ព័ត៌មាន
ឆ្នាំកន្លងទៅ ខេត្តកំពង់ឆ្នាំងទទួលបានជ័យលាភីជាអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យសុខាភិបាលឆ្នាំ២០២៤នេះ មាន២មន្ទីរពេទ្យ
កំពង់ឆ្នាំង៖ នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៥នេះ ក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅបន្តឆ្នាំ២០២៥ របស់មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ដែលមានលោក យិន សាវ៉េន អភិបាលរងខេត្តបានចូលរួមជាអធិបតី, លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានអោយដឹងថា ខេត្តកំពង់ឆ្នាំង នាឆ្នាំកន្លងទៅទទួលបានជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យសុខាភិបាលឆ្នាំ២០២៤នេះ មាន២មន្ទីរពេទ្យ ក្នុងនោះមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងជាមន្ទីរពេទ្យកំរិតលេខ៣ ទទួលបានចំណាត់ថ្នាក់លេខ៤ និងមន្ទីរពេទ្យបង្អែកកំពង់ត្រឡាចជាមន្ទីរពេទ្យកំរិត១ ទទួលបានចំណាត់ថ្នាក់លេខ៥ទូទាំងប្រទេស។
លោកបានបន្តថា៖ ក្នុងរយៈពេលពេញមួយឆ្នាំកន្លងមកនេះ ថ្នាក់ដឹកនាំ និងបុគ្គលិកសុខាភិបាលគ្រប់លំដាប់ថ្នាក់ បានខិតខំបំពេញភារកិច្ចរបស់ខ្លួនយ៉ាងសកម្ម ដោយអនុវត្តតាមផែនការយុទ្ធសាស្ត្រ និងអនុលោមតាមការណែនាំនិងគោលនយោបាយសំខាន់ៗដទៃទៀត របស់ក្រសួងសុខាភិបាលដែលបានដាក់ចេញឲ្យអនុវត្ត នៅក្នុងការបោះជំហាន ផ្តល់សេវាសុខាភិបាលប្រកបដោយគុណភាព។ ចំពោះសមិទ្ធផល និងវឌ្ឍនភាពចម្បងៗ ដែលមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ឆ្នាំង សម្រេចបានក្នុងឆ្នាំ២០២៤ បានធ្វើការអនុវត្តយ៉ាងសកម្មភាព និងផ្ដល់សេវាពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋ និងធ្វើការផ្សព្វផ្សាយពីការយល់ដឹងផ្នែកសុខភាពសាធារណៈដល់ប្រជាពលរដ្ឋនៅមូលដ្ឋានឲ្យយល់កាន់តែច្បាស់ នឹងធ្វើយ៉ាងណាបង្ខិតសេវាសាធារណៈលើវិស័យសុខាភិបាលឲ្យនៅជិតប្រជាពលរដ្ឋកាន់តែល្អប្រសើរ ។ សមិទ្ធិផលថ្មីលើវិស័យសុខាភិបាលដែលខេត្តកំពង់ឆ្នាំងទទួលបានឆ្នាំកន្លងទៅ គឺការទទួលជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យសុខាភិបាលឆ្នាំ២០២៤នេះ មានមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ជាមន្ទីរពេទ្យបង្អែកកំរិត៣ចំណាត់ថ្នាក់លេខ៤ និងកំពង់ត្រឡាចជាមន្ទីរពេទ្យកំរិត១ ទទួលបានចំណាត់ថ្នាក់លេខ៥ទូទាំងប្រទេស ដែលទាំងនេះបានបង្ហាញឱ្យឃើញយ៉ាងច្បាស់អំពីវឌ្ឍនភាពថ្មីៗក្នុងវិស័យសុខាភិបាល ក្នុងការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋប្រកបដោយទទួលខុសត្រូវ និង គោរពបានតាមក្រមសីលធម៌និងវិជ្ជាជីវៈ ។
លោក យិន សាវ៉េន អភិបាលរងខេត្តកំពង់ឆ្នាំង បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់មន្ត្រីបុគ្គលិកសុខាភិបាល ដែលបានជំនះបាននូវរាល់បញ្ហាប្រឈមនានា សំដៅលើកកម្ពស់សុខមាលភាពប្រជាពលរដ្ឋបានកាន់តែល្អប្រសើរឡើងថែមទៀត ។ ការផ្ដល់សេវាសុខាភិបាលនៅគ្រប់លំដាប់ថ្នាក់នៃប្រព័ន្ធសុខាភិបាល ផ្អែកលើកម្មវិធីអទិភាពវិស័យសុខាភិបាល ដោយផ្ដោតសំខាន់លើការពង្រឹងគុណភាពជាចម្បង និងជំរុញសកម្មភាពផ្ដល់សេវាជូនប្រជាជន ប្រកបដោយសមធម៌។ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ធ្វើឱ្យមានការរីកចម្រើនលើគ្រប់វិស័យនៅទូទាំងប្រទេស ក្នុងនោះផងដែរវិស័យសុខាភិបាលត្រូវបានជំរុញនិងលើកកម្ពស់សេវាសុខាភិបាល ជូនប្រជាពលរដ្ឋដោយគ្មានការរើសអើងពិសេសអ្នកប្រើប្រាស់ សេវាធានារ៉ាប់រងសង្គម ដូចជាបណ្ណ បសស និង និងបណ្ណសមធម៌ ៕ កាំង ហុងវាស្នា

-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា