ព័ត៌មាន
អភិបាលខេត្តតាកែវដឹកនាំលេងល្បែងប្រជាប្រិយអបអរឆ្នាំថ្មី នៅសង្រ្កាន្តវិទ្យាល័យ ជា ស៊ីម តាកែវ
នៅព្រឹកថ្ងៃអាទិត្យទី៦ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានដឹកនាំមន្ត្រីរាជការសាលាខេត្ត សាលាក្រុងដូនកែវ រួមជាមួយ និងបងប្អូនប្រជាពលរដ្ឋ ចូលរួមយ៉ាងសប្បាយរីករាយក្នុងកម្មវិធីលេងកម្សាន្តល្បែងប្រជាប្រិយ ដែលរៀបចំឡើងនៅវិទ្យាល័យជាស៊ីមតាកែវ សង្រ្កាន្តជាស៊ីមតាកែវ។
ក្នុងបរិយាកាសដ៏សប្បាយរីករាយ និងស្និទ្ធស្នាលនោះ ឯកឧត្តម អភិបាលខេត្តមន្រ្តីរាជការ បងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្ស បានចូលរួមលេងល្បែងប្រជាប្រិយយ៉ាងសកម្ម ដូចជាល្បែងបោះអង្គញ់ ល្បែងវាយក្អមដែលសាងសំណើចសប្បាយរីករាយ និងល្បែងទាញព្រ័ត្រដែលបង្ហាញពីកម្លាំងសាមគ្គីភាព។ ក្រៅពីល្បែងទាំងនេះ រដ្ឋបាលក្រុងដូនកែវ រួមជាមួយគណៈកម្មការសាលា ក៏បានរៀបចំឲ្យមានការលេងល្បែងប្រជាប្រិយផ្សេងៗទៀត ការរាំលេងកម្សាន្តតាមបែបប្រពៃណី ដែលបានធ្វើឲ្យបរិយាកាសកាន់តែខ្ញៀវខ្ញារ និងពោរពេញដោយភាពរីករាយក្រោមម្លប់នៃសន្តិភាព។
ឯកឧត្តម អភិបាលខេត្ត វ៉ី សំណាង បានមានប្រសាសន៍ថា ការរៀបចំកម្មវិធីលេងល្បែងប្រជាប្រិយនេះ គឺស្ថិតក្នុងគោលបំណងលើកកម្ពស់ និងថែរក្សាមរតកវប្បធម៌អរូបីរបស់ជាតិ ជាពិសេសល្បែងប្រជាប្រិយខ្មែរ ដែលជាផ្នែកមួយដ៏សំខាន់នៃអត្តសញ្ញាណជាតិ។
ឯកឧត្តម បានបន្ថែមទៀតថា រដ្ឋបាលខេត្តតាកែវបាន និងកំពុងជំរុញឲ្យមានការរាំកម្សាន្ត និងលេងល្បែងប្រជាប្រិយខ្មែរឲ្យបានទូលំទូលាយ មុនឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ មិនត្រឹមតែដើម្បីបង្កើតភាពសប្បាយរីករាយ និងកាត់បន្ថយភាពនឿយហត់ បន្ទាប់ពីការងារពេញមួយឆ្នាំប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសដ៏ល្អក្នុងការបង្ហាញអំពីភាពសម្បូរបែបនៃវប្បធម៌ និងប្រពៃណីដ៏ល្អផូរផង់របស់ព្រះរាជាណាចក្រកម្ពុជា ជូនចំពោះភ្ញៀវជាតិ អន្តរជាតិ សប្បុរសជន និងអ្នកវិនិយោគបរទេសទាំងអស់ បានឃើញពីស្ថានភាពជាក់ស្តែងនៃប្រទេសកម្ពុជា ដែលកំពុងមានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍឥតឈប់ឈរ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕
-
ព័ត៌មាន4 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន3 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន4 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS6 days agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន1 week agoអគ្គទេសាភិបាលធនាគារជាតិ លើកទឹកចិត្តដល់ធុរជនស្វែងយល់ការផ្គុំ QR រៀល និងដុល្លារ
-
ព័ត៌មាន2 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន5 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង