ព័ត៌មាន
សម្ដែងរបាំត្រុដិបណ្ដេញឧបទ្រពចង្រៃ និងទទួលទេវតាឆ្នាំថ្មី! នៅមន្ទីរព័ត៌មានខេត្តព្រះវិហារ
ដើម្បីចូលរួមអបអរសាទរក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្ដស័ក ព.ស២៥៦៩ គ.ស២០២៥ ដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥ ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការ នៃមន្ទីរព័ត៌មានខេត្តព្រះវិហារ ពិតជាមានកិត្តិយសក្រៃលែង ដែលគណៈគ្របគ្រង លោកគ្រូ អ្នកគ្រូ ប្អូនៗសិស្សានុសិស្ស នៃអនុវិទ្យាល័យសង្គមថ្មី ដែលបាន អញ្ជើញមកធ្វើការសម្ដែងរបាំត្រុដិដ៏វិចិត្រ នៅមន្ទីរព័ត៌មានខេត្តព្រះវិហារ។
ការសម្ដែងរបាំត្រុដិនេះ មិនត្រឹមតែជាការបង្ហាញពីសិល្បៈវប្បធម៌ដ៏ល្អផូរផង់របស់ជាតិប៉ុណ្ណោះទេ ថែមទាំងជាការចូលរួមបណ្ដេញនូវឧបទ្រពចង្រៃ គ្រោះកាចនានាដែលកើតមានក្នុងឆ្នាំចាស់ និងជាការទទួលទេវតាឆ្នាំថ្មីប្រកបដោយសិរីសួស្ដី ជ័យមង្គល សេចក្ដីសុខ សេចក្ដីចម្រើន និងសុភមង្គល។ លើសពីនេះ របាំនេះក៏ជាការបួងសួងសុំឱ្យទទួលបានភាពជោគជ័យគ្រប់ប្រការក្នុងការបំពេញភារកិច្ចសម្រាប់ឆ្នាំថ្មីផងដែរ។
ក្នុងឱកាសដ៏វិសេសវិសាលនេះ មន្ទីរព័ត៌មានខេត្តព្រះវិហារ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសេចក្ដីសប្បុរស និងការចូលរួមពីគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងក្រុមរបាំត្រុដិ នៃអនុវិទ្យាល័យសង្គមថ្មី និងសូមជូនពរឱ្យទទួលបាននូវពរជ័យ សិរីមង្គល វិបុលសុខ និងជោគជ័យគ្រប់ប្រការ។














-
PR NEWS1 week agoមហាព្រឹត្តិការណ៍ GANZBERG នឹងធ្វើឲ្យកក្រើកស្រុកស្ទោង ខេត្តកំពង់ធំចុងសប្តាហ៍នេះ ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
ព័ត៌មាន7 days agoអភិបាលខេត្តកណ្ដាលណែនាំគ្រប់សាលារៀន ទាំងរដ្ឋ និងឯកជនទូទាំងខេត្តមិនត្រូវលុបឈ្មោះសិស្សជាដាច់ខាត
-
ព័ត៌មាន7 days agoតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាមជួបសំណេះសំណាល និងជូនអំណោយដល់ពលរដ្ឋមានជីវភាពខ្វះខាត នៅឃុំសំពងជ័យ ស្រុកជើងព្រៃ
-
ព័ត៌មាន7 days agoមន្រ្ដីជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដឹកនាំគណៈប្រតិភូ ចូលរួមប្រជុំគណៈកម្មាធិការសិក្សា ស្តីពីការកែទម្រង់ AIPACODD នៅប្រទេសឥណ្ឌូណេស៊ី
-
ព័ត៌មាន7 days agoមន្រ្ដីជលផល និងពលរដ្ឋជួយត្រីបាឡែន១ក្បាលនៅខាងមុខឆ្នេរតាបារាំងក្នុងស្រុកស្ទឹងហាវចូលទៅទឹកជ្រៅវិញ
-
ព័ត៌មាន7 days agoកម្ពុជា និងព្រុយណេ ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមលើកិច្ចសហប្រតិបត្តិការទេសចរណ៍
-
ព័ត៌មាន4 days agoសម្ដេចតេជោ ហ៊ុន សែន ចង់ឃើញការបង្កើតស្ថានទូតកម្ពុជាជាផ្លូវការនៅសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន
-
ព័ត៌មាន6 days agoសម្តេចធិបតី៖ រាជរដ្ឋាភិបាលបានគិតគូយ៉ាងយកចិត្តទុកដាក់ចំពោះផលប៉ះពាល់ដោយបានដាក់ចេញនូវវិធានការចាំបាច់ចំនួន ៣ ក្នុងការដោះស្រាយសម្រាប់បងប្អូនជនភៀសសឹក