូវបានរៀបចំឡើង ដោយផ្តោតលើ៖ ១).ការពង្រីកលទ្ធភាពទទួលបានការអប់រំមធ្យមសិក្សាទុតិយភូមិប្រកបដោយគុណភាព; ២).ការពង្រឹងគុណភាពនៃការអប់រំមធ្យមសិក្សាទុតិយភូមិស្របតាមជំនាញសតវត្សទី២១; ៣).ការលើកកម្ពស់គុណភាពនៃការវាយតម្លៃការអប់រំមធ្យមសិក្សាទុតិយភូមិ; និង ៤). ការពង្រឹងគន្លងអប់រំក្រោយមធ្យមសិក្សា។
ថ្លែងនៅក្នុងពិធីនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានលើកឡើងថាក្រសួងអប់រំ យុវជន និងកីឡាកំពុងតែយកចិត្តទុកដាក់លើការអប់រំស្ទែម និងបច្ចេកវិទ្យាអប់រំនៅកម្រិតសាលារៀន ជាពិសេសនៅកម្រិតមធ្យមសិក្សា តាមរយៈការវិនិយោគលើផ្នែករឹង ផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងសម្ភាររូបវន្ត និងផ្នែកទន់លើផ្នែកគោលនយោបាយ ការផលិតឯកសារគាំទ្រ និងការអភិវឌ្ឍសមត្ថភាព។ មកដល់ពេលបច្ចុប្បន្ន វិទ្យាល័យធនធានមានចំនួន៦៧ និងវិទ្យាល័យបណ្តាញចំនួន៨៧ ដែលបាននិងកំពុងដើរតួនាទីយ៉ាងសកម្មក្នុងការជំរុញការអប់រំស្ទែម (STEM) តាមរយៈការអនុវត្តពិសោធន៍វិទ្យាសាស្រ្ត នៅក្នុងបន្ទប់ពិសោធន៍វិទ្យាសាស្រ្ត បន្ទប់ ICT បន្ទប់ពហុបំណង និងបណ្ណាល័យសតវត្សទី២១ និងបានជួយដល់វិទ្យាល័យបណ្តាញ។ ជាមធ្យម វិទ្យាល័យធនធាន ១កន្លែង ជួយវិទ្យាល័យបណ្តាញពី ៣ ទៅ ៩ សាលា និងពង្រឹងសមត្ថភាពនិងការចូលរួមរបស់អ្នកផ្តល់សេវាការអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈជាប្រចាំ ផ្សារភ្ជាប់រវាងការអប់រំកម្រិតមធ្យមសិក្សាទៅឧត្តមសិក្សាដើម្បីបង្កើនគុណភាពនិងភាពពាក់ព័ន្ធ។
ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់ធនាគារអភិវឌ្ឍន៍អាស៊ី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ ដែលតែងតែផ្តល់ការគាំទ្រដល់ការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា ក្នុងក្របខ័ណ្ឌភាពជាដៃគូដ៍រឹងមាំ សុទិដ្ឋិនិយម និងស្មោះត្រង់។ ឯកឧត្តមបណ្ឌិតសភាចារ្យបានលើកទឹកចិត្តដល់អង្គភាពអនុវត្តគម្រោង សាលារៀនគោលដៅ និងគ្រប់អង្គភាពពាក់ព័ន្ធខិតខំធ្វើការជាមួយគ្នា ដើម្បីឈានទៅសម្រេចគោលដៅគម្រោង និងដោះស្រាយបញ្ហាសាលារៀនជាក់ស្តែង ដើម្បីធានាដល់ការអភិវឌ្ឍសាលារៀនប្រកបដោយចីរភាព។












-
ព័ត៌មាន2 days agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ចាត់ទុកបុណ្យពូនភ្នំទុរេន ជាកម្លាំងសាមគ្គី និងលើកស្ទួយទិន្នផលកសិកម្ម
-
ព័ត៌មាន1 week agoអតីតសកម្មជនគណបក្សប្រឆាំងចំនួន ១០២នាក់ សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន4 days agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន5 days agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន4 days agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពជើងទឹកត្រៀមកម្លាំង និងសម្ភារៈសង្រ្គោះរួចជាស្រេចដើម្បីអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗទៀត
-
ព័ត៌មាន1 week agoសភាប្រើភាសាបារាំង គាំទ្រយ៉ាងរឹងមាំ និងឥតងាករេចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា