ព័ត៌មាន
កម្ពុជាកំពុងជំរុញលើកកម្ពស់សហគ្រិនភាព ដើម្បីរួមចំណែកនៃការចាកចេញពីប្រទេសអភិវឌ្ឍតិចតួច
ភ្នំពេញ ៖ កម្ពុជាបាននិងកំពុងយកចិត្តទុកដាក់លើកកម្ពស់សហគ្រិនភាព ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម និងការសម្របសម្រួល ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីរួមចំណែកត្រៀមក្នុងដំណើរចាកចេញពីឋានៈជាប្រទេសមានការអភិវឌ្ឍតិចតួចនៅឆ្នាំ២០២៩។
ឯកឧត្តមបណ្ឌិត ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងនៅក្នុង កម្មវិធីបើកវគ្គបណ្តុះបណ្តាល លើជំនាញបង្កើនផលិតភាពសហគ្រាស នៅថ្ងៃទី ៧ ខែ មេសា ម្សិលមិញនេះថា តាមរយៈគម្រោងការ អនុវត្តនេះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រួមជាមួយអង្គការ UNIDO នឹងសហការអនុវត្តសកម្មភាព ជាច្រើន ដើម្បីពង្រឹងសមត្ថភាពសហគ្រាស និងសមាគមធុរកិច្ច ឱ្យបង្កើនផលិតភាព និងសមត្ថភាពប្រកួតប្រជែងលើទីផ្សារ រួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ និងផ្ដល់ការងារសមរម្យដល់យុវជន។
ឯកឧត្តមរដ្ឋលេខាធិការ លើកឡើងបន្ថែមថា ជុំវិញគម្រោងខាងលើនេះ គឺដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញនិងពង្រឹង សមត្ថភាពកម្មករ-បុគ្គលិក រោងចក្រ សហគ្រាស និងសិប្បកម្ម ជាពិសេសផ្តោតទៅលើវិស័យកសិ-ឧស្សាហកម្ម។ បញ្ហានេះ ក្រសួង បាននិងកំពុងយកចិត្តទុកដាក់លើកកម្ពស់សហគ្រិនភាព និងការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ការដឹកនាំសម្របសម្រួលការ អភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងការបង្កើតការងារសមរម្យ និងតម្រង់ទិសរួមជាមួយការកែសម្រួលក្របខ័ណ្ឌគតិយុត្តិ និងបទបញ្ញត្តិ ពាក់ព័ន្ធ ដើម្បីរួមចំណែកត្រៀមក្នុងដំណើរចាកចេញពីឋានៈជាប្រទេសមានការអភិវឌ្ឍតិចតួចនៅចុងឆ្នាំ២០២៩ ដោយជោគជ័យ។
បញ្ហានេះ បើតាមលទ្ធផលនៃការវាយតម្លៃរហ័ស អំពីតម្រូវការ របស់អង្គការ UNIDO សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា កំពុងប្រឈមនឹងឧបសគ្គមួយចំនួនដូចជា កង្វះលទ្ធភាពទទួលហិរញ្ញប្បទានប្រាក់កម្ចី និងទុនបង្វិលកង្វះ ចំណេះដឹង បច្ចេកទេស ដូចជា៖ ទាក់ទងនឹងសុវត្ថិភាពម្ហូបអាហារ និងប្រសិទ្ធភាពធនធាន លទ្ធភាពតភ្ជាប់និងជ្រៀតចូលទីផ្សារតិចតួច និងកង្វះបុគ្គលិក ជំនាញ សមត្ថភាពគ្រប់គ្រងដំណើរការអាជីវកម្ម និងវត្ថុធាតុដើមដែលមានគុណភាពជាដើម។
លោក សុខ ណារិន តំណាងប្រចាំប្រទេសអង្គការ UNIDO បានបញ្ជាក់អំពីសារៈសំខាន់ នៃការកសាងសមត្ថភាព សហគ្រាសធុនតូច និងមធ្យម នេះថា គំនិតផ្តួចផ្តើមនេះនឹងផ្លាស់ប្តូរ SMEs ធ្វើឱ្យពួកគេមានសមត្ថភាពប្រកួតប្រជែងខ្លាំងជាងមុន និងមានការរីកចម្រើនខ្ពស់។ បញ្ហានេះ នឹងជួយបង្កើតការងារ បំផុសគំនិតដល់អ្នកដទៃ និងពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ ដែលនាំឱ្យ សេដ្ឋកិច្ចក្នុងស្រុកមានភាពធន់ រឹងមាំ។
សូមបញ្ជាក់ថា ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ពីអង្គការសហ- ប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) បានដាក់ឱ្យដំណើ ការកម្មវិធីបណ្ដុះបណ្ដាលស្តីពី «ជំនាញបង្កើនផលិត ភាពសហគ្រាស» ក្នុងគោលដៅបង្កើនភាពប្រកួតប្រជែង ផលិតភាព និងសមត្ថភាពអនុលោមរបស់សហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា។ ការដាក់ឱ្យដំណើរការនេះជាផ្នែកមួយនៃគម្រោង «ការងារនិងមុខរបរសមរម្យសម្រាប់យុវជន» ដំណាក់កាលទី៣ ដែលជា កម្មវិធីរួមរបស់អង្គការសហប្រជាជាតិ អនុវត្តដោយអង្គការ ILO, UNIDO, UNESCO, និង UNICEF ក្រោមជំនួយពីទីភ្នាក់ងារស្វីស សម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC)៕
អត្ថបទ៖ សុន រ៉ាឌី











-
ព័ត៌មាន2 days agoសមាគមគីមីកម្ពុជា ត្រៀមបង្កើតក្លឹបគីមីនៅតាមវិទ្យាល័យនានា ដើម្បីជួយបង្រៀនសិស្សបន្ថែម
-
ព័ត៌មាន3 days ago សម្ដេចតេជោ ហ៊ុន សែន រម្លឹក បកស្រាយប្រវត្តិ និងអ្នកនិពន្ធពិត នៃចម្រៀង “ឱ! ភ្នំពេញអើយ”
-
ព័ត៌មាន1 week agoនគរបាលរាជធានី នឹងចាប់ផ្តើមចុះរឹតបន្តឹងច្បាប់ចរាចរណ៍តាមរយៈការអប់រំ ដោយមិនផាកពិន័យ នៅថ្ងៃទី០១ ធ្នូខាងមុខ
-
ព័ត៌មាន3 days agoរដ្ឋបាលខេត្តកំពង់ឆ្នាំង ស្នើអង្គភាពនានាចូលរួមទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ
-
ព័ត៌មាន1 week agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បទបញ្ជាបន្ទាន់ឲ្យសមត្ថកិច្ចពាក់ព័ន្ធចុះបង្ក្រាបឲ្យអស់នូវមុខសញ្ញាក្រុមក្មេងទំនើង ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ
-
ព័ត៌មាន3 days agoថ្នាក់ដឹកនាំនិងមន្រ្តីរាជការនៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចូលទស្សនាស្វែងយល់ពីសមុច្ច័យក្នុងសារមន្ទីរខេត្តកំពង់ឆ្នាំង
-
ព័ត៌មាន4 days agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ «ការលើកស្ទួយធុរកិច្ចស្រ្តីនឹងជំរុញឱ្យសេដ្ឋកិច្ចជាតិកើនឡើង»
-
ព័ត៌មាន1 week agoឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញចូលជួបសម្តែងការគួរសមចំពោះប្រធានរដ្ឋ និងជាអគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ នៅទីក្រុងវៀងចន្ទន៍