ព័ត៌មាន
លោកជំទាវ ភឿង សកុណា សម្ដែងក្ដីរីករាយចំពោះស្មារតីរបស់យុវជនបានបំផុសឡើងវិញនូវល្បែងប្រជាប្រិយខ្មែរ និងនូវអ្វីដែលជាវប្បធម៌ជាតិ
លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងថា ក្នុងនាមយើងជាខ្មែរ ក្នុងនាមយើងជាអ្នកបម្រើការងារក្នុងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ យើងមានសេចកី្តរីករាយក្នុងការឃើញផុសផុលឡើងវិញចំពោះស្មារតីរបស់យុវជនយើង បានបំផុសឡើងវិញនូវល្បែងប្រជាប្រិយខ្មែរ និងនូវអ្វីដែលជាវប្បធម៌ជាតិ។
ការថ្លែងរបស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រី្តក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ យ៉ាងដូច្នេះ ក្នុងពិធីនិមន្តព្រះសង្ឃសូត្រមន្ត ប្រោះព្រំប្រសិទ្ធពរជ័យ សិរីមង្គល ជូនថ្នាក់ដឹកនាំ ព្រឹទ្ធាចារ្យសិល្បៈ សិល្បករ សិល្បការិនី និងមន្រី្តរាជការ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ កាលពីល្ងាចថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ នាទីសី្តការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ លោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្រី្ត បានលើកឡើងទៀតថា ជាពិសេសយើងទាំងអស់គ្នាបានដឹងហើយ ក្នុងឆ្នាំ២០២៥នេះ សហភាពសហព័ន្ធយុវជនកម្ពុជា បានរៀបចំព្រឹតិ្តការណ៍អង្គរសង្រ្កាន្ត នៅខេត្តសៀមរាប ឲ្យបានធំ ហើយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រី្តនៃព្រះរាជាណាចក្រកម្ពុជា ក៏បានណែនាំក្នុងទិវាវប្បធម៌ជាតិ ៣មិនា បំផុសឲ្យការលេងល្បែងប្រជាប្រិយខ្មែរ ឲ្យបានផុលផុសឡើងវិញ។
នាឱកាសនោះលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានបញ្ជាក់ទៀតថា ជារៀងរាល់ឆ្នាំថ្នាក់ដឹកនាំព្រឹទ្ធាចារ្យសិល្បៈ សិល្បករ សិល្បការិនី និងមន្រី្តរាជការ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានតែងមកជួបជុំគ្នា ដើម្បីប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ហើយមិនថាតែក្រសួងវប្បធម៌មួយនោះទេ គឺគ្រប់ក្រសួង ស្ថាប័នទាំងអស់ ឆ្នាំថ្មី គឺជាការនាំមកនូវចិត្តគំនិតថ្មី ការខិតខំប្រឹងប្រែងពុះពារស្វែងរកនូវសមិទ្ធផលថ្មីៗ សម្រាប់ជូនជាតិ និងប្រជាជន តាមការដឹកនាំនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាការជួបជុំរបស់មន្រី្តរាជការទាំងអស់។ ជាពិសេសការជួបជុំនេះ បង្ហាញនូវការសាមគី្គភាព ការស្រលាញ់រាប់អានគ្នាទៅវិញទៅមក ក្នុងនោះការជួបជុំគ្នានេះមិនមែនតែត្រឹមក្រសួង ស្ថាប័នប៉ុណ្ណោះទេ ក៏ជាឱកាសមួយ ដែលក្រុមគ្រួសារអាចជួបជុំគ្នា ជាការតបស្នងសងគុណចំពោះឪពុក ម្តាយផង ក៏ដូចជាទៅវត្តអារាម ដើម្បីជាការតបស្នងសងគុណនូវវិញ្ញាណក្ខន្ធរបស់បុព្វបុរសខ្មែរ អ្នកដែលបានប្រគល់ទឹកដីនេះ ថែរក្សាទឹកដីនេះ ស្វែងរកសុខសន្តិភាពឲ្យប្រជាជនយើងទាំងអស់គ្នា។ ហើយការជួបជុំគ្នានាពេលនេះ មន្រី្តរាជការយើងក៏បានលេងល្បែងកម្សាន្តនានា ដូចជា៖ បោះអង្គញ់ចោលឈូង ជាដើម។ បានរំលឹកឡើងវិញនូវវប្បធម៌ប្រពៃណីដែលជាកិច្ចការសំខាន់ក្នុងពិធីបុណ្យចូលឆ្នាំថ្មី។ ជាមួយគ្នានោះដែរ លោកជំទាវបណ្ឌិតសភាចារ្យ រំលេចថា ខ្មែរយើងតែងតែមានជំនឿថា ធ្វើបុណ្យជាមួយគ្នា ស្គាល់គ្នាមិនត្រឹមតែជាតិនេះប៉ុណ្ណោះទេ គឺជាតិក្រោយក៏មាននិស្ស័យជួបគ្នាទៀតដែរ។ ដូច្នេះប្រពៃណីទាំងអស់នេះ គឺជាការបន្តនូវទំនៀមទំលាប់របស់ខ្មែរយើង បង្ហាញនូវសាមគ្គីធម៌ សាមគ្គីភាព និងការថែរក្សានូវទំនៀមទំលាប់ប្រពៃណីរបស់ជាតិយើងឲ្យមានភាពចីរកាលជាយូរអង្វែងតទៅផងដែរ៕ អត្ថបទ រដ្ឋា









-
ព័ត៌មាន7 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជួបប្រជុំទ្វេភាគីជាមួយអគ្គអធិការនៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម
-
ព័ត៌មាន6 days agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
-
ព័ត៌មាន6 days agoប្រព័ន្ធលូមេធំមួយកន្លែង រីកកកស្ទះដោយកាកសំណល់ប្រើប្រាស់ និងមែកឈើ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះកាយផ្ទាល់ដៃដល់ក្នុងប្រអប់លូ
-
ព័ត៌មាន7 days agoអង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ
-
ព័ត៌មាន7 days agoព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី យាងនិវត្តន៍មកដល់កម្ពុជាវិញ បន្ទាប់ពីពិនិត្យ និងថែទាំព្រះរាជសុខភាពនៅចិន