ព័ត៌មាន
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញ ជាអធិបតីពិធីសំណេះសំណាល និងសួរសុខទុក្ខជាមួយអតីតមន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភាដែលជានិវត្តជន
ភ្នំពេញ ៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានអញ្ជេីញជួបសំណេះសំណាល និងសួរសុខទក្ខជាមួយអតីតមន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភា ដែលជានិវត្តជន នារសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា។
អគ្គលេខាធិការដ្ឋានរដ្ឋសភា តែងតែរៀបចំកម្មវិធីជួបជុំមន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ដែលបានចូលនិវត្តន៍ នៅរៀងរាល់ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។
ការជួបជុំនេះ ដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព ការតភ្ជាប់មនោសញ្ចេតនារវាងមន្រ្តីជំនាន់មុន ជាមួយមន្រ្តីរាជការបច្ចុប្បន្ន ប្រកបដោយសេចក្តីនឹករលឹក ភាពកក់ក្តៅ និងការគិតគូរដល់ អតីតមន្រ្តីរាជការដែលធ្លាប់មានគុណបំណាច់ ជាច្រើន ក្នុងការបម្រើអគ្គលេខាធិការដ្ឋានរដ្ឋសភា ក៏ដូចជាសង្គមជាតិទំាងមូលនាពេលកន្លងមក។
ឯកឧត្តម បានមានមិតិស្វាគមន៍យ៉ាងកក់ក្ដៅបំផុត ដល់និវត្តន៍ជននៃអគ្គលេខា ធិការដ្ឋានរដ្ឋសភាទាំងអស់ ដែលបានចំណាយពេលវេលាមកចូលរួមនៅពេលនេះ នៅវិមានរដ្ឋសភា ដែលជាកន្លែងដែលយើងធ្លាប់បំពេញការងារប្រចាំថ្ងៃ និងមាន គុណបំណាច់ជាច្រើននាពេលកន្លងមក ក្នុងការបម្រើអគ្គលេខាធិការដ្ឋានរដ្ឋសភា ក៏ដូចជាសង្គមជាតិទាំងមូល។ ឯកឧត្តម សូមសំដែងនូវមនោសញ្ចេតនា នឹករលឹក និង កោតសរសើរដល់ពេលវេលាដែលលោក លោកស្រីបានបំពេញការងារនាពេលកន្លង មក រហូតដល់ថ្ងៃចូលនិវត្តន៍។ ឯកឧត្តម មានសេក្តីសង្ឃឹមថា រួមទាំងរូបឯកឧត្តម ផងដែរ ដែលបាន ចំណាយពេលជាង៤០ ឆ្នាំធ្វើការនៅរដ្ឋសភា និងអស់លោក លោកស្រី ជានិវត្តជន ប្រាកដជាមានអនុស្សាវរីយ៍ជាច្រើនឥតគណនាក្នុងជីវិតជាមន្ត្រីរាជការទាំងល្អ និង មិនសូវល្អ តែទោះជាយ៉ាងណាក្តីអនុស្សាវរីយ៍ដែលមិនសូវល្អ សូមបោះចោលចុះ ហើយរក្សាទុកអនុស្សាវរីយ៍ទាំងឡាយណាដែលល្អៗ ធ្លាប់សាងជាមួយគ្នាក្នុងវិស័យ ការងារដែលយើងមិនអាចបំភ្លេចបាន ដើម្បីជួយយើងឲ្យមានសេចក្តីសុខ។ ឯកឧត្តម សង្ឃឹមថា អស់លោក លោកស្រី ថែរក្សាសុខភាពបានល្អ និងមានពេលវេលាច្រើន ក្នុងការធ្វើលំហាត់ប្រាណដើម្បីបន្តថែរក្សាសុខភាពរបស់យើងរៀងៗខ្លួន ឲ្យបន្តរឹង មាំ ដូច្នេះយើងអាចបន្តជួបជុំគ្នាលើកក្រោយៗទៀតជាមិនខានឡើយ។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ក៏បានលើកឡេីងពីសភាជាតិ ក្នុងនីតិកាលទី៧ ព្រឺទ្ធសភាដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន ជាប្រធាន ចំណែកឯរដ្ឋសភាដឹកនាំដោយសម្តេចមហារដ្ឋសភាធិការធិបតីដែលជាស្ត្រីទី១ បានទទួលតំណែងដ៏ខ្ពង់ខ្ពស់ជាប្រធានរដ្ឋសភា ហើយរដ្ឋាភិបាលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីវ័យក្មេង មានសមត្ថភាពខ្ពង់ខ្ពស់ និងទេពកោសល្យដ៏ប៉ិនប្រសប់ ដើម្បីបន្តថែរក្សាសុខសន្តិភាព ឯកភាពជាតិ បូរណភាពទឹកដី ស្ថិរភាពនយោបាយ អភិវឌ្ឍសង្គមសេដ្ឋកិច្ច និងវប្បធម៌ សំដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ឱ្យកាន់តែល្អប្រសើរឡើង ហើយក៏បានឆ្លុះបញ្ចាំង ពីការផ្ទេរអំណាចដោយរលូន និងសន្តិវិធី ដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្រ្ត នៃប្រទេសកម្ពុជា ។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ក៏បានលេីកពីព្រឹត្តិការណ៍សំខាន់ៗមួយចំនួនដូចជា ពិធីបេីកសម្ពោធការដ្ឋានព្រែកជីកហ្វូណនតេជោ ព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក និងការរៀបចំព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន២ គឺសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) លើកទី១២ ដែលមានការចូលរួមពីបណ្តាគណបក្សនយោបាយនៅអាស៊ីជិត៦០ មកពីជាង៤០ប្រទេស និង សម័យប្រជុំពេញអង្គលើកទី១១នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱននិងសន្តិភាព (IPTP) ដើម្បីលើកកម្ពស់សន្តិភាព ការអត់ឱន និងការអភិវឌ្ឍតាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន និងភាគីពាក់ព័ន្ធ។ ជាលទ្ធផល សម័យប្រជុំពេញអង្គ បានដាក់ចេញនូវសេចក្តីប្រកាសទីក្រុងភ្នំពេញនិងធម្មនុញ្ញសន្តិភាពសម្រាប់មនុស្សជាតិ និងភពផែនដី។ នៅក្នុងព្រឹត្តិការណ៍ទាំងនេះ ព្រះរាជាណាចក្រកម្ពុជា ដែលមានសមេ្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជនកម្ពុជា ប្រធានព្រឹទ្ធសភា និងជាអគ្គមគ្គទេសដ៏ឆ្នើមនៃគោលនយោបាយឈ្នះ-ឈ្នះបានធ្វើបឋកថាគន្លឹះមួយចំនួនស្តីពីបទពិសោធន៍ដ៏មានតម្លៃបំផុត ក្នុងការស្វែងរកសន្តិភាពដែលយើងទទួលបាន និងមានដូចសព្វថ្ងៃនេះ៕
-
ព័ត៌មាន5 days agoអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារបន្
-
ព័ត៌មាន5 days agoដើម្បីជួយសម្រួលដល់ការរៀន និងបង្រៀននៅសាលារៀន តាមតំបន់ព្រំដែន ក្រសួងអប់រំ បានរៀបចំបំពាក់ឧបករណ៍ឌីជីថល
-
ព័ត៌មាន4 days agoកម្ពុជា បញ្ជាក់ជូន មន្ត្រីអង្គការសហប្រជាជាតិ ពីការរក្សាសុចរិតភាព អនុវត្ត អនុសញ្ញាអូតាវ៉ា ហាមការប្រើប្រាស់មីន
-
ព័ត៌មាន4 days agoកម្ពុជា-វៀតណាម ប្ដេជ្ញាបន្ដពង្រឹងកិច្ចសហប្រតិបត្តិការ ជំរុញកំណើនសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ខណៈវៀតណាមនឹងប្រែក្លាយជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៤៥ ហើយកម្ពុជានៅឆ្នាំ២០៥០
-
ព័ត៌មាន4 days agoគ្រួសារអតីតយុទ្ធជនពលី នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានទទួលផ្ទះថ្មី អំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត
-
ព័ត៌មាន4 days agoក្រុមការងារចុះជួយមូលដ្ឋានខេត្តកែប បានចុះពិនិត្យសក្តានុពល សហគមន៍នេសាទឆ្នេរអង្កោល និងសហគមន៍អូរក្រសា
-
ព័ត៌មាន4 days agoកម្ពុជាអរគុណ ICRC ចំពោះការតាមដានយ៉ាងយកចិត្តទុកដាក់អំពីស្ថានភាពកងទ័ពកម្ពុជាទាំង១៨រូប អំឡុងពេលឃុំខ្លួននៅថៃរហូតធ្វើមាតុភូមិនិវត្តន៍មកកាន់មាតុភូមិវិញដោយសុវត្ថិភាព
-
ព័ត៌មាន1 week agoប្រភេទទំនិញសំខាន់ៗរបស់កម្ពុជាជាច្រើន បានគាំទ្រដល់មានកំណើននៃការនាំចេញក្នុងឆ្នាំ២០២៥