ព័ត៌មាន
ពលរដ្ឋក្រីក្រ ៧៣៨គ្រួសារ ទទួលសម្ភារសុខភាពអនាម័យពីគម្រោង ACRP របស់ UNDP
ប៉ៃលិន៖ នាព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគល់សម្ភារៈសុខភាពអនាម័យជូនគ្រួសារក្រីក្រ ចំនួន ៧៣៨គ្រួសារ នៃគម្រោងពន្លឿនការស្តារឡើងវិញនូវជីវភាព រស់នៅ និងភាពធន់របស់គ្រួសារងាយរងគ្រោះក្រោយវិបត្តិកូវីដ-១៩ (ហៅកាត់ ACRP) ដែលប្រារព្ធឡើងនៅសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
មានប្រសាសន៍ក្នុងពិធី លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានគូសបញ្ជាក់ថា៖ ទិន្នន័យអត្តសញ្ញាណកម្មគ្រួសារក្រីក្ររបស់ក្រសួងផែនការ គឺជាឆ្អឹងខ្នងនៃមូលដ្ឋានទិន្នន័យចុះបញ្ជីគាំពារសង្គម ដែលប្រើប្រាស់ជាប្រភពទិន្នន័យគោលសម្រាប់កម្មវិធីជាតិជំនួយសង្គមនានា សំដៅសម្រេចបានអាទិភាពមួយ ដែលបានកំណត់ក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ គឺការផ្តោតលើការបន្តអភិវឌ្ឍប្រព័ន្ធគាំពារសង្គម ដោយឈរលើស្មារតី ”មិនបោះបង់ពលរដ្ឋណាម្នាក់“ ហើយកិច្ចការនេះ គឺជាការចាំបាច់ដែលទាមទារឱ្យមានកិច្ចសហការជាបន្តបន្ទាប់ក្នុងចំណោមរដ្ឋាភិបាល វិស័យឯកជន និងអង្គការជាតិ និងអន្តរជាតិ ។
លោកជំទាវបណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍សង្ឃឹមយ៉ាងមុតមាំថា៖គ្រួសារដែលបានទទួលផលពីប្រព័ន្ធគាំពារសង្គមជាប្រចាំ និងគម្រោងខាងលើបន្ថែមទៀត នឹងអាចចាប់យកឱកាសនេះដើម្បីពង្រឹង និងអភិវឌ្ឍខ្លួនឱ្យរួចផុតពីភាពក្រីក្រ ដោយប្រើប្រាស់ធនធានដែលទទួលបានពីគម្រោងទាំងនេះ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ព្រមទាំងបានផ្តាំផ្ញើដល់គ្រួសារដែលបានទទួលផល សូមយកចិត្តទុកដាក់ក្នុងការស្វែងយល់ និង ចាប់យកបច្ចេកទេសនានា ដែលមានបង្ហាញក្នុងវគ្គបណ្តុះបណ្តាលនាពេលខាងមុខ។
នៅក្នុងឱកាសនោះផងដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ ក៍បានមានប្រសាសន៍ថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន ស្ថានទូតចិនប្រចាំកម្ពុជា និងកម្មវិធី UNDP ដែលបានរៀបចំគម្រោងពន្លឿនការស្តារឡើងវិញនូវជីវភាពរស់នៅ និងភាពធន់របស់គ្រួសារងាយរងគ្រោះក្រោយវិបត្តិកូវីដ-១៩ តាមរយៈការផ្តល់ទ្រព្យសកម្ម ដែលជាគម្រោងដ៏សំខាន់មួយ ស្របតាមគោលនយោបាយ កាត់បន្ថយភាពក្រីក្រនៅកម្ពុជា និងការប្តេជ្ញាចិត្តយូរអង្វែងចំពោះការអភិវឌ្ឍរបស់កម្ពុជា។
សូមបញ្ជាក់ថា៖ ដោយមានការគាំទ្រពីរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន តាមរយៈកម្មវិធី UNDP បានរៀបចំពិធីប្រគល់ទទួលទ្រព្យសកម្ម និងសម្ភារៈសុខភាពអនាម័យជូនគ្រួសារក្រីក្រនេះឡើង ដើម្បីបន្តរួមចំណែកអនុវត្តកម្មវិធីនយោបាយ បន្តកាត់បន្ថយភាពក្រីក្រនៅកម្ពុជា លើកកម្ពស់គុណភាពជីវិត និងបង្កើនកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ហើយគម្រោងនេះ បានប្រើប្រាស់ទិន្នន័យអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ដើម្បីកំណត់គ្រួសារគោលដៅក្នុងការជ្រើសរើសគ្រួសារក្រីក្រដែលមានបណ្ណសមធម៌មានសុពលភាពចំនួន ៥ ៥០០គ្រួសារ ក្នុងនោះ ២ ៥០០គ្រួសារ ត្រូវទទួលបានទ្រព្យសកម្ម ដូចជា មាន់ ពូជបន្លែ និងសម្ភារៈកសិកម្ម និង ៣ ០០០គ្រួសារទៀត ត្រូវទទួលបានសម្ភារៈសុខភាពអនាម័យ និងសម្ភារៈផ្សេងៗទៀត សម្រាប់ខេត្តគោលដៅចំនួន៥ រួមមាន៖ ខេត្តកំពង់ឆ្នាំង ប៉ៃលិន ព្រះវិហារ បន្ទាយមានជ័យ និងខេត្តបាត់ដំបង៕






-
ព័ត៌មាន1 week agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន7 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជួបប្រជុំទ្វេភាគីជាមួយអគ្គអធិការនៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម
-
ព័ត៌មាន6 days agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
-
ព័ត៌មាន7 days agoអង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ
-
ព័ត៌មាន6 days agoប្រព័ន្ធលូមេធំមួយកន្លែង រីកកកស្ទះដោយកាកសំណល់ប្រើប្រាស់ និងមែកឈើ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះកាយផ្ទាល់ដៃដល់ក្នុងប្រអប់លូ