ព័ត៌មាន
សម្តេចធិបតីប្រកាសទទួលស្វាគមន៍នាវាប្រទេសនានាមកចូលចត និងហ្វឹកហ្វឺននៅមូលដ្ឋានសមុទ្ររាម
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានប្រកាសស្វាគមន៍នាវា របស់ ប្រទេសជាមិត្តទាំងឡាយ ចូលចតធ្វើទស្សនកិច្ច ឬហ្វឹកហាត់រួមគ្នា នៅមូលដ្ឋានសមុទ្ររាម (ផែរាម) ដើម្បី បញ្ជាក់ថា មូលដ្ឋាននេះ គ្មានអាថ៌កំបាំងអ្វីនោះឡើយ ។
ក្នុងពិធីសម្ពោធសមិទ្ធផល ដែលសម្រេចបាននៅក្រោមកិច្ចសហប្រតិបត្តិការរកម្ពុជា-ចិន ទៅលើ ការអភិវឌ្ឍកសាងនូវមជ្ឈមណ្ឌលទំនើបកម្មមូលដ្ឋានសមុទ្ររាម និងសមិទ្ធផលមជ្ឈមណ្ឌលភស្តុភារ និង ហ្វឹកហ្វឺនរួមគ្នាកម្ពុជា-ចិន ផែរាម នៅព្រឹកថ្ងៃទី៥ ខែមេសា នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ចាប់ពីថ្ងៃនេះទៅ មូលដ្ឋានសមុទ្ររាម នឹងបើកស្វាគមន៍ភាគីមិត្តទាំងអស់ ដោយមិនមានអ្វីលាក់លៀម ឡើយ។ មូលដ្ឋាននេះ ស្ថិតនៅក្រោមអធិបតេយ្យភាពកម្ពុជាទាំងស្រុង គ្មានចំណែកណាត្រូវបានកាត់ដាក់ ឱ្យស្ថិតក្រោមការត្រួតត្រារបស់កងទ័ពប្រទេសណាឡើយ ។
សូមជម្រាបជូនថា មូលដ្ឋានសមុទ្ររាម ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៥៤ តាមព្រះរាជក្រឹត្យ លេខ១៥៣/នស/រក/១៩៥៤ បន្ទាប់ពីកម្ពុជាទទួលបាននូវឯករាជ្យជាតិ ពីអាណានិគមនិយមបារាំង។ បច្ចុប្បន្នមូលដ្ឋានសមុទ្ររាម ស្ថិតនៅភូមិ អុង សង្កាត់រាម ក្រុងកំពង់សោម ខេត្តព្រះសីហនុ មានផ្ទៃដីសរុប៨៧ហិកតា និងត្រូវបានរៀបចំ គ្រប់គ្រង និងប្រើ ប្រាស់ដូចខាងក្រោម ៖
ក.ទីតាំងគ្រប់គ្រង និងប្រើប្រាស់ដោយមូលដ្ឋានសមុទ្ររាម មានទំហំ៥១៧,៥៩៨ម៉ែត្រការ៉េ
ខ. ទីតាំងបម្រុងទុក ហ្វឹកហ្វឺនរួមគ្នា ទំហំសរុប៣៥៥,៧៤៨ម៉ែត្រការ៉េ។
កោះដែលស្ថិតនៅជិតមូលដ្ឋានសមុទ្ររាម និងទីបញ្ជាការមូលដ្ឋានសមុទ្ររាម មានចំនួន០៧ រួមមាន កោះត្រេះ កោះប្រើស កោះច្រលុះ កោះឬស្សី កោះតាគៀវ កោះស្រមោច និងកោះសំពោជ៕ អត្ថបទ៖ មុត សុទ្ធ





-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា